នេះលក្ខខណ្ឌរបស់ កូរ៉េខាងជើង ចំពោះ កូរ៉េខាងត្បូង ដែលប្រកាសចង់បញ្ចប់សង្គ្រាម
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

នេះលក្ខខណ្ឌរបស់ កូរ៉េខាងជើង ចំពោះ កូរ៉េខាងត្បូង ដែលប្រកាសចង់បញ្ចប់សង្គ្រាម

បានផុស

នៅ

ប្អូន​ស្រី​ដ៏​មាន​ឥទ្ធិពល​របស់​លោក គីម ជុងអ៊ុន មេ​ដឹក​នាំ​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​និយាយ​ថា ពួក​គាត់​មាន​ឆន្ទៈ​បន្ត​កិច្ច​ចរចា​​ជា​មួយ​កូរ៉េ​ខាង​ត្បូង ប្រសិន​បើ​បញ្ចប់​​គោល​នយោបាយ​អរិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ស្រី Kim Yo-jong បាន​កំពុង​ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវ​នាវ​ជា​ថ្មី​របស់​មេ​ដឹក​នាំ​កូរ៉េ​ខាង​ត្បូង​ដែល​បាន​បញ្ជាក់​ពី​ការ​ចង់បញ្ចប់​សង្គ្រាម​កូរ៉េ។

ជម្លោះ​ដែល​បាន​ចែក​ឧបទ្វីប​កូរ៉េ​ជា​ពីរបាន​បញ្ចប់​នៅ​ឆ្នាំ​១៩៥៣​ដោយ​មាន​បទ​ឈប់​បាញ់​គ្នា និង​សន្ធិសញ្ញា​មិន​មែន​សន្តិភាព។ តាំង​ពី​ពេល​នោះ​មក ប្រទេស​ទាំង​ពីរបាន​ធ្វើ​សង្គ្រាម​បច្ចេកទេស និង​បានជាប់​គាំង​នៅ​ក្នុង​ទំនាក់​ទំនង​តឹង​តែង​ជា​បន្ត​បន្ទាប់។

លោក​ស្រី Kim Yo-jong

នៅ​សប្តាហ៍​នេះ ប្រធានធិបតី​កូរ៉េ​ខាង​ត្បូង​លោក មួន ជេអ៉ីន បានអំពាវ​នាវ​ឲ្យ​កូរ៉េ​ខាង​ពីរ និង​សម្ព័ន្ធ​មិត្ត​របស់​ពួក​គេ​ដែល​អាមេរិក​គាំទ្រ​កូរ៉េ​ខាត្បូង និង​ចិន​ជា​ដៃ​គូ​សេដ្ឋកិច្ច​ធំ​បំផុត​របស់​កូរ៉េ​ខាង​ជើង​​ ប្រកាស​ពី​ការ​បញ្ចប់​​ជា​​ផ្លូវ​ការមួយ​នូវ​ជម្លោះ ហើយ​​នឹង​នាំ​សន្តិភាព​មក​កាន់ឧបទ្វីប។

គំនិត​ផ្តួច​ផ្តើម​ខាង​លើ​ដើម​ឡើយ​ត្រូវ​បាន​ច្រាន​ចោល​ដោយ​រដ្ឋ​មន្ត្រី​កំពូល​កូរ៉េ​ខាង​ជើងដែល​ថា​រឿង​នេះ​មិន​គ្រប់​ខែ។ ប៉ុន្តែ​សេចក្តី​ថ្លែង​មិន​នឹកស្មាន​ដល់​មួយ​បាន​ចេញ​នៅ​ថ្ងៃ​សុក្រ ទី​២៤ ខែ​កញ្ញា​នេះ​តាម​រយៈ​សារព័ត៌មាន​រដ្ឋ​ដែល​លោក​ស្រី គីម បាន​និយាយ​ថា «គំនិត​នោះ​គួរ​ឲ្យ​សរសើ»។

ទោះ​បី​ជា​យ៉ាង​ណា លោក​ស្រី​បាន​បន្ថែម​ថា កូរ៉េ​ខាង​ជើង​មាន​ឆន្ទៈ​ពិភាក្សា​តែ​ម្យ៉ាង​គត់​ចំពោះ​សំណើរ ប្រសិន​បើ​កូរ៉េ​ខាង​ត្បូង​បញ្ចប់​​នូវ​អ្វី​ដែល​ហៅ​ថា «គោល​នយោបាយ​អារិភាព»​​ដល់​ពួក​គេ។

ប្អូន​ស្រី​មេ​ដឹក​នាំ កូរ៉េ​ខាង​ជើង​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា ៖«អ្វី​ដែល​ត្រូវ​ការ​គឺ​ទម្លាក់​ចោល​នូវ​ឥរិយាបដោះ​ស្រាយ​ទេ្វ​ដង ការ​រើស​អើង​គ្មាន​ហេតុ​ផល ទម្លាប់​អាក្រក់ និង​​ជំហរ​អរិភាព​នៃ​ការ​បង្ហាញ​អំពី​សកម្មភាព​ផ្ទាល់​ខ្លួន​របស់​ពួក​គេ ខណៈ​​មាន​កំហុស​ចំពោះ​ការអនុវត្ត​ត្រឹម​ត្រូវ​របស់​យើង​ក្នុង​ការការពារ​ខ្លួន»

«​លុះ​ត្រា​តែ​លក្ខខណ្ឌ​បែប​នេះ​ត្រូវបំពេញ ទើប​វា​អាច​ទៅ​រួច​​ដើម្បី​អង្គុយ​ទល់​មុខ​គ្នា និង​ប្រកាស​ពី​ការ​បញ្ចប់​សង្គ្រាម​ដ៏​សំខាន់»

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៥ នាទី មុន

សម្តេច​តេ​ជោ ហ៊ុន សែន ​៖ ​តួនាទី​សំខាន់​៣​របស់​វិស័យ​ឯកជន​រួមចំណែក​សម្រេច​នូវ​ការងារ​អាទិភាព​និង​ផែនការ​ការងារ​អាស៊ាន​ក្នុង​ឆ្នាំ​២០២២

ព័ត៌មានជាតិ៥១ នាទី មុន

ការស្ថាបនា​ផ្លូវ ៣៨​ខ្សែ ក្រុង​សៀមរាប សម្រេច​បាន ៨៣,៨៧% ក្នុង រយៈពេល​១១ ខែ (​គិត​ត្រឹម​ថ្ងៃ ១៥ តុលា ២០២១) គ្រោង​បញ្ចប់​ការស្ថាបនា ក្នុង​ចុងខែ​ធ្នូ ឆ្នាំ​២០២១

ព័ត៌មានជាតិ១ ម៉ោង មុន

អាវុធហត្ថ​ត្រៀម​កម្លាំង មធ្យោបាយ សម្ភារៈ​រួចជាស្រេច​ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុម​ហ៊ុន HEINEKEN Cambodia ឈ្នះ​ពានរង្វាន់​ធនធានមនុស្ស​ផ្នែក​អភិវឌ្ឍន៍​អាជីព​ល្អ​បំផុត​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​សុខ សម្បត្តិ អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​មាន​ឆ្អឹង​ដែក ប្រវែង​៧៣០​ម៉ែត្រ នៅ​តំបន់ភ្នំ​រាប

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services