Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះភ្នំភ្លើងនៅ អេស្ប៉ាញ តែ បារាំង ព្រមានកើតភ្លៀងអាស៊ីតក្នុងប្រទេស

បានផុស

នៅ

បើយោងតាមអ្នកជំនាញអាកាសធាតុបារាំងបានឲ្យដឹងថា ផ្ទៃមេឃនៅប្រទេសបារាំងកំពុងគ្របដណ្ដប់ដោយពពកស្ពាន់ធ័រឌីអុកស៊ីត ដែលចេញពីការផ្ទុះភ្នំភ្លើងនៅលើកោះ Canary Island នៃទីក្រុង La Palma ប្រទេសអេស្ប៉ាញ ដែលអាចនាំឲ្យមានភ្លៀងអាស៊ីត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមអ្នកជំនាញព្យាករណ៍អាកាសធាតុបារាំង BFMTV លោក Christophe Person បានឲ្យដឹងថា បារាំងដីគោកអាចនឹងជួបព្យុះអមដោយស្ពាន់ធ័រឌីអុកស៊ីត និងអាស៊ីតស៊ុលផួរិច ដោយធ្វើឲ្យប្រទេសនេះមានជាតិអាស៊ីតច្រើនជាងធម្មតា ។

ការផ្ទុះភ្នំភ្លើង Cumbre Vieja បានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ ហើយបានបន្តចាប់តាំងពីពេលនោះមកដោយបញ្ចេញនូវស្ពាន់ធ័រឌីអុកស៊ីតប្រមាណ ៦,០០០ ទៅ ១១,៥០០ តោនជារៀងរាល់ថ្ងៃ ។ ទោះយ៉ាងណាយោងតាមការប៉ាន់ស្មាន ទឹកអាស៊ីតនៃភ្លៀងនៅសប្តាហ៍នេះត្រូវបានគេរំពឹងថា នឹងនៅតែចុះខ្សោយបន្តិច ពីព្រោះស្ពាន់ធ័រឌីអុកស៊ីតត្រូវបានបែកខ្ចាត់ខ្ចាយ ។

ទន្ទឹមនោះ ការផ្ទុះភ្នំភ្លើងនេះបានជំរុញឲ្យមានការជម្លៀសប្រជាជនជាង ៥,០០០ នាក់ និងបំផ្លាញផ្ទះប្រហែល ១០០ ខ្នង ។ តំបន់ដែនអាកាសមួយចំនួននៅលើកោះនេះត្រូវបានរឹតត្បិត ដោយមានតែយន្តហោះរដ្ឋាភិបាល និងយន្តហោះសង្គ្រោះបន្ទាន់ប៉ុណ្ណោះ ដែលអនុញ្ញាតឲ្យហោះហើរនៅទីនោះ ។

យោងតាមការប៉ាន់ស្មានរបស់អ្នកជំនាញខាងភ្នំភ្លើងក្នុងតំបន់បានឲ្យដឹងថា ការផ្ទុះនេះអាចមានរយៈពេលចន្លោះពី ២៤ ទៅ ៨៤ ថ្ងៃ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម