Connect with us

ព័ត៌មានអន្ដរជាតិ

បក្ស​​លោក​ ពូទីន​ ទំនង​ឈ្នះសំឡេង​ភាគ​ច្រើន​ក្នុង​ការបោះ​ឆ្នោត​សភា

បានផុស

នៅ

គណបក្សរួប​រួម​រុស្ស៊ី​របស់​លោក​ប្រធានាធិបតី វ្លាឌីមៀរ ពូទីន ទំនង​​ជា​ទទួល​បាន​សំឡេង​គាំទ្រ​ភាគ​ច្រើន​ក្នុង​ការ​បោះ​ឆ្នោត​សភា ខណៈ​ការ​បោះ​ឆ្នោត​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​ការ​ក្លែង​បន្លំ។

អ្នក​រិះ​គន់​សំឡេង​ភាគ​ច្រើន​​នៅ​​វិមាន​ក្រឹមឡាំង​ត្រូវ​បាន​ហាម​ក្នុងការ​ឈរ​បោះ​ឆ្នោត​ ហើយ​មាន​របាយការណ៍​ជា​ច្រើន​ពី​ការ​បង្ខិត​បង្ខំ​។ ទោះ​ជា​យ៉ាង​ណា គណកម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​ច្រាន​ចោល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សំណំ​លទ្ធផល​បឋម គណកម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​និយាយ​ថា ការ​រាប់​សន្លឹក​ឆ្នោត​ទើប​បាន​តែ​៣៣​%​ប៉ុណ្ណោះ ខណៈ​គណបក្ស​រួប​រួម​រុស្ស៊ី​ទទួល​បាន​សំឡេង​ឆ្នោត​ជាង​៤៥​%​ហើយ។

ការ​ស្ទង់​មតិ​​មួយ​រៀប​ចំ​ដោយ Insomar និង​បាន​ផ្សាយ​ដោយ​ទី​ភ្នាក់​ងារ​សារព័ត៌មាន Ria របស់​រុស្ស៊ី​បាន​ព្យាករ​ថា គណបក្ស​នេះ​អាច​នឹង​​​ទទួល​បាន​សំឡេង​គាំទ្រ​​ច្រើន​ជាង​៤៥​%​។

កាល​ពី​​ល្ងាច​ថ្ងៃ​អាទិត្យ គណបក្ស​រួប​រួម​រុស្ស៊ី​បាន​អះ​អាង​ពី​ជ័យជម្នះ ប៉ុន្មាន​ម៉ោង បន្ទាប់​ពី​មណ្ឌល​​បោះ​ឆ្នោត​ត្រូវ​បាន​បិទ។ ទូរទស្សន៍​​រដ្ឋ​​មួយ​បាន​ផ្សាយ​ដោយ​បង្ហាញ​ពី​មន្ត្រី​គណបក្ស​រួប​រួម​រុស្ស៊ី​ជាន់​ខ្ពស់​ម្នាក់​គឺ​លោក Andrei Turchak បាន​កំពុង​អបអរសាទរ​ជា​មួយ​ហ្វូង​អ្នក​គាំទ្រ​​មួយ​កន្លែង​នៅ​ទី​ក្រុង​មូស្គូ​តាម​អ្វី​ដែល​លោក​បាន​ចាត់​ទុក​ថា​ជា​ជ័យជម្នះ​ស្អាតស្អំ​ និង​ស្មោះ​ត្រង់។

លទ្ធផល​មួយ​ផ្នែក​បង្ហាញ​ថា ទោះ​ជា​គណបក្ស​របស់​លោក ពូទីន ទទួល​បាន​សំឡេង​ភាគ​ច្រើន​យ៉ាង​ស្រួល​នៅ​រដ្ឋសភា​ ក៏​បក្ស​នេះ​បាន​បាត់​បង់​សំឡេង​គាំទ្រ​ប្រហែល​ជា​១ភាគ​៥។ កាល​ពី​ឆ្នាំ​២០១៦ គណបក្ស​រួប​រួម​រុស្ស៊ី​ឈ្នះឆ្នោត​​៥៤%​។

អ្នក​បោះ​ឆ្នោត​បាន​កំពុង​ជ្រើស​រើស​សមាជិក​សភា​ចំនួន​៤៥០​នាក់​នៅ​ទី​ក្រុង​មូស្គូ។ ក្នុង​ការ​បោះ​ឆ្នោត​នេះ មាន​គណបក្ស​ទាំង​អស់​ចំនួន​១៤​បាន​ចូល​រួម​ប្រកួត​ប្រជែង៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម