ព័ត៌មានលម្អិតរបស់អ្នកបកប្រែជនជាតិអាហ្វហ្គានីស្ថាន ត្រូវ អង់គ្លេស ច្រឡំដៃទម្លាយខ្ទេចគ្មានសល់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ព័ត៌មានលម្អិតរបស់អ្នកបកប្រែជនជាតិអាហ្វហ្គានីស្ថាន ត្រូវ អង់គ្លេស ច្រឡំដៃទម្លាយខ្ទេចគ្មានសល់

បានផុស

នៅ

កាលពីថ្ងៃអង្គារទី២១ខែកញ្ញា ចក្រភពអង់គ្លេស បានសុំទោសចំពោះការលេចធ្លាយទិន្នន័យ ​ដែលបង្ហាញព័ត៌មានលម្អិតអំពីជនជាតិអាហ្វហ្គានីស្ថាន ដែលកំពុងស្វែងរកការជ្រកកោននៅប្រទេសអង់គ្លេស បន្ទាប់ពីក្រុមតាលីបង់ ឡើងកាន់កាប់ប្រទេសនេះជាថ្មី នៅពេលកងទ័ពបរទេស ដកចេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចក្រភពអង់គ្លេស សហរដ្ឋអាមេរិកនិងសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ផ្សេងទៀត បានប្រញាប់ប្រញាល់ជម្លៀសជនជាតិរបស់ខ្លួន និងអ្នកផ្សេងទៀត ដែលបានធ្វើការឲ្យពួកគេ បន្ទាប់ពីក្រុមតាលីបង់ដណ្តើមបានការគ្រប់គ្រងទីក្រុងកាប៊ុល លឿនជាងការរំពឹងទុក។

រដ្ឋមន្រ្តីក្រសួងការពារជាតិអង់គ្លេសលោក Ben Wallace បាននិយាយថា អ៊ីមែលពីគោលនយោបាយជំនួយ ការផ្លាស់ប្តូរទីលំនៅជនជាតិអាហ្វហ្គានីស្ថានរបស់ចក្រភពអង់គ្លេស ដែលជាគម្រោងត្រូវបានប្រើដើម្បីជួយអ្នកបកប្រែនិងអ្នកផ្សេងទៀតដែលធ្វើការឲ្យអង់គ្លេស បានបង្ហាញព័ត៌មានលម្អិតអំពីអ្នកធ្វើការជាង ២៥០នាក់។

រដ្ឋមន្រ្តីក្រសួងការពារជាតិអង់គ្លេសលោក Ben Wallace

លោក Wallace និយាយថា លោកមានការសោកស្តាយ ហើយកំពុងបើកការស៊ើបអង្កេត។ លោកបន្តថា “ខ្ញុំសូមអភ័យទោសចំពោះជនជាតិអាហ្វហ្គានីស្ថាន ដែលរងផលប៉ះពាល់ដោយការលេចធ្លាយទិន្នន័យនេះ ហើយយើងកំពុងធ្វើការ ដើម្បីផ្តល់ដំបូន្មានសន្តិសុខ”។

ស្របពេលជាមួយគ្នានោះដែរ ក្រុមអ្នកតាក់តែងច្បាប់បានឆ្លើយតបទៅលោក Wallace ដោយនិយាយថា ការលាតត្រដាងនេះ បានធ្វើឲ្យជីវិតរបស់អ្នកដែលមានឈ្មោះក្នុងបញ្ជី ស្ថិតក្នុងគ្រោះថ្នាក់ ព្រោះក្រុមតាលីបង់ ប្រហែលជាអាចកំណត់អត្តសញ្ញាណ ហើយដាក់ទណ្ឌកម្មពួកគេចំពោះការជួយដល់កងកម្លាំងលោកខាងលិច៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ តាលីបង់ បញ្ជាក់ច្បាស់ៗ គ្មានវត្តមានក្រុមអាល់កៃដានៅ អាហ្វហ្គានីស្ថាន ឡើយក្រោយ អាមេរិក ចោទថាកំពុងផ្ដល់ជម្រកដល់ភេរវករមួយនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុខភាព៤ នាទី មុន

ក្រោយក្រសួងប្រកាស តើអ្នកមានជំងឺប្រចាំកាយអ្វីខ្លះ អាចចាក់វ៉ាក់សាំងបាន?

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

ចិន ចោទ អាមេរិក ថា ឧប្បត្តិហេតុនាវាមុជទឹកនុយក្លេអ៊ែរនៅ សមុទ្រចិនខាងត្បូង ជានយោបាយរបស់ ទីក្រុងវ៉ាស៊ីនតោន

ព័ត៌មានជាតិ២៣ នាទី មុន

ថៃបើកមុខទឹកហ៊ាចូលកម្ពុជា ជន់លិចផ្ទះពលរដ្ឋ៤ភូមិក្នុង ក្រុងប៉ោយប៉ែត​

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

ក្រុម​ទំនើង​ហៃទី​ទារ​ប្រាក់​១៧​លាន​ដុល្លារ​ជា​ថ្នូរ​​ដោះ​លែងមនុស្ស​១៧​នាក់​ដែលពួកគេចាប់​កាល​ពីថ្ងៃសៅរ៍

ព័ត៌មានជាតិ៤០ នាទី មុន

សម្តេចក្រឡាហោម ស ខេង ដោះស្រាយសំណូមពរប្រជាពលរដ្ឋបាន ៣៦គណនី នៃ ៦៩គណនី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services