Connect with us

ព័ត៌មានអន្ដរជាតិ

អភិបាល​ក្រុង​ម៉ានីលប្រកាស​ឈរ​ឈ្មោះ​ប្រធានា​ធិបតី​​ប្រជែងនឹង​ Pacquiao

បានផុស

នៅ

អភិបាល​ក្រុង​ម៉ានីល​ លោក Francisco Domagoso នៅថ្ងៃ​ពុធ ទី​២២ ខែ​កញ្ញា​នេះ​បាន​ប្រកាស​ពី​ការ​​​ឈរ​ឈ្មោះ​ក្នុង​ការចូល​រួម​​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​​ហ្វីលីពីន​នៅ​ឆ្នាំ​២០២២។

លោក Francisco Domagoso អាយុ​៤៧​ឆ្នាំ​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​តាម​រយៈ​ឈ្មោះហៅ​ Isko Moreno ជា​អ្នក​នយោបាយ​​ទី​៣​ដែល​បាន​ប្រកាស​ចូល​រួម​ប្រកួត​ប្រជែង​តំណែង​ប្រធានាធិបតី។

លោក Francisco Domagoso
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Domagoso ដែល​បាន​ធំ​​ដឹង​នៅ​ក្នុង​តំបន់​អនាធិបតេយ្យ​បាន​ជាប់​ជាប់​ឆ្នោត​ក្លាយ​ជា​អភិបាល​ក្រុង​ម៉ានីល​កាល​ពី​ឆ្នាំ​២០១៩ បន្ទាប់​ពី​បាន​យក​ឈ្នះអតីត​ប្រធានាធិបតី Joseph Estrada។

កាល​ពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា​កន្លង​ទៅនេះ កំពូល​អ្នក​ប្រដាល់​សកល​អាស៊ី Manny Pacquiao អាយុ​៤២​ឆ្នាំ​​​បាន​​ប្រកាស​ពី​​​ការ​ប្រកួត​ប្រជែងក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​​​ប្រធានាធិបតី​ហ្វីលីពីន​នៅ​ឆ្នាំ​២០២២ ក្រោយ​ទទួល​យក​ការដាក់​ឈ្មោះ​ឲ្យ​ប្រកួត​ប្រជែង​ពី​គណបក្ស PDP-Laban របស់​លោក។

ជាមួយ​គ្នា​នេះ​លោក Panfilo Lacson  អាយុ​៧៣​ឆ្នាំ​​ក៏​បាន​ប្រកាស​ពី​ការ​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​តំណែង​ប្រធានាធិបតី​ដែរ។ លោក​ជា​អ្នក​នយោបាយ​ជើង​ចាស់​ដែល​ធ្លាប់បម្រើ​ការ​ជា​ច្រើន​ដូច​ជា​​សមាជិ​ក​ព្រឹទ្ធសភា និង​ជាអគ្គស្នងការ​ប៉ូលិស​ជាតិ​ហ្វីលីពីនជា​ដើម។

រហូត​ដល់​ពេល​នេះ មាន​បេក្ខជន​៣​នាក់

ចំណែក​តំណែង​អនុ​ប្រធានា​ធិបតី​រហូត​ដល់​ពេល​នេះ​មាន​បុគ្គល​២​រូប​ហើយ​ដែល​បាន​ប្រកាស​ឈរ​ឈ្មោះ​គឺ​លោក​ប្រធានាធិបតី Rodrigo Duterte និង​លោក​ Tito Sotto ប្រធាន​ព្រឹទ្ធសភា៕

អាន​បន្ថែម៖ ទី​បំផុត​ស្តេច​ប្រដាល់​អាស៊ី Pacquiao​ ប្រកាស​ឈរឈ្មោះ​​ប្រធានាធិបតី

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម