Connect with us

ព័ត៌មានអន្ដរជាតិ

លោក Trump អះអាងថា សូម្បីអ្នកប្រជាធិបតេយ្យក៏គិតថាគាត់ឈ្នះឆ្នោតដែរ

បានផុស

នៅ

នៅក្នុងបទសម្ភាសន៍កាលពីព្រឹកថ្ងៃអាទិត្យ លោក Donald Trump បានចោទប្រកាន់ FBI និងក្រសួងយុត្តិធម៌របស់លោកថា បានឃុបឃិតគ្នាដើម្បីក្លែងបន្លំសន្លឹកឆ្នោតជួយលោក Joe Biden ឲ្យទទួលជ័យជម្នះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងបទសម្ភាសន៍លើកដំបូងចាប់តាំងពីថ្ងៃបោះឆ្នោត លោក Trump បានប្រាប់ពិធីការិនី Maria Bartiromo របស់ទូរទស្សន៍ Fox News ថា “នេះគឺជាការក្លែងបន្លំទាំងស្រុងហើយ FBI និងក្រសួងយុត្តិធម៌ ប្រហែលជាពួកគេពាក់ព័ន្ធប៉ុន្តែតើមនុស្សត្រូវបានអនុញ្ញាតឲ្យរួចផុតពីរឿងនេះដោយវិធីណាទៅ”។

លោកបានប្រាប់ពិធីការិនីកម្មវិធី Sunday Morning Futures ថា ការបោះឆ្នោតនេះត្រូវបានគេក្លែងបន្លំ។

លោកប្រធានាធិបតីបានអះអាងដោយគ្មានភស្តុតាងនៅក្នុងបទសម្ភាសន៍នោះថា “សូម្បីតែអ្នកប្រជាធិបតេយ្យក៏គិតថាគាត់នឹងឈ្នះឆ្នោតដែរ”។

លោកប្រធានាធិបតីក៏បានប្រាប់អ្នកនាង Bartiromo ផងដែរថា គ្មានផ្លូវដែលលោក Biden រកបានសំឡេងគាំទ្រច្រើនជាងលោក Barack Obama នៅក្នុងការបោះឆ្នោតប្រធានាធិបតីទាំងពីររបស់លោកទេ។

លោកក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកនឹងមិនមានប្រធានាធិបតី សមាជិកសភា ព្រឹទ្ធសភាឬអ្នកតំណាងរាស្រ្តមកពីគណបក្សសាធារណរដ្ឋដែលជាប់ឆ្នោតទៀតទេប្រសិនបើពួកគេអនុញ្ញាតឲ្យគណបក្សប្រជាធិបតេយ្យគេចផុតជាមួយការលួចសន្លឹកឆ្នោតឲ្យលោក Biden។

លោក Trump បន្តលើកឡើងថា អ្នកប្រជាធិបតេយ្យឥឡូវនេះបានដឹងពីរបៀបដើម្បីបន្លំប្រព័ន្ធយ៉ាងមានប្រសិទ្ធិភាពហើយនឹងមានបេក្ខជនរបស់ពួកគេឈ្នះរហូតចាប់ពីពេលនេះតទៅ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ លោក Trump សារភាពថា នឹងចាកចេញពីសេតវិមានទាំងពិបាក

ចុចអាន៖ លោក Trump លើកលែងទោសអតីតទីប្រឹក្សា Michael Flynn

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម