Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា ប្រាប់ពេលវេលាផ្ដល់វ៉ាក់សាំងកូវីដឡើងវិញ ក្រោយផ្អាកនាំចេញកន្លះឆ្នាំ

បានផុស

នៅ

ប្រទេសឥណ្ឌានឹងបន្តនាំចេញវ៉ាក់សាំងការពារជំងឺកូវីដ ១៩ នៅចុងឆ្នាំនេះ បន្ទាប់ពីផ្អាកការដឹកជញ្ជូននៅខែមេសា ដោយសារករណីឆ្លងបានកើនឡើងនៅក្នុងប្រទេស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនពេលបញ្ឈប់ការដឹកជញ្ជូននេះ ឥណ្ឌាដែលជាអ្នកផ្គត់ផ្គង់វ៉ាក់សាំងធំបំផុតមួយនៅលើពិភពលោកក៏បានផ្តល់ ឬនាំចេញវ៉ាក់សាំង Astrazeneca ដែលផលិតក្នុងស្រុកទៅប្រទេសដទៃទៀតមួយចំនួនហើយផងដែរ ។

ការផ្អាកនេះកើតឡើង នៅពេលប្រទេសឥណ្ឌាបានឃើញពីករណីឆ្លងថ្មីជាង ៤០ ម៉ឺនករណីក្នុងមួយថ្ងៃនៅដើមខែឧសភា ។ ប៉ុន្តែតួលេខប្រចាំថ្ងៃថ្មីៗនេះបានធ្លាក់ចុះមកនៅប្រហែល ៣ ម៉ឺនករណីប៉ុណ្ណោះ ។

ទន្ទឹមនោះ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Mansukh Mandaviya បានប្រកាសកាលពីថ្ងៃចន្ទថា ផែនការបន្តការនាំចេញវ៉ាក់សាំងនឹងធ្វើឡើងនៅត្រីមាសខែតុលាដល់ខែធ្នូ ។

លោកបាននិយាយថា ចំនួនផលិតវ៉ាក់សាំងប្រចាំខែរបស់ប្រទេសនេះគ្រោងនឹងឈានដល់ ៣០០ លានដូសនៅខែក្រោយ ។

ការផ្អាករបស់ឥណ្ឌាបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការចាក់វ៉ាក់សាំងជាសកល ព្រោះប្រទេសនេះត្រូវបានគេសន្មត់ថា ផ្តល់ការផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់យន្តការ COVAX ប្រមាណ ៧០ ភាគរយនៅឆមាសទីមួយនៃឆ្នាំនេះ ។

ជាចុងក្រោយ រដ្ឋាភិបាលឥណ្ឌាមិនទាន់និយាយជាក់លាក់អំពីព័ត៌មានលម្អិតណាមួយនោះទេ និងថាតើនឹងផ្គត់ផ្គង់ប៉ុន្មានដូស ប៉ុន្តែរដ្ឋាភិបាលនិយាយថា ពួកគេនឹងបំពេញការទទួលខុសត្រូវរបស់ខ្លួនចំពោះយន្តការ COVAX ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ប្រជាជន ឥណ្ឌា រាប់ម៉ឺននាក់ប្រមូលផ្តុំគ្នាអបអរពិធីបុណ្យសាសនា មិនរាងចាលនឹងកូវីដ (វីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម