Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសមួយនៅ អឺរ៉ុប គាំទ្រឲ្យរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នា

បានផុស

នៅ

ស្ទើរតែពីរភាគបីនៃអ្នកបោះឆ្នោតស្វីសបានគាំទ្រសំណើឲ្យរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នាស្របច្បាប់នៅក្នុងការធ្វើប្រជាមតិកាលពីថ្ងៃអាទិត្យ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លទ្ធផលបឋមបង្ហាញថា អ្នកទៅបោះឆ្នោតចំនួន ៥២.៦ ភាគរយ ក្នុងនោះ ៦៤.១ ភាគរយគាំទ្រគំនិតផ្តួចផ្តើម “រៀបអាពាហ៍ពិពាហ៍សម្រាប់មនុស្សគ្រប់គ្នា” ខណៈ ៣៥.៩ ភាគរយមិនគាំទ្រគំនិតនេះឡើយ ។

គួរបញ្ជាក់ថា គូស្វាម៉ីភរិយាភេទដូចគ្នានៅក្នុងប្រទេសស្វីសត្រូវបានអនុញ្ញាតឲ្យចុះឈ្មោះភាពជាដៃគូតាំងពីឆ្នាំ ២០០៧ មកម្ល៉េះ ។

ទោះយ៉ាងណា ស្ថានភាពនេះក៏មានសិទ្ធិកំណត់ផងដែរ បើប្រៀបធៀបទៅនឹងអាពាហ៍ពិពាហ៍ដែលបានចុះបញ្ជី ហើយមិនអនុញ្ញាតឲ្យមានកូនចិញ្ចឹមរួមគ្នាឡើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម