ពួកភេរវកម្មបើកការវាយប្រហារលើកោះរបស់ឥណ្ឌូនេស៊ី – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

ពួកភេរវកម្មបើកការវាយប្រហារលើកោះរបស់ឥណ្ឌូនេស៊ី

Published

on

ការស្វែងរក និងតាមប្រមាញ់មនុស្សត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមភេរវករបានសម្លាប់ជនរងគ្រោះ ៤ នាក់ក្នុងនោះមានម្នាក់ត្រូវបានគេកាត់ក្បាល មុនពេលដុតផ្ទះរបស់ពួកគេនៅក្នុងប្រទេសឥណ្ឌូនេស៊ី ។

ប៉ូលិសបាននិយាយថា អ្នកជ្រុលនិយម ១០ នាក់ដែលជាប់ទាក់ទងនឹងក្រុមភេរវករបានកាត់ក្បាលជនរងគ្រោះម្នាក់ ហើយកាត់បំពង់ ក អ្នកផ្សេងទៀតនៅលើកោះ Sulawesi កាលពីថ្ងៃសុក្រ ។

ក្រុមសិទិ្ធមនុស្សបានអះអាងថា ជនរងគ្រោះគឺជាគោលដៅរបស់ពួកគេ ពីព្រោះពួកគេជាអ្នកកាន់សាសនាគ្រិស្ត ប៉ុន្តែក្រុមអ្នកស៊ើបអង្កេតមិនទាន់បានបញ្ជាក់ពីបញ្ហានេះនៅឡើយទេ ។

អ្នកស្រាវជ្រាវអង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្សលោក Andreas Harsono បានប្រាប់ Reuters ថា “ការវាយប្រហារនេះគឺជាការកើនឡើងដ៏ធ្ងន់ធ្ងរមួយទៀតប្រឆាំងនឹងជនជាតិភាគតិចគ្រិស្តសាសនានៅឥណ្ឌូនេស៊ី” ។

លោក Gomar Gultom ដែលជាប្រធានសហគមន៍រួបរួមព្រះវិហារនៅឥណ្ឌូនេស៊ីបានប្រាប់ Reuters ថា ជនរងគ្រោះគឺជាអ្នកកាន់សាសនាគ្រិស្ត ហើយបានជំរុញឲ្យអាជ្ញាធរជួយដោះស្រាយករណីនេះ ។

ចំណែកលោកស្រី Gina Goh អ្នកគ្រប់គ្រងប្រចាំតំបន់នៃគ្រិស្តសាសនាអន្តរជាតិសម្រាប់អាស៊ីអាគ្នេយ៍(ICC) បាននិយាយថា “ICC សូមចូលរួមសោកស្ដាយចំពោះការស្លាប់របស់បងប្អូនប្រុសស្រីឥណ្ឌូនេស៊ីដែលត្រូវបានសម្លាប់យ៉ាងសាហាវដោយភេរវករ ។ យើងទទូចឲ្យរដ្ឋាភិបាលឥណ្ឌូនេស៊ីចាត់វិធានការចាំបាច់ដើម្បីសម្រាប់ការទទួលខុសត្រូវ និងកាត់ទោសគាត់” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Mirror

ចុចអាន ៖ ប្រជាជនឥណ្ឌូនេស៊ីរាប់ពាន់នាក់ជម្លៀសខ្លួន បន្ទាប់ពីផ្ទុះភ្នំភ្លើង

ចុចអាន ៖ បុរសដែលល្បីថាជាមហាសេដ្ឋីពីការលក់ដុំអាច៍ផ្កាយ កំពុងរស់នៅលាក់ខ្លួន

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម