អាមេរិកសារភាពថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅ​ កាប៊ុល សម្លាប់ជនស៊ីវិល ១០នាក់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

អាមេរិកសារភាពថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅ​ កាប៊ុល សម្លាប់ជនស៊ីវិល ១០នាក់

បានផុស

នៅ

សហរដ្ឋអាមេរិកបានសារភាពថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅទីក្រុង កាប៊ុល ប៉ុន្មានថ្ងៃមុនការដកទ័ពរបស់ខ្លួន បានសម្លាប់មនុស្សស្លូតត្រង់ចំនួន១០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស៊ើបអង្កេតរបស់បញ្ជាការកណ្តាលអាមេរិក បានរកឃើញថា បុគ្គលិកជំនួយម្នាក់និងសមាជិក៩នាក់ក្នុងគ្រួសាររបស់គាត់ រួមទាំងក្មេងៗ៧នាក់ផងដែរ បានស្លាប់នៅក្នុងការវាយប្រហារថ្ងៃទី ២៩ ខែសីហា។

ក្មេងតូចជាងគេគឺមានអាយុទើបតែ ពីរឆ្នាំប៉ុណ្ណោះ។

ការវាយប្រហារដ៏សាហាវនេះ បានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីការវាយប្រហារភេរវកម្មនៅអាកាសយានដ្ឋានក្រុងកាប៊ុល ចំពេលមានកិច្ចខិតខំប្រឹងប្រែងជម្លៀសប្រជាជនយ៉ាងស្វិតស្វាញ ក្រោយពេលក្រុមតាលីបង់វិលត្រឡប់មកកាន់អំណាចភ្លាមៗ។

វាគឺជាសកម្មភាពចុងក្រោយបង្អស់របស់យោធាអាមេរិក នៅអាហ្វហ្គានីស្ថាន មុនពេលបញ្ចប់ប្រតិបត្តិការរយៈពេល ២០ ឆ្នាំរបស់ខ្លួននៅក្នុងប្រទេសនេះ។

មេបញ្ជាការកណ្តាលអាមេរិកលោក Kenneth McKenzie បាននិយាយថា ចារកម្មអាមេរិកបានតាមដានរថយន្តរបស់បុគ្គលិកជំនួយនេះអស់រយៈពេល ៨ ម៉ោង ដោយជឿជាក់ថា វាមានជាប់ពាក់ព័ន្ធនឹងក្រុមសកម្មប្រយុទ្ធ IS -K ដែលជាសាខាក្នុងតំបន់របស់ក្រុមរដ្ឋឥស្លាម (IS) ។

ការស៊ើបអង្កេតបានរកឃើញថា រថយន្តរបស់បុរសរូបនោះ ត្រូវបានគេឃើញនៅបរិវេណមួយដែលមានទំនាក់ទំនងជាមួយក្រុម IS-K ហើយចលនារបស់វាគឺត្រូវគ្នាជាមួយចារកម្មផ្សេងទៀតអំពីផែនការរបស់ក្រុមភេរវកម្ម សម្រាប់វាយប្រហារនៅអាកាសយានដ្ឋានក្រុងកាប៊ុល។

លោកឧត្តមសេនីយ៍ McKenzie បានពណ៌នាការវាយប្រហារនោះថាជា “កំហុសសោកនាដកម្ម” ហើយបានបន្ថែមថា ក្រុមតាលីបង់ មិនជាប់ពាក់ព័ន្ធនឹងចារកម្មដែលនាំឲ្យមានការវាយប្រហារនោះទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ការ​ស្លាប់​កើន​ដល់ជាង​១៧០​នាក់​ពី​ការ​វាយ​ប្រហារ​នៅ​កាប៊ុល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទី មុន

អាវុធហត្ថ​រាជធានី​អរគុណ​សប្បុរសជន​ដែល​ផ្ដល់​ស្បៀង​ដល់​អាវុធហត្ថ​ក្នុង​យុទ្ធនាការ​រ​ប្រឆាំង​កូ​វីដ​-១៩​និង​សង្គ្រោះ​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ម៉ៅ ធនិន សន្យា​រៀប​ចំ​ប្រព័ន្ធ​លូ​បង្ហូរទឹក​កខ្វក់​នៅ​ផ្សារ​កំពង់ត្រាច ដើម្បី​បញ្ចៀស​ការ​ជន់​លិច​និង​ក្លិន​ស្អុយ

ព័ត៌មានជាតិ២ ម៉ោង មុន

បេសកកម្ម​ក្នុង​ការ​ទប់ស្កាត់​ទឹកជំនន់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ទទួល​បាន​លទ្ធផល​ជោគជ័យ អភិបាល​រាជធានី ថ្លែង​ការ​អរគុណ​និង​លើកទឹកចិត្ត កម្លាំង​ដែល​ចូលរួម

ព័ត៌មានជាតិ៣ ម៉ោង មុន

សេចក្តីព្រាងច្បាប់ ដើម្បី​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ ក្រោម​ដៃ​អង្គការ​សង្គម​ស៊ីវិល​រយៈពេល​១៥​ឆ្នាំ​អត់​ចេញ​ជា​រូបរាង

ព័ត៌មានជាតិ៣ ម៉ោង មុន

គ្រែ​ពេទ្យ​សម្រាក​ព្យាបាល​អ្នក​ជំងឺ​ចំនួន​៦គ្រឿង​ តម្លៃ​ស្មើ​ជាង​៦.០០០​ដុល្លារ​របស់​ក្រុមហ៊ុន​កាស៊ីណូ ដាយ​មិ​ន​ស៊ី​ធី ធ្វើការ​ឧបត្ថម្ភ​ដល់​អង្គភាព​អាវុធហត្ថ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services