Connect with us

ព័ត៌មានអន្ដរជាតិ

ដើម្បី​ក្លាយ​ជា​ក្រុង​ធម្មជាតិ អភិបាល​ក្រុង​មួយ​នៅ​អាល្លឺម៉ង់ឡើង​ថ្លៃ​ចត​ឡាន​៦០០%

បានផុស

នៅ

អភិបាល​ក្រុង Tübingen នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អាល្លឺម៉ង់​ទទួល​បាន​ការ​កោត​សរសើរ​ និងមើល​ស្រាល​ផង​ដែរ​ចំពោះ​ផែន​ការ​ថ្មី​មួយ​របស់​លោក​ក្នុង​ការ​បង្កើន​​តម្លៃ​ចត​រថយន្ត​រហូត​ដល់​៦០០​%​ ដែល​ជា​ការ​ប្រឹង​ប្រែង​ដើម្បី​រារាំងរថយន្ត​ចេញ​​ក្រៅ។

លោក Boris Palmer សមាជិក​គណបក្សបៃតង (Greens) ទទួល​បាន​ការ​គាំទ្រ​ជា​បឋម​សម្រាប់​សំណើរ​របស់​លោក​ដែលបង្កើន​តម្លៃ​ចត​រថយន្ត​ប្រចាំ​ឆ្នាំ​​ពី​ ៣៥​ដុល្លារ​ឡើង​ដល់​២១០​ដុល្លារ។

ដំបូង លោក Palmer បានដំឡើង​​តម្លៃ​ដល់​៤២០​ដុល្លារ​ ប៉ុន្តែមិន​ទទួល​បាន​ការគាំទ្រ​គ្រប់​គ្រាន់​ពី​មន្ត្រី​សាលា​ក្រុង​នៅ​ក្នុង​គណៈកម្មាធិការ​អាកាស​ធាតុ។

លោក Boris Palmer
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ផ្សាយ​របស់​កាសែត Stuttgarter Zeitung បង្ហាញ​ថា តម្លៃ​ខ្ពស់​បំផុត​​គឺ​​​២១០​ដុល្លារ​នឹង​អនុវត្ត​ចំពោះ​រថយន្ត​ប្រើ​សាំង​​ដែលទម្ងន់​ជាង​១៨០០​គីឡូក្រាម និង​រថយន្ត​អគ្គីសនី​ដែល​មាន​ទម្ងន់​ជាង​២០០០​គីឡូក្រាម។

លោក Palmer បាន​និយាយ​ថា ប្រជា​ជន​នៅ​លើ​សុវត្ថិភាព​សង្គម​នឹង​បង់​ថ្លៃ​ពាក់​កណ្តាល​នៃ​តម្លៃ​ធម្មតា។ ករណី​លើក​លែង​ចំពោះជន​ពិការ និង​បុគ្គលិក​ថែទាំ​​ដែល​ប្រើ​រថយន្ត​​របស់​ពួក​គេ​ដើម្បី​បំពេញ​ការ​ងារ។

លោក​អភិបាល​ក្រុង​បាន​និយាយ​ថា គោល​បំណង​នៃ​ការ​បង្កើន​តម្លៃ​​ថត​គឺ​ដើ​ម្បី​បញ្ចុះ​បញ្ចូល​អ្នក​បើក​បរ​​ឲ្យ​ទុក​រថយន្ត​របស់​ពួក​គេ​នៅ​ផ្ទះ ហើយ​ប្រើ​រថយន្ត​​ដឹក​ជញ្ជូន​សាធារណៈ​ជំនួស​វិញ។

លោក​បាន​អះ​អាង​ថា ៖«​​មាន​ភាព​ខុស​គ្នា​គួរ​ឲ្យ​កត់​សំគាល់​រវាង​តម្លៃ​រថយន្ត​​តូច​ៗ​ក្នុង​ក្រុង​ និង​រថយន្ត​ស្ព័រ​ធំ​​​ៗ​​ត្រូវ​បង់ ដែល​តាម​ពិតមិន​ត្រូវ​ការ​នៅ​ក្នុង​ទី​ក្រុង​»។​

ដូច​ទី​ក្រុង​អាល្លឺម៉ង់ផ្សេង​ៗ​ទៀតដែរ Tübingen​ មាន​គោល​បំណង​ឲ្យ​ក្លាយ​ជាទី​ក្រុង​ធម្មជាតិ​នៅ​ត្រឹម​ឆ្នាំ​២០៣០ ដែល​ទាម​ទារ​ឲ្យ​មាន​ការ​ពង្រីក​កាន់​តែ​ធំទូលាយ​ និង​បង្កើន​ភាព​ងាយ​ស្រួល​នៅ​ក្នុង​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ។

ចំណូល​ដែល​ទទួល​បាន​ពី​ការ​បង្កើន​តម្លៃ​ចត​​គឺ​យក​ទៅ​បញ្ចូល​ក្នុង​ហិរញ្ញប្បទាន​ដឹក​ជញ្ជូន​សាធារណៈ។ ទី​ប្រជុំ​ជន និង​ទី​ក្រុង​ផ្សេង​ទៀត​កំពុង​រៀប​ចំ​ផែន​ការ​ស្រដៀងៗ​គ្នា ហើយ​សំណើរ​របស់​ក្រុង Tübingen ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អ្នក​យុទ្ធនាការណ៍បរិស្ថាន។

សេចក្តី​​សម្រេច​ចុង​ក្រោយ​គឺ​ត្រូវ​ជួប​នឹង​ក្រុម​ប្រឹក្សា​មូលដ្ឋាន​នៅ​ចុង​ខែ​នេះ ប៉ុន្តែ​លោក Palmer ត្រូវ​បាន​គេរាយការណ៍​ថា បាន​ធានា​នូវ​ការ​គាំទ្រ​ចាំ​បាច់​​ដែល​ជា​ឆ្អឹង​ខ្នង​នៃ​កម្មវិធី​ការពារ​អាកាសធាតុ​ដែល​ក្រុម​ប្រឹក្សាឯកភាព​ជា​ចម្បង៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម