ម៉ាឡេស៊ី រកឃើញថា វ៉ាក់សាំង Sinovac មានប្រសិទ្ធភាពខ្ពស់ប្រឆាំងការឈឺធ្ងន់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ម៉ាឡេស៊ី រកឃើញថា វ៉ាក់សាំង Sinovac មានប្រសិទ្ធភាពខ្ពស់ប្រឆាំងការឈឺធ្ងន់

បានផុស

នៅ

វ៉ាក់សាំងការពារជំងឺកូវីដ -១៩ របស់ក្រុមហ៊ុន Sinovac មានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងជំងឺធ្ងន់ធ្ងរ។ នេះបើតាមការរកឃើញពិតៗរបស់ប្រទេសម៉ាឡេស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យចុងក្រោយនេះ គឺជាការដំណឹងដ៏ល្អដល់ក្រុមហ៊ុនចិន ស្របពេលដែលវ៉ាក់សាំងការពារជំងឺកូវីដ-១៩របស់ខ្លួន កំពុងត្រូវបានត្រួតពិនិត្យយ៉ាងហ្មត់ចត់លើប្រសិទ្ធភាព បន្ទាប់ពីមានរបាយការណ៍អំពីការឆ្លងមេរោគក្នុងចំណោមបុគ្គលិកថែទាំសុខភាព ដែលបានទទួលថ្នាំបង្ការពេញលេញរួចហើយនៅក្នុងប្រទេស ឥណ្ឌូណេស៊ីនិងថៃ។

មន្រ្តីសុខាភិបាលបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ការស្រាវជ្រាវដែលធ្វើឡើងដោយរដ្ឋាភិបាលម៉ាឡេស៊ីបានរកឃើញថា មានតែ០,០១១ភាគរយប៉ុណ្ណោះ នៃអ្នកទទួលវ៉ាក់សាំង Sinovac ចំនួន៧.២លាននាក់ ដែលត្រូវការចូលក្នុងបន្ទប់សង្គ្រោះបន្ទាន់ដោយសារជំងឺកូវីដ-១៩។

លោក Kalaiarasu Peariasamy នាយកនៅវិទ្យាស្ថានសម្រាប់ការស្រាវជ្រាវគ្លីនិក ដែលបានធ្វើការសិក្សារួមជាមួយក្រុមការងារពិសេសជាតិកូវីដ-១៩ បាននិយាយថា ការចាក់វ៉ាក់សាំងទោះម៉ាកណាក៏ដោយ អាចកាត់បន្ថយហានិភ័យនៃការចូលបន្ទប់ ICU បាន ៨៣ភាគរយ និងបន្ថយហានិភ័យនៃការស្លាប់បាន ៨៨ភាគរយ ដោយផ្អែកលើការសិក្សាតូចមួយដែលមានមានការចូលរួមពីមនុស្សប្រហែល ១.២៦ លាននាក់។

លោកបន្តថា “អត្រាឈានដល់ការបញ្ជូនទៅបន្ទប់ ICU គឺពិតជាមានកម្រិតទាបបំផុត។ ការបញ្ជូនចូលបន្ទប់ ICU សរុប ក្នុងចំណោមបុគ្គលដែលទទួលថ្នាំបង្ការពេញលេញ មានត្រឹមតែ ០,០០៦៦ភាគរយប៉ុណ្ណោះ។

ចំណែកអត្រាមរណភាពរបស់អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ ក៏ទាបផងដែរពោលគឺមានត្រឹម ០,០១ភាគរយប៉ុណ្ណោះ ហើយពួកគេភាគច្រើនមានអាយុលើសពី៦០ឆ្នាំ ឬមានជំងឺរ៉ាំរ៉ៃ។

គួរបញ្ជាក់ថា វ៉ាក់សាំង Sinovac ត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅក្នុងប្រទេសមួយចំនួន រួមមានចិន ឥណ្ឌូណេស៊ី ថៃ ប្រេស៊ីលនិងកម្ពុជាផងដែរ ហើយក្រុមហ៊ុនបាននិយាយកាលពីដើមខែនេះថា ខ្លួនបានផ្គត់ផ្គង់ថ្នាំបង្ការចំនួន ១.៨ ពាន់លានដូសទាំងក្នុងនិងក្រៅប្រទេស។

ប្រទេសម៉ាឡេស៊ី បានចាក់វ៉ាក់សាំងពេញលេញដល់ ៥៨,៧ភាគរយ នៃប្រជាជន ៣២ លាននាក់របស់ខ្លួន ហើយបានចាក់យ៉ាងហោចណាស់មួយដូសដល់ ៦៨,៨ភាគរយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ ចាក់វ៉ាក់សាំង Sinovac ជាដូសជំរុញ អាចការពារ Delta ខ្លាំងជាងចាក់តែ ២ ដូសដល់ទៅ ២.៥ ដង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៩ នាទី មុន

រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​ការ​ធ្វើ​ចរាចរណ៍​ចំពោះ​ឡាន​ធំ ដឹកទំនិញ​ឆ្លងកាត់​ផ្លូវ​លេខ​២០​អា ខណៈ​មានទឹក​ហូរ​កាត់​នៅ​យប់​នេះ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច​តេ​ជោ ហ៊ុន សែន ​៖ ​តួនាទី​សំខាន់​៣​របស់​វិស័យ​ឯកជន​រួមចំណែក​សម្រេច​នូវ​ការងារ​អាទិភាព​និង​ផែនការ​ការងារ​អាស៊ាន​ក្នុង​ឆ្នាំ​២០២២

ព័ត៌មានជាតិ២ ម៉ោង មុន

ការស្ថាបនា​ផ្លូវ ៣៨​ខ្សែ ក្រុង​សៀមរាប សម្រេច​បាន ៨៣,៨៧% ក្នុង រយៈពេល​១១ ខែ (​គិត​ត្រឹម​ថ្ងៃ ១៥ តុលា ២០២១) គ្រោង​បញ្ចប់​ការស្ថាបនា ក្នុង​ចុងខែ​ធ្នូ ឆ្នាំ​២០២១

ព័ត៌មានជាតិ២ ម៉ោង មុន

អាវុធហត្ថ​ត្រៀម​កម្លាំង មធ្យោបាយ សម្ភារៈ​រួចជាស្រេច​ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុម​ហ៊ុន HEINEKEN Cambodia ឈ្នះ​ពានរង្វាន់​ធនធានមនុស្ស​ផ្នែក​អភិវឌ្ឍន៍​អាជីព​ល្អ​បំផុត​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services