Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើងថា ក្តីសង្ឃឹមនៅមានជីវិតសម្រាប់ជំនួបសន្តិភាពជាមួយកូរ៉េខាងត្បូង

បានផុស

នៅ

ប្រទេស​កូរ៉េ​ខាង​ជើង​កំពុង​មាន​ឆន្ទៈ​ពិចារណា​សម្រាប់​កិច្ច​ប្រជុំ​សន្តិភាព​កំពូល​​​ជា​មួយ​ប្រទេស​កូរ៉េ​ខាង​ត្បូង ប្រសិន​​បើ​​ការ​គោរព​គ្នា​​ត្រូវ​បាន​ធានា​​​រវាង​ប្រទេស​​ជិតខាង​ទាំង​ពីរ។ នេះ​បើ​​តាមទី​ភ្នាក់​ងារ​សារព័ត៌មាន​រដ្ឋ KCNA បាន​ផ្សាយ​កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​បាន​ស្រង់​សំដី​របស់​លោក​ស្រី Kim Yo Jong ប្អូន​ស្រី​របស់​មេ​​ដឹក​នាំ​កូរ៉េ​ខាង​ជើង គីម ជុងអ៊ុន។

កូរ៉េ​ខាង​ត្បូង​បាន​ស្វាគមន៍​ជា​មួយ​នឹង​ការ​រំពឹង​ទុក​កាល​ពី​ថ្ងៃ​អាទិត្យ ដោយ​ក្រសួងរួប​រួម​បាន​និយាយ​ថា ខ្លួន​រំពឹង​ចូល​រួម​យ៉ាង​ឆាប់​រហ័ស​​ក្នុង​កិច្ច​ពិភាក្សា​ជា​មួយ​ទី​ក្រុង​ព្យុងយ៉ាង ខណៈ​មាន​ការ​ជំរុញ​ឲ្យ​ស្តារ​ឡើង​វិញ​នូវ​បណ្តាញ​ទំនាក់​ទំនង​ទាន់​ហេតុការ​ណ៍​រវាង​ប្រទេស​ទាំង​ពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​​ឡើង​របស់លោក​ស្រី Kim បាន​កើត​ឡើង​ បន្ទាប់​ពី​​​សប្តាហ៍​មុន កូរ៉េ​ខាង​ជើង​បាន​ជំរុញ​សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​​ឲ្យ​បោះ​បង់​ចោល​នូវ​អ្វី​ដែល​ខ្លួន​ហៅ​ថា គោល​នយោបាយ​អារិភាព​ និង​ស្តង់ដារ​ទ្វេដង​ទៅ​លើ​ពួក​គេ ប្រសិន​បើ​​កិច្ច​ពិភាក្សា​ផ្លូវ​ការ​​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​​បញ្ចប់​សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥០-៥៣។

ការ​បន្ត​ដំណើរ​ការ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​មានភាព​ស្មុគ​ស្មាញដែល​បង្កើត​ជា​ចម្ងល់​​ដល់​ការ​បញ្ចប់​សង្គ្រាម​ផ្លូវ​ការ​ ដែល​ត្រូវ​បាន​ផ្អាក​ជាមួយ​បទ​ឈប់​បាញ់​គ្នា ប៉ុន្តែ​​មិន​មែន​សន្ធិសញ្ញា​សន្តិភាព ដែលទុក​ឲ្យ​កម្លាំង​អង្គការ​សហ​ប្រជា​ជាតិ​ដឹក​នាំ​ដោយ​អាមេរិក​នៅ​តែ​មាន​សង្គ្រាម​បច្ចេកទេស​ជា​មួយ​កូរ៉េ​ខាង​ជើង។

លោក​ស្រី Kim Yo Jong ប្អូន​ស្រី​បង្កើត​របស់​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​បាននិយាយ​ថា ៖«ខ្ញុំ​គិត​ថា លុះ​ត្រា​តែ​មាន​ភាព​មិន​លំអៀង និង​អាកប្បកិរិយា​គោរព​គ្នា​​​ត្រូវ​បាន​ធានា ទើប​អាច​មាន​ការ​យល់​ដឹង​យ៉ាង​រលូន​រវាង​កូរ៉េ​ខាង​ជើង និង​ខាង​ត្បូង»។

ការ​ពិភាក្សា​ប្រកប​ដោយ​ស្ថាបនា​​ផ្តល់​​ឱកាស​​​សម្រាប់​ដំណោះ​ស្រាយ​​លើ​បញ្ហា​ដូច​ជា ការបង្កើត​ឡើង​វិញ​​នូវ​ការិយាល័យ​ទំនាក់​ទំនង​រួម​គ្នា​រវាង​កូរ៉េ​ខាង​ពីរ និង​កិច្ច​ប្រជុំ​កំពូល​កូរ៉េ​ខាង​ជើង-ត្បូង ដោយ​មិន​និយាយ​​​ដល់​​ពេល​វេលានៃ​​ការ​ប្រកាស​បញ្ចប់​សង្គ្រាម​ដ៏​សំខាន់​​ឡើយ។

និយាយ​ទៅ​កាន់​មហា​សន្និបាត​អង្គការ​សហ​ប្រជា​ជាតិ​កាល​ពី​ថ្ងៃ​អង្គារ៍​សប្តាហ៍​មុន ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លោក មូន ជែអ៉ឺន បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​បញ្ចប់​សង្គ្រាម​ជា​​ផ្លូវ​ការ ប៉ុន្តែ​ក្រោយ​មក​និយាយ​ថា​ ពេល​វេលា​កំពុង​អស់​សម្រាប់​វឌ្ឍនភាពមុន​ពេល​អាណត្តិ​របស់​លោក​បញ្ចប់​នៅ​ត្រឹម​ខែ​ឧសភា។

កូរ៉េ​ខាង​ជើងបាន​កំពុង​​ស្វះ​​​ស្វែង​រក​ការ​បញ្ចប់​សង្គ្រាមជា​ច្រើន​ទសវត្សរ៍​មក​ហើយ ប៉ុន្តែ​អាមេរិក​​​ស្ទាក់​ស្ទើរ​ដើម្បី​យល់​ព្រម ប្រសិន​បើ​ពួក​គេ​មិន​បោះ​បង់​ចោល​អាវុធ​នុយក្លែអ៊ែរ។

កាល​ពី​ថ្ងៃ​សៅរ៍ លោក​ស្រី Kim បាន​និយាយ​ថា លោក​ស្រី​បានកត់​សំគាល់​​ដោយ​មាន​ការ​ចាប់​អារម្មណ៍​អំពី​កិច្ច​ពិភាក្សា​ជា​មួយ​កូរ៉េ​ខាង​ត្បូងជុំ​វិញ​លទ្ធភាព​ថ្មី​នៃ​ការ​ប្រកាស​ជា​ផ្លូវ​ការ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម