Connect with us

ព័ត៌មានអន្ដរជាតិ

ចាប់បានចោរ តើក្រុមតាលីបង់ដាក់ទណ្ឌកម្មបែបណា? មកមើលវីដេអូនេះ

បានផុស

នៅ

សារព័ត៌មានជាច្រើននៅទូទាំងពិភពលោក បានចុះផ្សាយអំពីទង្វើនិងច្បាប់របស់ក្រុមតាលីបង់ នៅប្រទេស អាហ្វហ្គានីស្ថាន បន្ទាប់ពីដណ្តើមបានទីក្រុង កាប៊ុល។

Taliban whipping
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមនេះត្រូវបានគេដឹងថា បានដាក់ការរឹតត្បិតយ៉ាងខ្លាំងជាពិសេសលើស្រ្តី ដូចជាការហាមឃាត់មិនឲ្យចូលរៀន ទៅធ្វើការ ព្រមទាំងដាក់កំហិតលើការស្លៀកពាក់ជាដើម។

លើសពីនេះ ពួកគេក៏បានដាក់ទណ្ឌកម្មខ្លាំងក្លា លើអ្នកដែលបំពានច្បាប់ផងដែរ។

Taliban whipping

ដោយឡែក វីដេអូមួយដែលបញ្ចេញនាពេលថ្មីៗនេះ បានបង្ហាញបុរសម្នាក់ ត្រូវបានក្រុមអ្នកប្រយុទ្ធតាលីបង់ ដាក់ទណ្ឌកម្មជាសាធារណៈ ស្របពេលក្រុមឥស្លាមនិយមនេះ អនុវត្តច្បាប់ Sharia នៅប្រទេសអាហ្វហ្គានីស្ថាន។

ការដាក់ទណ្ឌកម្មនេះ បានកើតឡើងកាលពីចុងសប្តាហ៍ នៅមុខក្រសួងអប់រំក្រុងកាប៊ុល បន្ទាប់ពីបុរសម្នាក់ ត្រូវបានចោទប្រកាន់ថាបានលួចទូរស័ព្ទ។ នេះបើតាមការអះអាងពីសាក្សី។

Taliban whipping

វីដេអូ បានបង្ហាញពីបុរសម្នាក់នេះ រមិចរមួល និងស្រែកដោយក្តីឈឺចាប់ នៅពេលគាត់ត្រូវបានគេចងជាប់ទៅនឹងបង្គោលស្លាកសញ្ញាចរាចរណ៍ ហើយទទួលទណ្ឌកម្ម៕

តោះទៅទស្សនាវីដេអូទាំងអស់គ្នា!

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ មេដឹកនាំតាលីបង់ ស្វែងរកជំនួយបរទេសសម្រាប់ជនភៀសខ្លួន អាហ្វហ្គានីស្ថាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម