Connect with us

ព័ត៌មានអន្ដរជាតិ

រឿងឆ្នោតទុកមួយឡែកសិន! Trump ជូនពរ Biden ឲ្យឆាប់ជាពីរបួស

បានផុស

នៅ

លោក Donald Trump បានប្រាប់លោក Joe Biden ថា “ឆាប់ជាសះស្បើយ” បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតបានបាក់ជើងពេលកំពុងលេងជាមួយឆ្កែមួយក្បាលរបស់គាត់ ។ ការិយាល័យប្រជាធិបតេយ្យបាននិយាយថា ដំបូងឡើយអតីតសមាជិកព្រឹទ្ធសភារូបនេះមិនមានរបួសបាក់ឆ្អឹងនោះទេ ក្រោយមកការស្កេនបង្ហាញថា ការដួលរបស់គាត់បណ្តាលឲ្យបាក់ឆ្អឹង ។

ឧប្បត្តិហេតុនេះបានកើតឡើងកាលពីថ្ងៃសៅរ៍ ហើយអ្នកប្រជាធិបតេយ្យវ័យ ៧៨ ឆ្នាំរូបនេះបានទៅជួបគ្រូពេទ្យវះកាត់ឆ្អឹងនៅរដ្ឋ Delaware កាលពីថ្ងៃអាទិត្យដើម្បីថតកាំរស្មីអ៊ិច និងការស្កេនដោយប្រុងប្រយ័ត្នខ្ពស់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Biden ដែលបានបម្រើការជាអនុប្រធានាធិបតីរបស់លោក Barack Obama រហូតដល់ឆ្នាំ ២០១៦ បានលេងល្បែងទាញព្រ័ត្រជាមួយឆ្កែរបស់គាត់ឈ្មោះ Shepherd Major ។ ចំណែកគ្រូពេទ្យផ្ទាល់ខ្លួនរបស់លោក Biden គឺលោក Kevin O’Connor បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា លោក Biden នឹងទទួលការស្កេនមួយទៀតសម្រាប់ព័ត៌មានលម្អិតបន្ថែមទៀត ។

បន្ទាប់មកគាត់បាននិយាយថា ការស្កែនលើកទី ២ បានបញ្ជាក់ពីការបាក់ឆ្អឹងតូចខាងក្នុងស្ថិតនៅពាក់កណ្តាលជើង ។ លោក O’Conner បានបន្ថែមទៀតថា “គេរំពឹងថាគាត់ទំនងជានឹងត្រូវការស្បែកជើងជំនួយសម្រាប់ដើរជាច្រើនសប្តាហ៍ទៀត” ។

លោក Bidens បានទទួលយកឆ្កែ Major នៅឆ្នាំ ២០១៨ បន្ទាប់ពីបានស្វាគមន៍ឆ្កែដំបូងរបស់ពួកគេឈ្មោះ Champ ក្រោយការបោះឆ្នោតឆ្នាំ ២០០៨ ។ ក្រុមមន្ត្រីរបស់លោក Biden បាននិយាយថា Major នឹងក្លាយជាឆ្កែសង្គ្រោះដំបូងគេដែលរស់នៅក្នុងសេតវិមាន ។

គួរបញ្ជាក់ថា ក្រោយប្រកាសពីការឈ្នះឆ្នោតលើលោក Trump លោក Biden គ្រោងនឹងស្បថចូលកាន់តំណែងប្រធានាធិបតីសហរដ្ឋអាមេរិកនៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Mirror

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម