Connect with us

ព័ត៌មានអន្ដរជាតិ

តាលីបង់ បង្ហើបដំណឹងល្អដល់ក្មេងស្រីៗ អាហ្វហ្គានីស្ថាន ដែលចង់ទៅរៀនវិញ

បានផុស

នៅ

ក្រុមតាលីបង់បាននិយាយនៅថ្ងៃអង្គារនេះថា ក្មេងស្រីអាហ្វហ្គានីស្ថាននឹងត្រូវអនុញ្ញាតឲ្យត្រឡប់ទៅសាលារៀនវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន បន្ទាប់ពីចលនារបស់ពួកគេប្រឈមមុខនឹងការខឹងសម្បាយ៉ាងខ្លាំង ចំពោះការបដិសេធស្ត្រី និងក្មេងស្រីពាក់ព័ន្ធនឹងជីវិតសាធារណៈ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាលីបង់មានកេរ្តិ៍ឈ្មោះល្បីល្បាញ ដោយសារការគ្រប់គ្រងដ៏ឃោរឃៅរបស់ពួកគេពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០០១ នៅពេលដែលស្ត្រីភាគច្រើនត្រូវបានរារាំងពីការងារ និងសាលារៀន រួមទាំងត្រូវបានហាមឃាត់មិនឲ្យចាកចេញពីផ្ទះរបស់ពួកគេ ប៉ុន្តែបើចេញលុះត្រាតែមានសាច់ញាតិបុរសទៅតាម ។

គួររំឭកថា កាលពីចុងសប្តាហ៍នេះ ក្រសួងអប់រំចក្រភពឥស្លាមអាហ្វហ្គានីស្ថានបានចេញបញ្ជាឲ្យគ្រូបង្រៀនប្រុស និងសិស្សប្រុសត្រលប់ទៅអនុវិទ្យាល័យវិញ ប៉ុន្តែមិនបានអនុញ្ញាតឲ្យគ្រូស្រី និងសិស្សស្រីទៅសាលារបស់ប្រទេសនេះនោះទេ ។

នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងកាប៊ុល អ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahid បាននិយាយអំពីការវិលត្រឡប់របស់ក្មេងស្រីទៅសាលារៀនថា “យើងកំពុងបញ្ចប់អ្វីៗដែលមានបញ្ហាជាមួយស្រ្តី ។ វានឹងកើតឡើងឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។

ជាចុងក្រោយអ្នកនាំពាក្យរូបនេះបានបន្ថែមថា “បរិយាកាសសិក្សាប្រកបដោយសុវត្ថិភាពសម្រាប់ស្រីៗ ក៏ត្រូវការបង្កើតជាមុនផងដែរ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ រដ្ឋឥស្លាម បំផ្ទុះគ្រាប់បែកនៅ អាហ្វហ្គានីស្ថាន សម្លាប់ និងរបួស ក្រុមតាលីបង់ ច្រើននាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម