Connect with us

ព័ត៌មានអន្ដរជាតិ

ទី​បំផុត​ស្តេច​ប្រដាល់​អាស៊ី Pacquiao​ ប្រកាស​ឈរឈ្មោះ​​ប្រធានាធិបតី

បានផុស

នៅ

កំពូល​អ្នក​ប្រដាល់​សកល​អាស៊ី Manny Pacquiao ​អាច​កាន់​តែ​ខិត​ជិត​ចូល​ចូល​វិវត្តន៍​ពី​អាជីព​ប្រដាល់​ហើយ បន្ទាប់​ពីលោក​បាន​​ប្រកាស​ពី​​​ការ​ប្រកួត​ប្រជែងក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​​​ប្រធានាធិបតី​ហ្វីលីពីន​នៅ​ឆ្នាំ​២០២២ ក្រោយ​ទទួល​យក​ការដាក់​ឈ្មោះ​ឲ្យ​ប្រកួត​ប្រជែង​ពី​គណបក្ស PDP-Laban របស់​លោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Manny Pacquiao បាន​សរសេរ​ថា ៖«ខ្ញុំ​ទទួល​យក​ដោយ​ក្លាហាន​ពី​ការ​ប្រជែង​នាំ​ការ​ឈរ​ឈ្មោះ​តំណែង​ប្រធានាធិបតី​ហ្វីលីពីន។ យើង​ត្រូវ​ការ​រីក​ចម្រើន។ ខ្ញុំ​ត្រូវ​ការ​ឈ្នះ​​ភាព​ក្រី​ក្រ។ យើង​ត្រូវ​ការ​អភិវឌ្ឍ​ដើម្បី​បម្រើ​ប្រជា​ជន​របស់​យើង​ដោយ​មាន​សុចរិតភាព សេចក្តី​ស្រឡាញ់ និង​តម្លាភាព។ ពេល​វេលា​ដល់​ហើយ​ឥឡូវ​នេះ។ ខ្ញុំ​បាន​ត្រៀម​រួច​រាល់​​​ដើម្បី​ប្រឈម​នឹង​​ភាព​ជា​អ្នក​ដឹក​​នាំ»។

ការ​ប្រកាស​ជា​ផ្លូវ​ការ​នេះ ក្រោយ​ពេល​មាន​ដំណឹង​លេច​ឮ​ជា​បន្ត​បន្ទាប់​ពី​ការ​ប្រកួត​ប្រជែង​តំណែង​ប្រធានាធិបតី​ហ្វីលីពីន​របស់ Manny សម្រាប់​ឆ្នាំ​២០២២ខាង​មុខ​ ប៉ុន្តែ​លោក​មិន​​ធ្លាប់​និយាយ​​ផ្ទាល់មាត់ ​ឬ​ប្រកាស​ជា​ផ្លូវ​ការ​ឡើយ។ យ៉ាង​ណា ​ពេល​នេះ​លោក​​បាន​ប្រកាស​ជា​ផ្លូវ​ការ​ហើយ​ បន្ទាប់​ពី​​​​ប្រកួត​ចុង​ក្រោយ​កាល​ពី​ខែ​មុន​ចាញ់កីឡាករ Yordenis Ugas។

កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ក៏​បាន​ប្រកាស​ពី​ការ​ឈរ​ឈ្មោះប្រកួត​ប្រជែងតំណែង​​អនុប្រធានាធិបតី​ ដោយ​សារ​លោក​បាន​កំពុង​កាន់​តំណែងមួយ​អាណត្តិ​ហើយ ដូច្នេះ​លោក​មិន​អាច​ឈ្មោះ​ប្រធានាធិបតី​ទៀត​ទេ។​

លោក Rodrigo Duterte និង​ Manny Pacquiao ស្ថិត​នៅ​ក្នុងនៅគណបក្ស​ PDP-Laban ជា​មួយ​គ្នា ហើយ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​សមាជិក​បក្ស។ ជា​ពិសេស​ប្រជា​ជន​ហ្វីលីពីនក៏​ស្រឡាញ់បុរស​ខ្លាំង​ទាំង​ពីរ​នេះ​ដែរ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Manny Pacquiao

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ១៧ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម