ផ្ទុះឆ្លងច្រើនឡើងៗ ឡាវ បង្ខំចិត្តប្រើឧបករណ៍តេស្តរហ័សរកកូវីដ ដើម្បីទាន់សភាពការណ៍
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ផ្ទុះឆ្លងច្រើនឡើងៗ ឡាវ បង្ខំចិត្តប្រើឧបករណ៍តេស្តរហ័សរកកូវីដ ដើម្បីទាន់សភាពការណ៍

បានផុស

នៅ

ឥឡូវនេះឡាវបានអនុញ្ញាតឲ្យប្រើឧបករណ៍តេស្តរហ័សរកកូវីដ ខណៈដែលកន្លងមកប្រទេសនេះបានហាមឃាត់ការប្រើប្រាស់ឧបករណ៍នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត Phonepadith Sangxayalath អគ្គនាយកមជ្ឈមណ្ឌលជាតិសម្រាប់មន្ទីរពិសោធន៍ និងរោគរាតត្បាតចំណុះក្រសួងសុខាភិបាល បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសជាច្រើននៅជុំវិញពិភពលោកបានអនុញ្ញាតឲ្យប្រើឧបករណ៍តេស្តរហ័ស ចំណែកប្រទេសឡាវមិនទាន់អនុញ្ញាតឲ្យប្រើប្រាស់នៅឡើយទេ ដោយសារតែមានការដាក់កំហិតមួយចំនួន ។

ទោះយ៉ាងណាក៏ដោយ ករណីឆ្លងកូវីដមួយចំនួនធំដែលកំពុងត្រូវបានកត់ត្រានៅក្នុងប្រទេសឡាវ បានធ្វើឲ្យប៉ះពាល់ដល់បុគ្គលិកមន្ទីរពិសោធន៍ ហើយឥឡូវនេះយើងមានយុទ្ធសាស្ត្រសម្រាប់ការប្រើប្រាស់ឧបករណ៍តេស្តរហ័សនេះ ។

លោកវេជ្ជបណ្ឌិត Phonepadith បាននិយាយថា “មានអត្ថប្រយោជន៍ជាច្រើនចំពោះការប្រើប្រាស់ឧបករណ៍តេស្តរហ័ស ដូចជាអាចរកឃើញលទ្ធផលក្នុងរយៈពេល ១៥ ទៅ ២០ នាទី ដោយមិនចាំបាច់ប្រើមន្ទីរពិសោធន៍ ។ ទី ២ ឧបករណ៍ទាំងនេះមានភាពងាយស្រួលក្នុងការប្រើប្រាស់” ។

លោកបញ្ជាក់ថា ទោះយ៉ាងណាយើងត្រូវតែដឹងអំពីដែនកំណត់នៃការធ្វើតេស្តរហ័ស ដូចជាលទ្ធផលតេស្តមិនច្បាស់លាស់ និងការពិតដែលថា ការធ្វើតេស្តត្រូវតែអនុវត្តក្នុងបរិយាកាសដែលមានសីតុណ្ហភាព ៣០ អង្សាសេ ឬទាបជាងនេះ ។ ប្រសិនបើមនុស្សធ្វើតេស្តនៅក្រោមរលកកម្ដៅ វានឹងមិនផ្តល់លទ្ធផលគួរឲ្យទុកចិត្តបាននោះទេ” ។

លោកក៏បានលើកឡើងផងដែរថា ការចោលកាកសំណល់វេជ្ជសាស្រ្តឲ្យបានត្រឹមត្រូវគឺជាបញ្ហាធំ ហើយអ្នកប្រើប្រាស់តេស្តរហ័សត្រូវតែយល់ពីរបៀបបោះចោលឧបករណ៍ឲ្យបានត្រឹមត្រូវ ដើម្បីការពារការរីករាលដាលនៃមេរោគបន្ថែម ។

ជាចុងក្រោយលោកវេជ្ជបណ្ឌិត Phonepadith បាននិយាយថា ទោះបីជាលទ្ធផលតេស្តទាំងនេះផ្តល់លទ្ធផលអវិជ្ជមានក៏ដោយ ក៏យើងនៅតែយកសំណាកនោះទៅធ្វើតេស្តក្នុងម៉ាស៊ីន PCR សម្រាប់ករណីសង្ស័យជាច្រើន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Laotian Times

ចុចអាន ៖ ធ្ងន់ធ្ងរហើយ ឡាវ កំពុងផ្ទុះឆ្លងវីរុសបំប្លែងខ្លួនប្រភេទថ្មីក្លាយពូជពី Delta

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services