Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់​សាំង​​ចិន​ Clover​ មាន​​ប្រសិទ្ធភាព​​៧៩​​%​​ប្រឆាំង​​នឹង​វីរុស​​កាច​ Delta

បានផុស

នៅ

នៅ​ថ្ងៃ​ពុធ​ម្សិល​មិញ ក្រុម​ហ៊ុន​ឱសថ​ចិន​បាន​បង្ហាញ​ពី​សក្តានុពល​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​របស់​ខ្លួន​គឺ Clover មាន​ប្រសិទ្ធភាព​​ប្រឆាំង​នឹង​កូវីដ-១៩​​​​​បាន​​​៦៧​% និង​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​វីរុស​បំប្លែង​ខ្លួន​ឆ្លង​កាច Delta ដល់​ទៅ​៧៩​%។ នេះ​បើ​តាម​ការ​សាក​ល្បង​គ្គីនិកសាស្ត្រ​ចុង​ក្រោយ។

ក្រុម​ហ៊ុន Clover Biopharmaceuticals បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ផ្គត់​ផ្គង់​វ៉ាក់សាំង Clover ​ចំនួន​៤១៤​លាន​ដូស​​ដល់​កម្មវិធី​ចែក​ចាយ​វ៉ាក់សាំង​សកល COVAX។

ក្រុម​ហ៊ុនបាន​និយាយ​ថា ខ្លួន​បាន​ដាក់​ទិន្នន័យ​សាក​ល្បង​គ្លីនិក​សាស្ត្រ​ដើម្បី​ស្នើ​សុំ​ការ​អនុម័ត​​ទៅ​អង្គការ​សុខភាព​ពិភព​លោក (WHO) និង​និយ័តករ​​នៅប្រទេស​ចិន និង​អឺរ៉ុប​នៅ​ត្រីមាស​ទី​៤ ឆ្នាំ​២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណី​ឆ្លង​កូវីដ-១៩​ដែល​មាន​រោគ​សញ្ញា​ចំនួន​២០៧​នាក់​ត្រូវបាន​រាយការណ៍​​យ៉ាង​ហោច​ណាស់​២​សប្តាហ៍ បន្ទាប់​ពី​ចាក់​ដូសទី​២​ក្នុង​ការ​សាក​ល្បង​ទ្រង់​ទ្រាយមួយ​ធំ​មួយ។

តំណាង​ក្រុម​ហ៊ុន​វ៉ាក់សាំង Clover បាន​និយាយ​ថា ក្នុង​ចំណោម​ករណី​ឆ្លង​ទាំង​អស់​ខាង​លើ គឺ​មាន​​៥២​នាក់​​មក​ពី​ក្រុម​ចាក់​វ៉ាក់សាំង​រួច និង​នៅ​សល់​​១៥៥​នាក់​​មិន​ទាន់​ពី​ក្រុម​សាក​ល្បង​​។

ក្រុម​ហ៊ុនបាន​ធ្វើ​ការ​វិភាគ​លំដាប់​ហ្សេន​លើ​ករណី​១៤៦​នាក់ និង​វីរុស​បំប្លែង​ខ្លួនទូទៅ​បំផុត​គឺ Delta, Gamma និង Mu ស្មើ​នឹង​​​៧៣​%​នៃ​ពួក​គេ។ ការ​វិភាគ​លើ​ករណី​ Delta ៥៦​នាក់ និង​ករណី Mu ៣៧​នាក់​។

នាយក​ប្រតិបត្តិ​របស់ក្រុម​ហ៊ុន​វ៉ាក់សាំង Clover លោក Joshua Liang បាន​និយាយ​ក្នុង​សេចក្តី​ប្រកាស​មួយ​ថា ៖«​យើងពេញ​ចិត្ត​ដែលវ៉ាក់សាំង​ SCB-2019 បាន​បង្ហាញ​ពី​ប្រសិទ្ធភាព​​​ជោគ​ជ័យ​ប្រឆាំង​នឹង​វីរុស​ឆ្លង​កាច​រាត​ត្បាត​ទូទាំង​ពិភព​លោក Delta និង​វីរុស​បំប្លែង​ខ្លួន​ផ្សេង​ៗ។ ផ្អែក​លើ​ទិន្នន័យសាក​ល្បង​ ​យើង​ជឿ​ជាក់​ថា វ៉ាក់សាំង​ SCB-2019 អាច​ត្រូវ​បាន​ប្រើ​ជា​ឧបករណ៍​សំខាន់​ដើម្បី​កម្ចាត់​នឹង​ជំងឺ​ឆ្លង​កូវីដ-១៩»។

វ៉ាក់សាំង​នេះ​ក៏​មាន​ប្រសិទ្ធភាព​ការពារ​មិន​ឲ្យ​ឈឺពី​មធ្យម​ទៅ​ធ្ងន់​ធ្ងរ​បាន​៨៣.៣​% និង​មាន​ប្រសិទ្ធភាព​១០០​%​​ប្រឆាំង​មិន​ឲ្យ​​ឈឺ​ចូលព្យាបាល​នៅ​មន្ទីរ​ពេទ្យ និង​ករណី​ធ្ងន់​ធ្ងរ​ផ្សេង​ៗ​ដែល​បណ្តាល​មក​ពី​កូវីដ-១៩​។

អត្រា​ប្រសិទ្ធភាព​​រក​ឃើញ​នេះ​ផ្អែក​លើ​ការ​សាក​ល្បង​លើ​អ្នក​ស្ម័គ្រ​ចិត្ត​សាក​ល្បង​ជាង​៣០០០០​នាក់​នៅ​ប្រទេស​ហ្វីលីពីន កូឡុំប៊ី ប្រេស៊ីល អាហ្វ្រិក​ខាង​ត្បូង និង​ប៊ែលហ្ស៊ុក៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥៥ នាទី មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៥៥ នាទី មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ២ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម