Connect with us

ព័ត៌មានអន្ដរជាតិ

ចិន បង្កើតវ៉ាក់សាំងថ្មី កម្ចាត់ Delta

បានផុស

នៅ

វ៉ាក់សាំងរួមបញ្ចូលប្រូតេអ៊ីនការពារជំងឺកូវីដ-១៩ ជាពិសេសកម្ចាត់វីរុសបំប្លែងខ្លួន Delta ដែលបង្កើតឡើងដោយសាកលវិទ្យាល័យ ស៊ីឈួន ភាគនិរតីប្រទេសចិន បានឈានដល់ការសាកល្បងគ្លីនិក នៅប្រទេសជប៉ុន។ នេះគឺជាលើកទីមួយហើយ ដែលវ៉ាក់សាំងផលិតដោយប្រទេសចិន នឹងត្រូវឆ្លងកាត់ការធ្វើតេស្តគ្លីនិកនៅទីនោះ។

រហូតមកដល់ពេលនេះ មនុស្សដែលមានសុខភាពល្អចំនួន២៤០នាក់ បានទទួលវ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយមន្ទីរពេទ្យ West China នៅសាកលវិទ្យាល័យ ស៊ីឈួន កាលពីខែមេសាឆ្នាំមុន។

លោក Wei Yuquan នាយកមន្ទីរពិសោធន៍ព្យាបាលជីវសាស្រ្តជាតិនៅមន្ទីរពេទ្យ West China នៃសាកលវិទ្យាល័យ ស៊ីឈួន បានប្រាប់ CGTN ក្នុងបទសម្ភាសន៍ផ្តាច់មុខថា “យើងបានរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសមភាគីជប៉ុនរបស់យើង ទៅលើថាតើ វ៉ាក់សាំងទាំងនោះមានផលប៉ះពាល់ឬអត់ ឬមានបញ្ហានៃការធ្វើតេស្តភាពស៊ាំដែរឬទេ។ នៅពេលនេះ យើងមិនបានឃើញប្រតិកម្មអវិជ្ជមានគួរឲ្យកត់សម្គាល់អ្វីឡើយ”។

វ៉ាក់សាំងនេះ ទទួលបានការយល់ព្រមពីទីភ្នាក់ងារឱសថនិងឧបករណ៍វេជ្ជសាស្ត្រជប៉ុន នៅពាក់កណ្តាលខែសីហា។ វាត្រូវបានផលិតចេញពីប្រូតេអ៊ីនដែលផ្សំឡើងពីកោសិកាសត្វល្អិត ដែលគេស្គាល់ថា sf9។ បច្ចេកវិទ្យានេះ ត្រូវបានគេជឿជាក់ថា ជាមធ្យោបាយមួយដែលមានសុវត្ថិភាពបំផុតក្នុងការផលិតវ៉ាក់សាំង។

ក្រុមអ្នកស្រាវជ្រាវជឿជាក់ថា ហានិភ័យនៃប្រតិកម្មមិនល្អគឺមានតិចតួចបំផុត ព្រោះថា បច្ចេកវិទ្យានេះត្រូវបានប្រើរួចហើយនៅក្នុងវ៉ាក់សាំងដទៃទៀត។ ក្រុមហ៊ុននានាដូចជា Sanofi ជាដើម បានអនុវត្តវាដើម្បីបង្កើតវ៉ាក់សាំងការពារជំងឺផ្តាសាយ។ វាក៏អាចត្រូវបានប្រើ ដើម្បីផលិតវ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនផងដែរ។

វ៉ាក់សាំងរួមបញ្ចូលប្រូតេអ៊ីន អាចត្រូវបានផលិតយ៉ាងច្រើនក្នុងរយៈពេលខ្លី។ វាងាយស្រួលក្នុងការគ្រប់គ្រងគុណភាព និងកម្ចាត់មេរោគ។ ក្រៅពីនេះ វាក៏មានកម្រិតអង់ទីគ័រខ្ពស់ ហើយសុវត្ថិភាពរបស់វាអាចត្រូវបានធានាផងដែរ។

ក្រុមហ៊ុនផលិតវ៉ាក់សាំងនេះគឺមានឈ្មោះ WestVac Biopharma ហើយមានទីតាំងនៅទីក្រុង Chengdu។ វាជាកម្មសិទ្ធិរួមគ្នាជាមួយមន្ទីរពេទ្យ West China នៃសាកលវិទ្យាល័យស៊ីឈួន និងវិនិយោគិនមួយចំនួនទៀត។

វ៉ាក់សាំងនេះបានបញ្ចប់ដំណាក់កាលទី ១ និងទី ២ នៃការសាកល្បងគ្លីនិកក្នុងប្រទេសមួយចំនួន។ ក្រៅពីការសាកល្បងគ្លីនិកនៅប្រទេសជប៉ុន ក្រុមហ៊ុនក៏បានធ្វើការពិសោធន៍នៅប្រទេសមួយចំនួនដូចជាហ្វីលីពីន ឥណ្ឌូណេស៊ី កេនយ៉ានិងម៉ិកស៊ិកផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CGTN

ចុចអាន៖ វេបសាយ ចិន ចុះផ្សាយថា ភ្នំពេញ ជារាជធានីមានអ្នកចាក់វ៉ាក់សាំងកូវីដ ច្រើនបំផុតលើពិភពលោក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា៣ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ៧ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ៩ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម