ញូវយ៉ក ត្រៀមដាក់ឆ្មាំជាតិ ជំនួសបុគ្គលិកសុខាភិបាលរាប់ម៉ឺននាក់ ដែលមិនចាក់វ៉ាក់សាំង
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ញូវយ៉ក ត្រៀមដាក់ឆ្មាំជាតិ ជំនួសបុគ្គលិកសុខាភិបាលរាប់ម៉ឺននាក់ ដែលមិនចាក់វ៉ាក់សាំង

បានផុស

នៅ

អភិបាលរដ្ឋញូវយ៉ក លោកស្រី Kathy Hochul កំពុងពិចារណាប្រើឆ្មាំជាតិ និងបុគ្គលិកពេទ្យក្រៅរដ្ឋ ដើម្បីបំពេញកង្វះខាតបុគ្គលិកមន្ទីរពេទ្យ ព្រោះបុគ្គលិករាប់ម៉ឺននាក់ ទំនងជាមិនអាចបំពេញតាមថ្ងៃឱសានវាទ សម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅថ្ងៃចន្ទនេះបានទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផែនការ ដែលបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ នឹងអនុញ្ញាតឲ្យអភិបាលរូបនេះ ប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ហើយបង្កើនការផ្គត់ផ្គង់បុគ្គលិកថែទាំសុខភាព ដើម្បីដាក់បញ្ចូលអ្នកជំនាញដែលមានអាជ្ញាប័ណ្ណមកពីរដ្ឋនិងប្រទេសផ្សេងទៀត ព្រមទាំងគិលានុបដ្ឋយិការចូលនិវត្តន៍ផងដែរ។

New York May Tap National Guard to Replace Unvaccinated Healthcare Workers  | Newsmax.com
អភិបាលរដ្ឋញូវយ៉ក លោកស្រី Kathy Hochul

លោកស្រី Hochul និយាយថា រដ្ឋក៏កំពុងសម្លឹងមើលទៅលើការប្រើប្រាស់មន្រ្តីឆ្មាំជាតិដែលមានការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្រ ដើម្បីរក្សាឲ្យមន្ទីរពេទ្យនិងទីតាំងវេជ្ជសាស្ត្រផ្សេងទៀត មានបុគ្គលិកគ្រប់គ្រាន់ផងដែរ។

ការិយាល័យអភិបាលរដ្ឋនិយាយថា ប្រហែល១៦ភាគរយនៃបុគ្គលិកមន្ទីរពេទ្យចំនួន ៤៥០,០០០នាក់របស់រដ្ឋ ឬស្មើនឹងប្រហែល ៧០,០០០ នាក់ មិនបានចាក់វ៉ាក់សាំងពេញលេញនោះទេ។

NY Gov. Hochul Says National Guard May Replace Unvaccinated Healthcare  Workers - Opera News

លោកស្រី Hochul និយាយថា “យើងនៅតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីការពារមនុស្សជាទីស្រលាញ់របស់យើង។ ខ្ញុំសូមកោតសរសើរដល់បុគ្គលិកថែទាំសុខភាពទាំងអស់ដែលបានបង្កើនការចាក់ថ្នាំបង្ការដល់ខ្លួនឯង ហើយខ្ញុំសូមអំពាវនាវដល់បុគ្គលិកថែទាំសុខភាពនៅសេសសល់ទាំងអស់ ដែលមិនបានចាក់វ៉ាក់សាំង សូមទៅចាក់ឥឡូវនេះដូច្នេះ ពួកគេអាចបន្តផ្តល់ការថែទាំបាន”។

គួរបញ្ជាក់ថា ផែនការនេះបានកើតឡើងចំពេលមានការទាស់ទែងគ្នាកាន់តែខ្លាំង រវាងមេដឹកនាំរដ្ឋនិងរដ្ឋាភិបាលសហព័ន្ធ ដែលជំរុញឲ្យមានការចាក់វ៉ាក់សាំងដើម្បីជួយប្រឆាំងនឹងវីរុសកូវីដបំប្លែងខ្លួន Delta ហើយក៏មានការទាស់ទែងផងដែរជាមួយបុគ្គលិកដែលប្រឆាំងនឹងតម្រូវការចាក់វ៉ាក់សាំង ដោយអ្នកខ្លះលើកហេតុផល សាសនា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Guardian

ចុចអាន៖ បារាំង ព្យួរការងារបុគ្គលិកសុខាភិបាល ៣,០០០ នាក់ មិនឲ្យប្រាក់ខែ ព្រោះអត់ចាក់វ៉ាក់សាំងកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services