Connect with us

ព័ត៌មានអន្ដរជាតិ

បេក្ខភាព​ប្រុស​២​ ស្រី​២​ ​ប្រជែងគ្នា​ថ្ងៃ​សុក្រ​នេះ​ដើម្បី​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​បន្ទាប់

បានផុស

នៅ

បេក្ខភាព​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​​​ចាប់​ផ្តើម​យុទ្ធនាករណ៍​ប្រកួត​ប្រជែង​គ្នា​ជា​ផ្លូវ​ការ​នា​ថ្ងៃ​សុក្រ ទី​១៧ ខែ​កញ្ញា​នេះ​ហើយ​​ដែល​លោក​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​វ៉ាក់សាំង Taro Kono មាន​ប្រជា​ប្រិយភាព​ជាង​គេ ហើយ​រំពឹង​ថាអាច​​នឹង​ជំនួស​លោក​នាយក​រដ្ឋ​មន្ត្រី Yoshihide Suga។

យុទ្ធនាការណ៍​ប្រកួត​ប្រជែង​ក្នុង​បក្ស​កាន់​អំណាច«ប្រជា​ធិបតេយ្យ​សេរី (LDP)»​បានកើត​មាន​ឡើងដោយ​មិន​នឹក​ស្មាន​ដល់​កាល​ពី​ពីរ​សប្តាហ៍​មុន​នៅ​ពេល​លោក Suga បាន​ប្រកាស​ចុះ​ចេញ​ពី​តំណែង បន្ទាប់​ពី​កាន់​ទើប​បាន​មួយ​ឆ្នាំ។

លោក Taro Kono
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ទទួល​បាន​ជ័យជម្នះ​ពី​​ការ​បោះ​ឆ្នោត​ក្នុង​បក្ស LDP នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា​ខាង​មុខ​នេះ​នឹង​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​​​ដែល​មាន​​សំឡេង​ភាគ​ច្រើននៅ​ក្នុង​សភា។​

ខាង​ក្រោម​ជា​បេក្ខភាព​​៤​នាក់​ដែល​​ប្រជែង​គ្នា​ក្នុង​បក្ស​​ដើម្បី​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​បន្ទាប់។ ប្រសិន​បើ​បេក្ខនារី​ណា​ម្នាក់​ក្នុង​ចំណោម​ពីរនាក់​​ខាង​ក្រោម​ឈ្នះ​ ដូច្នេះ​ជប៉ុន​នឹង​មាន​ស្ត្រី​ជា​នាយករដ្ឋ​មន្ត្រី​លើក​ដំបូង។

ទី​១៖ លោក Taro Kono

បុរស​ប្រជា​ប្រិយ Kono ដែល​​ធ្លាប់​កាន់​តួនាទី​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស និង​ក្រសួង​ការពារ​ជាតិ​ត្រូវ​​ប្រកួត​ប្រជែង​មួយ​បេក្ខភាព​៣​នាក់​ផ្សេង​ទៀត​គឺ​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​លោក Fumio Kishida; អតីត​រដ្ឋ​មន្ត្រី​ក្រសួង​កិច្ច​ការ​ផ្ទៃ​ក្នុង​លោក​ស្រី Sanae Takaichi និង​លោកស្រី​ Seiko Noda អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សមភាព​យេនឌ័រ។

មិន​ដូច​ការ​ប្រកួត​ប្រជែង​ក្នុង​បក្ស LDP កាល​ពី​ឆ្នាំ​មុន​នៅ​ពេល​លោក Suga ជំនួស​លោក​នាយក​រដ្ឋ​មន្ត្រី Shinzo Abe, លើក​នេះ​សមាជិក​បក្ស LDP មូលដ្ឋាន​នឹង​ចូល​រួម​ជា​មួយ​សមាជិក​សភា​ដើម្បីធ្វើ​ការ​បោះ​ឆ្នោត។

ការ​ប្រកួត​ប្រជែង​នឹង​ចាប់​ផ្តើម​ជា​ផ្លូវ​ការ​ដោយ​តំណាង​ការ​ប្រកួត​ប្រជែង​ម្នាក់​ៗ​​នៅ​ទី​ស្នាក់​ការ​បក្ស LDP ថ្ងៃ​សុក្រ​នេះ។

បុរស​មាន​ជំនាញ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ លោក Kano អាយុ​៥៨​ឆ្នាំ​បាន​សិក្សា​នៅ​សហរដ្ឋ​អាមេរិក ហើយ​លោក​មាន​ប្រជា​ប្រិយភាព​ខ្លាំង​ចំពោះ​សារធារណជន។ ថ្មី​ៗ​ក្រុម​អ្នក​វិនិយោគិន​ក៏​ផ្តល់​ភាព​កក់​ក្តៅ​ដល់​លោក Kono ដែរ។ លោក​ក្មេង​ជាង​គេ​ក្នុង​ចំណោម​បេក្ខភាព​៤​នាក់​។

ទី​២៖ លោក Fumio Kishida

លោក Fumio Kishida

ប៉ុន្តែ​លោក Kono ក៏​ត្រូវ​ប្រឈម​នឹង​បុរស​សំដី​ស្រទន់លោក Kishida អាយុ​៦៤​ឆ្នាំ​ដែល​ទទួលបាន​ការ​គោរព​​ពី​សមាជិក​បក្ស​ច្រើន​ដោយ​សារ​​តែ​​លោក​មាន​លក្ខណៈ​ពិសេស​ល្អ​ប្រសើរ​ជាង​លោក Kono អំពី​កសាង​មតិ​អ្នក​ផ្សេង​ឲ្យ​ព្រម​ព្រៀង​គ្នា។

ទី​៣៖ លោក​ស្រី Sanae Takaichi

អតីត​រដ្ឋ​មន្ត្រី​ក្រសួង​កិច្ច​ការ​ផ្ទៃ​ក្នុង​លោក​ស្រី Takaichi អាយុ​៦០​ឆ្នាំ​ទទួល​បាន​ការ​គាំទ្រ​ពី​អតីត​នាយករដ្ឋ​មន្ត្រី Shinzo Abe ដែល​ជា​នាយករដ្ឋ​មន្ត្រី​កាន់​អំណាច​យូរ​ជាង​គេ​របស់​ជប៉ុន។ លោក​ស្រី​ជាសមាជិក​បក្ស LDP អភិរក្សនិយមដ៏​សំខាន់បំផុត។

លោក​ស្រី Sanae Takaichi

លោក Abe បាន​លើក​ឡើង​ជា​សាធារណៈ​នៅ​លើ Twitter កាល​យប់​ថ្ងៃ​ព្រហស្បតិ៍​ដោយ​បាន​សរសើរ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​លោក​ស្រី​ក្នុង​ការ​ការពារ​អធិបតេយ្យភាព​របស់​ជប៉ុន និង​ទស្សនៈ​ដ៏រឹង​មាំ​របស់​លោក​ស្រី​ចំពោះ​ប្រទេស​ជាតិ។ សំដី​របស់​លោក Abe បាន​ទាក់​ទាញ​មហា​ជន​យ៉ាង​ខ្លាំង។

ទី​៤៖ លោកស្រី​ Seiko Noda

លោកស្រី​ Seiko Noda អាយុ​៦១​ឆ្នាំ​ជា​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សមភាព​យេនឌ័រទើប​តែ​​​សម្រេច​ចូល​រួម​ប្រកួត​ប្រជែងកាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់​ពី​ទទួល​បាន​ការ​គាំទ្រ​ពី​សមាជិក​សភា​២០​រូប។ លោក​ស្រី​ក៏​ត្រូវ​បាន​គេ​មើល​ឃើញជា​បេក្ខភាព​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ដែរ៕

លោកស្រី​ Seiko Noda

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម