Connect with us

ព័ត៌មានអន្ដរជាតិ

លោកយាយ វៀតណាម ម្នាក់ ពុលថ្នាំ ប៉ារ៉ាសេតាម៉ុល

បានផុស

នៅ

លោកយាយម្នាក់ នៅភាគខាងជើងប្រទេសវៀតណាម មានប្រតិកម្មធ្ងន់ធ្ងរ បន្ទាប់ពីលេបថ្នាំប៉ារ៉ាសេតាម៉ុល លើសកម្រិតព្រោះគាត់គិតថាជាឱសថបុរាណ។

លោក Nguyen Trung Nguyen ប្រធានមជ្ឈមណ្ឌលត្រួតពិនិត្យជាតិពុល នៃមន្ទីរពេទ្យ Bach Mai ក្នុងទីក្រុងហាណូយ បាននិយាយថា គ្រូពេទ្យទើបតែជួយសង្គ្រោះអ្នកជំងឺម្នាក់ ដែលខ្សោយសរីរាង្គ ដោយសារការពុលថ្នាំ ប៉ារ៉ាសេតាម៉ុល។

អ្នកជំងឺឈ្មោះ Nguyen Thi T. អាយុ៧២ឆ្នាំមកពីខេត្ត Bac Giang គឺមានជំងឺទឹកនោមផ្អែម លើសឈាម ឡើងកូលេស្តេរ៉ុលនិងជាតិខ្លាញ់ និងអង់ស៊ីមថ្លើមកើនឡើង។

ឧបទ្ទវហេតុនេះ បានកើតឡើង បន្ទាប់ពីលោកយាយ T​ ជឿតាមអ្នកជិតខាងរបស់គាត់ក្នុងការប្រើប្រាស់វិធីព្យាបាល ដោយមិនធ្វើតាមការណែនាំរបស់វេជ្ជបណ្ឌិត។

អ្នកជិតខាងបានបញ្ជាក់ថា ថ្នាំនេះអាចព្យាបាលជំងឺគ្រប់ប្រភេទ។ លោកយាយ T បានទិញថ្នាំពីអ្នកលក់ក្នុងភូមិ ហើយប្រាប់ឲ្យលេបមួយថ្នាំ១០គ្រាប់។

បន្ទាប់ពីលេបបាន១០ថ្ងៃ លោកយាយចាប់ផ្តើមអស់កម្លាំង ក្តៅខ្លួន លែងឃ្លានអាហារនិងហើមពោះ។

លោកយាយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Bac Giang ហើយរកឃើញមានជំងឺរលាកថ្លើម និងរលាកតម្រងនោមស្រួចស្រាវ រួមជាមួយជំងឺរ៉ាំរ៉ៃដែលមានក្នុងខ្លួនគាត់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ ជប៉ុន រកឃើញសារធាតុកខ្វក់ក្នុងដបវ៉ាក់សាំងមួយប្រភេទទៀត លើកនេះមិនមែន Moderna ដូចមុនឡើយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៥ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម