Connect with us

ព័ត៌មានអន្ដរជាតិ

ប្រវត្តិ​បុរស​ដែល​​តាលីបង់​តែង​តាំង​​ជា​ទូត​នៅ​ UN ម្នាក់​នេះ​មានអ្វី​លើស​ពីការស្មាន

បានផុស

នៅ

តាលីបង់​បាន​ស្នើ​ទៅ​មេ​ដឹក​នាំ​ពិភព​លោក​​​ដើម្បី​ថ្លែង​សុន្ទរកថា​នៅ​អង្គការ​សហ​ប្រជា​ជាតិ (UN) នៅ​ក្នុង​សប្តាហ៍​នេះ និង​បាន​តែងតាំង​អ្នក​នាំ​ពាក្យ​របស់​ខ្លួន​ដែល​ស្ថិត​នៅ​ទី​ក្រុង​ដូហា​គឺ​លោក Suhail Shaheen ជា​ឯកអគ្គរដ្ឋទូត​របស់​ប្រទេស​អាហ្វហ្គានីស្ថាន​ប្រចាំ​អង្គការ​សហ​ប្រជា​ជាតិ។

រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​តាលីបង់​លោក Amir Khan Muttaqi បាន​​​ស្នើ​សុំ​​តាម​រយៈលិខិត​មួយ​ច្បាប់​ទៅ​អគ្គលេខាធិការ​ UN លោក Antonio Guterres កាល​ពី​ថ្ងៃ​ចន្ទ។ លោក​ថែម​ទាំង​បាន​ស្នើ​សុំ​ថ្លែង​សុន្ទរកថា​នៅ​ក្នុងមហា​សន្និបាត​ប្រចាំ​ឆ្នាំ​ទៀតផង។

លោក Farhan Haq អ្នក​នាំពាក្យ​របស់លោក Guterres បាន​បញ្ជាក់​ពី​លិខិត​ស្នើ​សុំ​នោះ។ កត្តានេះ​បាន​ធ្ចើ​ឲ្យ​ប្រឈម​មុខ​ដាក់​គ្នា​ជា​មួយ​នឹង​លោក Ghulam Isaczai ដែល​ជា​ឯក​អគ្គរដ្ឋទូតរបស់​រដ្ឋាភិបាល​​អាហ្វហ្គានីស្ថាន​​ចាស់​​ប្រចាំ​អង្គការ​សហ​ប្រជា​ជាតិ។

លោក Suhail Shaheen
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Haq បាន​និយាយ​ថា លិខិត​ស្នើ​សុំ​សម្រាប់​កៅអី​នៅ​មហាសន្និបាត​ UN ដែល​នឹង​ត្រូវ​បញ្ជូន​មកគឺ​​​គណៈ​ប្រតិភូ​​មានសមាជិក​៩​នាក់។

តើ​លោក​ Suhail Shaheen មាន​ប្រវត្តិ​យ៉ាង​ណា?

​លោក Suhail Shaheen មិន​ត្រឹម​តែ​ជា​អ្នក​នាំ​ពាក្យ​របស់​តាលីបង់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​អ្នករួម​ចំណែក​ក្នុង​ក្រុម​ចរចា​នៅ​ប្រទេស​កាតារ។

​បុរស​ម្នាក់​នេះ​ជា​អ្នក​ដែល​មាន​សំឡេង​ស្រទន់ និង​​​​ពូកែជាមួយ​​​ប្រព័ន្ធ​ផ្សព្វផ្សាយ។ លោក​បាន​សន្យា​ធ្វើ​ឲ្យ​អាហ្វហ្គានីស្ថាន​ក្លាយ​ជា​អ៊ីស្លាមអេមីរ៉ាតសា​ថ្មី​ដែល​មិន​មាន​បំណង​សង​សឹក​នឹង​ដៃ​គូ​ប្រជែង​នយោបាយ​ឡើយ ហើយ​ក៏​នឹង​មិន​ហាម​​ក្មេង​ស្រី​ទៅ​សាលា​រៀន និង​​មិន​បង្ខំ​ឲ្យ​ប្រតិបត្តិប្រពៃណី burqa ដែរ។

តាម​របាយការណ៍​មួយ​ពី​ប្រទេស​កាតារ​​បាន​និយាយ​ថា លោក​បាន​ទទួច​ថា តាលីបង់​បាន​រៀន​សូត្រ​ពី​កំហុស​ឆ្គង់​របស់​ខ្លួន​កំឡុង​ពេល​ដឹក​នាំ​អំណាច​លើក​ទី​១​កាល​ពី​ទសវត្សរ៍​ឆ្នាំ​១៩៩០ និង​បាន​សន្យាធ្វើ​ជា​រដ្ឋាភិបាល​រួប​រួម​​ដែល​ផ្តល់​ឲ្យ​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ទាំង​អស់​ចូល​រួម។

លោក Suhail Shaheen

លោក Shaheen ជា​មេដឹក​នាំ​នៃ​ក្រុម​ការ​ទូត​ដែល​នៅ​សល់​របស់​តាលីបង់​នៅ​ប្រទេស​​ប៉ាគីស្ថាន។

អ្នក​សារព័ត៌មាន BBC ម្នាក់ បន្ទាប់​ពី​បាន​ធ្វើ​បទ​សម្ភាស​លោក​បាន​ចាត់​ទុកបុរស​ម្នាក់​នេះ​ថា​ «មាន​អ្វី​គ្រប់​យ៉ាង​ដែល​លើពី​​អ្វី​ដែល​យើង​គិត​ក្នុង​នាម​ជា​តំណាង​តាលីបង់។ លោក​ស្ងប់​ស្ងៀម រួស​រាយ រឹង​មាំ និង​មាន​ឆន្ទៈ​ឆ្លើយ​សំនួរ ហើយ​បាន​ចូល​ក្នុង​កិច្ច​សន្ទនាក្នុង​គោល​ដៅ​ផ្ញើ​សារ​ពិត​ៗ​។ លោក​បាន​ព្យាករ​ដ៏​ក្លាហាន​ពី​សង្គ្រាម​ដ៏​យូរ​អង្វែង»។

លោក Shaheen បាន​សិក្សា​នៅ​សាកល​វិទ្យាល័យអ៊ិស្លាម​អន្តរជាតិ Islamabad និង​សាកល​វិទ្យាល័យ​ Kabul University។ លោកអាច​និយាយភាសា​អង់គ្លេស​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ និង​ជា​សរសេរ​​​ទៀត​ផង។

លោកជា​អ្នកកែ​សម្រួលអត្ថបទ​ និង​និពន្ធនាយក​កាសែត Kabul Times ជា​ភាសា​អង់គ្លេស​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋ​កំឡុង​ពេល​​អាហ្វហ្គានីស្ថាន​ជា​អ៊ីស្លាមអេមីរ៉ាត មុន​ពេល​ត្រូវ​បាន​តែង​តាំង​ជា​ឯកអគ្គរដ្ឋ​ទូតរង​នៅ​ប្រទេស​ប៉ាគីស្ថាន។

ក្នុង​បទ​សម្ភាស​ជា​មួយ CNN-News18 លោកបាន​បង្ហាញ​ឥរិយាបថ​ដ៏​រមទម្យ។ លោក​និយាយ​ថា ៖«ប្រទេស​ឥណ្ឌាហោច​ណាស់​​គួរតែ​មាន​​មិនភាព​​លំអៀង​នៅក្នុង​បញ្ហា​អាហ្វហ្គានីស្ថាន​ជាជាង​គាំទ្រ​ដល់​រដ្ឋាភិបាល​ដែល​កើត​ឡើង​តាម​ការ​កាន់​កាប់»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម