Connect with us

ព័ត៌មានអន្ដរជាតិ

FBI​ បង្ហាញ​ ឃាតកម្ម​នៅអាមេរិក​កើន​ឡើង​ជិត​៣០​%​ក្នុងឆ្នាំ​២០២០

បានផុស

នៅ

បទ​ល្មើស​ឃាត​កម្ម និង​ឃាត​កម្ម​ដែល​មិន​ធ្វេស​ប្រហែស​បាន​កើន​​ឡើង​​២៩.៤​%​កាល​ពី​ឆ្នាំ​២០២០នៅ​សហរដ្ឋ​អាមេរិក​ ខ្ពស់​ជាង​​ឆ្នាំ​២០១៩។ នេះ​បើ​យោង​តាម​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ (FBI)​។  

FBI បាន​និយាយក្នុង​របាយការណ៍​ឧក្រិដ្ឋ​កម្ម​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ចន្ទ​ថា ចំនួន​ឃាតកម្ម​នៅ​សហរដ្ឋ​អាមេរិក​បាន​កើន​ឡើង​ជិត​៣០​%​នៅ​ឆ្នាំ​២០២០  ហើយ​​​ឧក្រិដ្ឋ​សរុប​​ដោយ​ហិង្សា​បាន​កើន​ឡើង​​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​៤​ឆ្នាំ​ចុង​ក្រោយ​នេះ។ អ្នក​ជំនាញ​បាន​សន្មត់​ថា​ វិបត្តិ​កូវីដ-១៩​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​កើន​ឡើង​ឧក្រិដ្ឋ​កម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ផ្សាយ​របស់​កាសែត New York Times និង Washington Post ថា បទ​ល្មើស​ឃាត​កម្ម និង​ឃាត​កម្ម​ដែល​មិន​ធ្វេស​ប្រហែស​បាន​កើន​​ឡើង​​២៩.៤​%​​ នៅ​ក្នុង​​ឆ្នាំ​២០២០​ខ្ពស់​ជាង​​ឆ្នាំ​២០១៩ ដែល​នេះ​ជា​សញ្ញា​កើន​ឡើង​​​ប្រចាំ​ឆ្នាំ​​ខ្ពស់​បំផុត​ចាប់​តាំង​ពី​កំណត់​ត្រា​ជាតិ​ត្រូវ​បាន​​ធ្វើ​ឡើង​​ចាប់​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៦០។

FBI បាន​និយាយ​ថា ឩក្រិដ្ឋ​​​ហិង្សាទូទៅ​​បាន​កើន​ឡើង​​៥.៦​%​ស្មើ​នឹង​ជិត​១.៣​លាន​ឧបទ្ទវហេតុ​ ទោះ​ជា​យ៉ាង​ណា​ ​​ឧក្រិដ្ឋកម្ម​ពាក់​ព័ន្ធ​នឹង​ទ្រព្យ​សម្បត្តិ​បាន​ធ្លាក់​ចុះ​​៧.៨%​​ស្មើ​នឹងជិត​​ ៦.៥លាន​ឧបទ្ទវហេតុ​ ​ដែល​នេះ​ជា​សញ្ញា​១៨​ឆ្នាំ​ជាប់​ៗ​គ្នា​ដែល​ឧក្រិដ្ឋកម្ម​ទ្រព្យ​សម្បត្តិ​បាន​ធ្លាក់​ចុះ។

កម្មវិធី​របាយការណ៍​ឧក្រិដ្ឋ​កម្ម​ (UCR) របស់​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ​បាន​ប្រមូល​ទិន្នន័យ​​ពី​​រាយការណ៍​​របស់​​ភ្នាក់​ងារ​អនុវត្ត​ច្បាប់​​ទូទាំង​ប្រទេស។

កាសែត Washington Post បាន​ផ្សាយ​ថា ភាគ​រយ​អំពើ​ឃាតកម្ម​​កាន់​​តែ​ច្រើន​​គឺ​​បណ្តាល​មក​ពី​ហិង្សា​​ដោយ​​អាវុធ​រហូត​ដល់​៧៦​%​ក្នុង​ឆ្នាំ​២០២០ ប្រៀប​ធៀប​នឹង​៧៣%​ក្នុង​ឆ្នាំ​២០១៩។ ក្នុង​នោះ​ទី​ក្រុង​ Houston បាន​កើន​ឡើង​៥៥%​នៅ​ក្នុង​អំពើ​ឃាត​កម្ម​​​ដោយ​អាវុធ បាន​ឡើង​ដល់​៣៤៣​ករណី​នៅ​ឆ្នាំ​២០២០ ប្រៀប​ធៀប​នឹង​២២១​ករណី​នៅ​ឆ្នាំ​២០១៩។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចូ បៃដិន បាន​ជំរុញ​ច្បាប់​ប្រឆាំង​ហិង្សា​ដោយ​អាវុធ​ ជំរុញ​ឲ្យ​មាន​កិច្ច​សហការ​កាន់​តែ​ខ្លាំង​ថែម​ទៀត​រវាង​អាជ្ញាធរ​មូលដ្ឋាន និង​មេដឹក​នាំ​សហព័ន្ធ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម