Connect with us

ព័ត៌មានអន្ដរជាតិ

លោក បៃដិន ចាក់វ៉ាក់សាំងដូសទី ៣ រួចហើយ និងលើកទឹកចិត្តពលរដ្ឋអាមេរិកឲ្យទៅចាក់ដែរ

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃចន្ទបានអំពាវនាវដល់ជនជាតិអាមេរិកដែលមានសិទ្ធិទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ក្រោយលោកបានចាក់ដូសជំរុញរួចហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បៃដិន បានធ្វើការអំពាវនាវបែបនេះ ខណៈលោកទទួលការចាក់វ៉ាក់សាំង Pfizer/BioNTech ដូសជំរុញនៅឯសេតវិមាន ក្នុងអំឡុងពេលព្រឹត្តិការណ៍ដើម្បីបង្កើនភាពស៊ាំរបស់គាត់ ។

កន្លងមកលោក បៃដិន បាននិយាយថា លោក និងភរិយាលោកស្រី Jill Biden នឹងទទួលការចាក់វ៉ាក់សាំងដូសជំរុញក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបាន នៅពេលមានសិទ្ធិទទួលបានការចាក់វ៉ាក់សាំង ។

ក្នុងព្រឹត្តិការណ៍នោះលោក បៃដិន បាននិយាយថា “ចំណុចសំខាន់គឺថាប្រសិនបើអ្នកបានទទួលការចាក់វ៉ាក់សាំងពេញ ២ ដូសនោះ អ្នកនឹងត្រូវបានការពារខ្ពស់ពីជំងឺធ្ងន់ធ្ងរ ទោះបីអ្នកឆ្លងជំងឺកូវីដ ១៩ ក៏ដោយ” ។

លោក បៃដិន ក៏បាននិយាយផងដែរថា “ជនជាតិអាមេរិកដែលមានសិទ្ធិទទួលការចាក់វ៉ាក់សាំង ប៉ុន្តែមិនបានចាក់នោះ វានឹងបង្កឲ្យមានការខូចខាតយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់អាមេរិក ក៏ដូចជាប្រទេសផ្សេងទៀតជាដើម” ។

គួរបញ្ជាក់ថា រដ្ឋបាលលោក បៃដិន កាលពីពេលថ្មីៗនេះបានអនុម័តយកវ៉ាក់សាំង Pfizer សម្រាប់ចាក់ដូសទី ៣ លើប្រជាជនមួយចំនួន ខណៈលោក បៃដិន បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ពេញ ២ ដូស តាំងតែពីលោកឡើងសម្ពោធចូលកាន់តំណែងជាប្រធានាធិបតីកាលពីខែមករាមកម្ល៉េះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ សហរដ្ឋអាមេរិក ប្រកាសបរិច្ចាគវ៉ាក់សាំងកូវីដជាប្រវត្តិសាស្រ្ត ជូនពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៩ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១០ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម