Connect with us

ព័ត៌មានអន្ដរជាតិ

WHO ចាប់ផ្តើមការស៊ើបអង្កេតថ្មី ថាតើ កូវីដ ពិតជាផ្ទុះចេញពីមន្ទីរពិសោធន៍ អ៊ូហាន មែនឬទេ

បានផុស

នៅ

អង្គការសុខភាពពិភពលោក នឹងចាប់ផ្តើមការស៊ើបអង្កេតថ្មីមួយ អំពីដើមកំណើតនៃការផ្ទុះជំងឺកូវីដ-១៩និងស៊ើបអង្កេតថាតើ វីរុសនេះពិតជាចេញពីមន្ទីរពិសោធន៍ទីក្រុងអ៊ូហាន មែនឬអត់។

អ្នកជំនាញថ្មីមួយក្រុម នឹងត្រូវតែងតាំងរួមទាំងអ្នកជំនាញអំពីសន្តិសុខជីវសាស្ត្រ សុវត្ថិភាពមន្ទីរពិសោធន៍ ហ្សែននិងរបៀបដែលមេរោគរាលដាលដល់មនុស្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពួកគេនឹងពិនិត្យមើលថាតើ មេរោគកូរ៉ូណាបានលេចធ្លាយចេញពីមន្ទីរពិសោធន៍មួយនៅទីក្រុងអ៊ូហាននៅចុងឆ្នាំ២០១៩មែនឬទេ។

ការលើកឡើងបែបនេះ ត្រូវបានបដិសេធដោយប្រទេសចិន ដែលចង់ឲ្យអង្គការសុខភាពពិភពលោកពិនិត្យមើលថាតើវីរុសនេះ មានដើមកំណើតមកពីប្រទេសផ្សេងឬយ៉ាងណា។

រឿងនេះកើតឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបញ្ជាឲ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ ស៊ើបអង្កេតលើទ្រឹស្តីលេចធ្លាយចេញពីមន្ទីរពិសោធន៍។

World Health Organisation will start NEW Covid investigation - swiftheadline

អ្នកនាំពាក្យ WHO បាននិយាយថា អាទិភាពរបស់ក្រុមថ្មីនេះ គឺត្រូវការទិន្នន័យនិងចូលទៅក្នុងប្រទេស ដែលរបាយការណ៍ដំបូងត្រូវបានកំណត់។

គួរបញ្ជាក់ថា ការស៊ើបអង្កេតមុននេះ បានលើកឡើងថា ប្រទេសចិនមានករណីសង្ស័យនៃមេរោគកូរ៉ូណាដំបូងគេបំផុត ប៉ុន្តែក្រុមអ្នកជំនាញបានអះអាងនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនថា ទិន្នន័យដែលផ្តល់ដោយប្រទេសនេះមិនគ្រប់គ្រាន់ទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖​ កូវីដ ទំនងមិនបំប្លែងខ្លួនសាហាវជាងនេះទៀតឡើយ ហើយថយកម្លាំងក្លាយជា ជំងឺផ្តាសាយធម្មតា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម