បុរសវៀតណាម ជាប់គុក ២ឆ្នាំកន្លះ ពីបទ ចម្លងកូវីដដល់អ្នកដទៃ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

បុរសវៀតណាម ជាប់គុក ២ឆ្នាំកន្លះ ពីបទ ចម្លងកូវីដដល់អ្នកដទៃ

បានផុស

នៅ

កាលពីថ្ងៃសៅរ៍ តុលាការនៅភាគកណ្តាលប្រទេសវៀតណាម បានផ្តន្ទាទោសបុរសម្នាក់ ដាក់ពន្ធនាគារ ៣០ ខែពីបទបំពានច្បាប់ធ្វើចត្តាឡីស័ក និងចម្លងមេរោគកូវីដ-១៩ ដល់មនុស្ស ៤ នាក់ផ្សេងទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Phan Van Hoa អាយុ៣៩ឆ្នាំ ត្រូវបានតុលាការខេត្ត Ninh Thuan រកឃើញថា មានពិរុទ្ធភាពពីបទ “ចម្លងជំងឺឆ្លងដ៏គ្រោះថ្នាក់ដល់មនុស្ស”។

លោក Phan Van Hoa

កាលពីថ្ងៃទី៦ខែកក្កដា Hoa បានបើកឡានដឹកទំនិញចេញពីទីក្រុងហូជីមិញដែលជាចំណុចផ្ទុះកូវីដរលកទី៤របស់វៀតណាម វិលត្រលប់មកស្រុកកំណើតរបស់គាត់វិញ។

តាមបទបញ្ជា ប្រជាជនទាំងអស់ដែលវិលត្រឡប់មកពីតំបន់រងគ្រោះដោយកូវីដ ត្រូវបង្ហាញប័ណ្ណសុខភាព និងដាក់ខ្លួននៅដាច់ដោយឡែក រយៈពេល ២ សប្តាហ៍។

ទោះបីជាយ៉ាងណាក៏ដោយ លោក Hoa មិនបានគោរពតាមច្បាប់ឡើយ។ ផ្ទុយទៅវិញ គាត់បានទៅលេងកន្លែងផ្សេងៗ នៅក្នុងទីក្រុង និងចូលរួមពិធីបុណ្យខួប ដែលនៅទីនោះ គាត់បានទាក់ទងផ្ទាល់ជាមួយមនុស្សជាច្រើន។

ប្រាំបីថ្ងៃបន្ទាប់ពីគាត់ត្រលប់មកពីទីក្រុងហូជីមិញវិញ លោក Hoa បានចេញរោគសញ្ញាកូវីដ ​ដូចជាគ្រុនក្តៅនិងឈឺបំពង់ក។ ការធ្វើតេស្តបញ្ជាក់ថា គាត់បានឆ្លងវីរុសកូវីដ-១៩។

អាជ្ញាធរបានតាមដាននិងធ្វើចត្តាឡីស័ក គ្រប់គ្នាដែលទាក់ទងជាមួយគាត់។ ក្រោយមក មានមនុស្សបួននាក់បានឆ្លងវីរុស។

លោក Hoa ត្រូវបានចោទប្រកាន់បន្ទាប់ពីគាត់ ជាសះស្បើយពីជំងឺ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ បើកដៃឲ្យឈប់សម្រាក ៣ថ្ងៃ កូរ៉េខាងត្បូង ផ្ទុះកូវីដខ្លាំងបំផុតមិនធ្លាប់មាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services