Connect with us

ព័ត៌មានអន្ដរជាតិ

ក្នុងពេលតែមួយប្រជាជននៅ អង់គ្លេស ដៃម្ខាងចាក់វ៉ាក់សាំងកូវីដ ដូសជំរុញ ម្ខាងទៀតចាក់វ៉ាក់សាំងជំងឺផ្ដាសាយ

បានផុស

នៅ

ចក្រភពអង់គ្លេសបានចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសជំរុញដើម្បីជួយប្រទេសនេះជៀសផុតពីរោគរាតត្បាតនៅរដូវរងានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយគ្នានេះ អង់គ្លេសក៏បានផ្តល់ការចាក់វ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយក្នុងពេលតែមួយផងដែរ ។

ចាប់ផ្តើមនៅសប្តាហ៍នេះ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសជំរុញ ត្រូវបានផ្តល់ជូនដល់បុគ្គលិកថែទាំសុខភាព អ្នកដែលមានស្ថានភាពសុខភាពពីកំណើត ក៏ដូចជាអ្នកដែលមានអាយុលើសពី ៥០ ឆ្នាំ និងអ្នកដទៃទៀតជាដើម ។

ទន្ទឹមនោះ រដ្ឋាភិបាលចក្រភពអង់គ្លេសក៏បានណែនាំប្រជាជន ឲ្យទទួលការចាក់វ៉ាក់សាំងជំងឹផ្តាសាយប្រចាំឆ្នាំផងដែរ ។

នៅកន្លែងចាក់វ៉ាក់សាំងក្នុងទីក្រុងឡុងដ៍ មនុស្សជាច្រើនត្រូវបានគេមើលឃើញថា ដៃម្ខាងទទួលការចាក់វ៉ាក់សាំងការពារកូវីដដូសជំរុញ និងដៃម្ខាងទៀតទទួលការចាក់វ៉ាក់សាំងជំងឺផ្ដាសាយក្នុងពេលតែមួយ ។

ចំណែកសម្រាប់ការចាក់ដូសជំរុញនេះ រដ្ឋាភិបាលកំពុងប្រើវ៉ាក់សាំង Pfizer និង Moderna ជាគោលការណ៍ ដោយនិយាយថា វ៉ាក់សាំងទាំងនេះមានប្រសិទ្ធភាពខ្ពស់ក្នុងការសាកល្បងព្យាបាល ពោលមានន័យថា អ្នកដែលបានទទួលការចាក់វ៉ាក់សាំង AstraZeneca នឹងត្រូវចាក់វ៉ាក់សាំងប្រភេទផ្សេង ។

វេជ្ជបណ្ឌិតម្នាក់បាននិយាយថា មនុស្សជាច្រើនមិនបានចេញទៅក្រៅនោះទេកាលពីរដូវរងារឆ្នាំមុន ដោយសារតែការរឹតត្បិតពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ ដែលជាហេតុធ្វើឲ្យជំងឺផ្តាសាយក៏មិនរីករាលដាលដែរ ។ ប៉ុន្តែនៅឆ្នាំនេះវិញវេជ្ជបណ្ឌិតបាននិយាយថា វាអាចកើតមានជំងឺគ្រុនផ្តាសាយ ដូច្នេះប្រសិនបើមនុស្សអាចចាក់វ៉ាក់សាំងទាំងពីរក្នុងពេលតែមួយនោះ វានឹងកាន់តែងាយស្រួលក្នុងការគ្រប់គ្រង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ អង់គ្លេស ប្រកាសក្លាយជាមហាអំណាចបច្ចេកវិទ្យា AI ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម