Connect with us

ព័ត៌មានអន្ដរជាតិ

ច្បាប់​វ៉ាក់​សាំង​អង់គ្លេស​ធ្វើ​ឲ្យ​ពល​​រដ្ឋ​អាហ្វ្រិក​ស្ទាក់​ស្ទើរ​ចាក់វ៉ាក់​សាំង​កូវីដ

បានផុស

នៅ

ប្រធាន​ទី​ភ្នាក់​ងារ​សុខភាព​អាហ្វ្រិក​បាន​ព្រមាន​ថា គោល​ការណ៍​មិន​ទទួល​ស្គាល់​ប័ណ្ណ​ចាក់​​​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​របស់​ចក្រភព​​អង់គ្លេស​នៅ​​អាហ្វ្រិក​បាន​​បង្កើនឲ្យ​មាន​​​ភាព​ស្ទាក់​ស្ទើរ​ក្នុង​ការ​ចាក់​វ៉ាក់សាំង។

លោកវេជ្ជបណ្ឌិត​ John Nkegasong បាន​ឲ្យ​ដឹង​ថា គោល​ជំហរ​របស់​ចក្រភព​អង់គ្លេស​កំពុង​​ធ្វើ​ឲ្យ​មាន​ភាព​ច្របូក​ច្របល់ ហើយ​ប៉ះ​ពាល់ដល់យុទ្ធនាការណ៍​ចាក់​វ៉ាក់សាំង។

លោក​បាន​ព្រមាន​ថា មនុស្ស​មួយ​ចំនួនបាន​ចោទ​ជា​សំនួរ​​ថា​ហេតុ​អ្វី​បាន​ជា​ពួក​គេគួរ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ​​ដែលវា​មិន​មាន​ការ​ទទួល​ស្គាល់​ពី​អន្តរជាតិ។

ប្រជា​ជន​អាហ្វ្រិក​ជា​ច្រើន​បាន​ខឹង​សម្បារ​យ៉ាង​ខ្លាំង និង​បាន​ហៅ​គោល​ការណ៍​របស់​ចក្រភព​អង់គ្លេស​ថា​រើស​អើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត Nkegasong ប្រធាន​មជ្ឈមណ្ឌល​គ្រប់​គ្រង និង​បង្ការ​ជំងឺ​ឆ្លងអាហ្វ្រិក (Africa CDC) បាន​និយាយ​ថា ៖«យើង​មិន​យល់​ថា ហេតុ​អ្វី​បាន​ជា​ចក្រភព​អង់គ្លេស​ប្រកាន់​គោល​ជំហរ​មិន​ទទួល​ស្គាល់​បែប​នេះ»។

លោកបាន​និយាយ​ក្នុង​សន្និសីទ​កាសែត​ថា ៖«វា​ជាសារ​មួយ​ដែល​បង្ក​​​ភាព​ច្របូក​ច្របល់​ដល់​ប្រជា​ជន​របស់​យើង​នៅ​អាហ្វ្រិក ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ផ្លូវ​ចិត្ត ធ្វើ​ឲ្យ​មនុស្ស​ស្ទាក់​ស្ទើរ​ក្នុង​ការ​ចាក់​វ៉ាក់សាំង»។

លោក​ក៏​បាន​ចោទ​ជា​សំនួរ​ថា ហេតុ​អ្វី​បាន​ជា​ចក្រភព​អង់គ្លេស​បាន​កំពុង​បញ្ជូន​វ៉ាក់សាំង​ទៅ​កាន់​អាហ្វ្រិក ប៉ុន្តែ​​បែរ​ជា​មិន​ទទួល​ស្គាល់​​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំងទាំង​នោះ។

«សារ​នេះពិត​ជា​មិន​និយាយ​ពី​សាមគ្គីភាព និង​កិច្ច​សហ​ប្រតិបត្តិការ​ដែល​យើង​ទាំង​អស់​គ្នា​ថា នេះ​​គឺ​ជា​មូលដ្ឋាន​គ្រឹះ និង​គ្រឿង​​ផ្សំ​ដែល​ធ្វើ​ឲ្យ​យើង​រួច​ផុត​ពី​ជំងឺ​រាត​ត្បាត​កូវីដ​»។ លោក​មាន​ប្រសាសន៍​។

លោក​វេជ្ជបណ្ឌិត  Richard Mihigo មក​ពី​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​តំបន់​អាហ្វ្រិក​បាន​និយាយ​ថា ឥឡូវ​នេះ បណ្តា​ប្រទេស​គួរ​តែ​រក​វិធី​បង្កើត​ប្រព័ន្ធ​រួម​គ្នា​ដែល​​អាច​ទទួល​ស្គាល់​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ពី​ប្រទេស​ផ្សេង​ៗ។​

កាលពី​សប្តាហ៍​មុន រដ្ឋាភិបាល​អង់គ្លេស​បាន​ដក​ចេញ​ប្រទេស​ជា​ច្រើន​ពី​បញ្ជី​ក្រហម​​​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ដែល​អាច​ត្រូវ​ការ​ធ្វើ​ចត្តាឡីស័ក ប្រសិន​បើ​ពួក​គេ​ទៅ​ប្រទេស​អង់គ្លេស។

ទោះ​ជា​យ៉ាង​ណា អង់គ្លេស​បាន​និយាយ​ថា អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​នៅ​តាម​បណ្តា​ប្រទេស​ជា​​ច្រើន​បំផុត​​ក្រៅ​ពី​ចក្រភព​អង់គ្លេស អឺរ៉ុប និង​អាមេរិក​នៅ​តែ​ត្រូវ​ការ​ធ្វើ​ចត្តាឡីស័ក ពី​ព្រោះ​ចក្រភព​អង់គ្លេស​មិន​​ទទួល​ស្គាល់​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ទេ។

ដំបូង​ឡើយ ចក្រភព​អង់គ្លេ​ស​បដិសេធ​ទទួល​ស្គាល់​វ៉ាក់សាំង  AstraZeneca ដែល​ផលិត​នៅ​ឥណ្ឌា បើ​ទោះ​ជា​ពួក​គេត្រូវ​បាន​ផលិត​ដូច​គ្នាពិត​ៗ​ទៅ​នឹង​វ៉ាក់សាំង​ផលិត​នៅ​អ៉ឺរ៉ុប។ កាល​ពី​ថ្ងៃ​ពុធ អង់គ្លេស​និយាយ​ថា ​​វ៉ាក់សាំង​ទាំង​នោះ​​​ត្រូវ​បានអនុម័ត ប៉ុន្តែ​ខ្លួន​នៅ​តែ​មិន​ទទួល​​ស្គាល់​​ប័ណ្ណ​ចាក់​វ៉ាក់សាំង​​​ពី​ប្រទេស​ភាគ​ច្រើន។​

រហូត​ដល់​ពេល​នេះ ប្រជា​ជន​នៅ​អាហ្វ្រិក​តិច​ជាង​៤%​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​ពេញ​លេញ​ ប្រៀប​ធៀប​នឹង​៥៤​%​នៅ​អាមេរិក និង​៦៥​%​នៅ​ចក្រភព​អង់គ្លេស៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម