ជាងកាត់សក់នៅ ហាណូយ កំពុងសប្បាយកើបលុយ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ជាងកាត់សក់នៅ ហាណូយ កំពុងសប្បាយកើបលុយ

បានផុស

នៅ

ហាងកាត់សក់ នៅទូទាំងទីក្រុងហាណូយ ពោរពេញទៅដោយអតិថិជន បន្ទាប់ពីមានសេចក្តីប្រកាសថា សេវាកម្មកាត់សក់នឹងត្រូវបានអនុញ្ញាតឲ្យបើកឡើងវិញ បន្ទាប់ពីការហាមឃាត់រយៈពេលពីរខែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីក្រុង ហាណូយ បានបិទសេវាកម្មកាត់សក់ទាំងអស់ នៅពាក់កណ្តាលខែកក្កដា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការទប់ស្កាត់រលកទី ៤ នៃជំងឺកូវីដ-១៩។

ជិតពីរខែបន្ទាប់ពីដាក់ចេញនូវវិធានការគម្លាតសង្គមយ៉ាងតឹងរ៉ឹង មន្រ្តីក្រុងនិយាយថា ពួកគេអាចគ្រប់គ្រងការរីករាលដាលបាន ហើយអាជីវកម្មដែលមិនចាំបាច់ រួមទាំងហាងកាត់សក់ផងដែរអាចបន្តដំណើរការឡើងវិញបាន។

នៅទូទាំងទីក្រុង អាជីវកម្មកាត់សក់បានស្វាគមន៍អតិថិជនយ៉ាងច្រើនកកកុញនៅថ្ងៃដំបូងនៃប្រតិបត្តិការរបស់ខ្លួន ក្នុងរយៈពេលពីរខែ។

ជាងកាត់សក់តាមផ្លូវម្នាក់ឈ្មោះ Quang Huy បាននិយាយថា “ខ្ញុំរីករាយពេលឮដំណឹងថា ខ្ញុំអាចបើករកស៊ីបានវិញ។ ខ្ញុំគ្មានការងារធ្វើរយៈពេល២ខែមកហើយ ខ្ញុំរកលុយមិនបានទេ”។

គួរបញ្ជាក់ថា រាល់ការកាត់សក់នៅតាមចិញ្ចើមផ្លូវ ត្រូវចំណាយពេលពី ២០ ទៅ ៣០ នាទី ហើយកាត់ម្នាក់ថ្លៃ ៥០,០០០ ទៅ ៦០,០០០ ដុង ស្មើនឹង ២.២ដុល្លារ ទៅ ២.៦ ដុល្លារ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ លោកយាយ វៀតណាម ម្នាក់ ពុលថ្នាំ ប៉ារ៉ាសេតាម៉ុល

 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អាវុធហត្ថ​រាជធានី​អរគុណ​សប្បុរសជន​ដែល​ផ្ដល់​ស្បៀង​ដល់​អាវុធហត្ថ​ក្នុង​យុទ្ធនាការ​រ​ប្រឆាំង​កូ​វីដ​-១៩​និង​សង្គ្រោះ​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ម៉ៅ ធនិន សន្យា​រៀប​ចំ​ប្រព័ន្ធ​លូ​បង្ហូរទឹក​កខ្វក់​នៅ​ផ្សារ​កំពង់ត្រាច ដើម្បី​បញ្ចៀស​ការ​ជន់​លិច​និង​ក្លិន​ស្អុយ

ព័ត៌មានជាតិ៣ ម៉ោង មុន

បេសកកម្ម​ក្នុង​ការ​ទប់ស្កាត់​ទឹកជំនន់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ទទួល​បាន​លទ្ធផល​ជោគជ័យ អភិបាល​រាជធានី ថ្លែង​ការ​អរគុណ​និង​លើកទឹកចិត្ត កម្លាំង​ដែល​ចូលរួម

ព័ត៌មានជាតិ៣ ម៉ោង មុន

សេចក្តីព្រាងច្បាប់ ដើម្បី​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ ក្រោម​ដៃ​អង្គការ​សង្គម​ស៊ីវិល​រយៈពេល​១៥​ឆ្នាំ​អត់​ចេញ​ជា​រូបរាង

ព័ត៌មានជាតិ៤ ម៉ោង មុន

គ្រែ​ពេទ្យ​សម្រាក​ព្យាបាល​អ្នក​ជំងឺ​ចំនួន​៦គ្រឿង​ តម្លៃ​ស្មើ​ជាង​៦.០០០​ដុល្លារ​របស់​ក្រុមហ៊ុន​កាស៊ីណូ ដាយ​មិ​ន​ស៊ី​ធី ធ្វើការ​ឧបត្ថម្ភ​ដល់​អង្គភាព​អាវុធហត្ថ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services