Connect with us

ព័ត៌មានអន្ដរជាតិ

តាលីបង់​ប្រកាស​ហាម​ស្ត្រីទៅ​រៀន​ ឬ​ធ្វើ​ការ​នៅ​សាកលវិទ្យាល័យ​ក្រុង​​កាប៊ុល

បានផុស

នៅ

ស្ត្រី​អាហ្វហ្គានីស្ថាន​​​ត្រូវ​បាន​ហាម​​​ឲ្យ​ទៅ​បង្រៀន ឬ​​រៀន​នៅ​សាកល​វិទ្យាល័យក្រុង​​កាប៊ុល​​ ដរាប​ណា ​បរិយាកាស​ឥស្លាម​មិន​ទាន់​ត្រូវ​បាន​បង្កើត​​ឡើង​​​ដែល​​នេះ​​បាន​ក្លាយ​ជាចលនា​ថ្មី​បំផុត​​​មិន​រាប់​បញ្ចូល​ស្ត្រី​អាហ្វហ្គានីស្ថាន​ពី​ជីវិត​សាធារណៈ។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​សាកល​វិទ្យាធិការ​ថ្មី​ដែល​ត្រូវ​បាន​តែង​តាំង​ដោយ​តាលីបង់។

លោក Mohammad Ashraf Ghairat ជា​សាកល​វិទ្យាធិការ​ថ្មី​បាន​និយាយ​នៅ​លើ​គណនី Twitter ផ្លូវ​ការ​របស់​លោក​ថា ៖«ដរាប​ណា​បរិយាកាស​ឥស្លាម​ពិត​ប្រាកដ​មិន​ទាន់​ត្រូវ​បាន​ផ្តល់សម្រាប់​មនុស្ស​គ្រប់​គ្នា ស្ត្រី​ភេទ​​នឹង​មិន​អនុញ្ញាត​ឲ្យ​ទៅ​រៀន​​ ឬ​ធ្វើ​ការងារ​នៅ​សាកល​វិទ្យាល័យ​​ឡើយ​។ ស្លាម​ជា​ចម្បង​»។

លោក Mohammad Ashraf Ghairat
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ព្រឹក​ថ្ងៃ​​ចន្ទ លោក Ghairat បាន​សរសេរ​នៅក្នុង​ Pashto ថា សាកល​វិទ្យាល័យ​បាន​កំពុង​ធ្វើ​ការ​តាម​ផែន​ការ​មួយ​ដែល​សម្រប​សម្រួល​បង្រៀន​និស្សិត​ស្រី ប៉ុន្តែ​មិន​បាន​និយាយ​ពី​ផែន​ការ​នោះ​លំអិត​ទេ។

លោក​បាន​សរសរ​ថា ៖«ដោយ​សារ​ខ្វះ​សាស្ត្រាចារ្យ​ជា​ស្ត្រី យើង​កំពុង​ធ្វើ​ផែន​ការ​មួយ​សម្រាប់​សាស្ត្រាចារ្យ​ជា​បុរស​អាច​បង្រៀន​និស្សិត​ស្រី​នៅ​កន្លែង​​ចែក​ខណ្ឌ​ដោយ​វាំង​នន​ក្នុង​បន្ទប់​រៀន។ មធ្យោបាយ​តាម​របៀប​ឥស្លាម​នឹង​អាច​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​និស្សិត​ស្រី​ទទួល​បាន​ការ​អប់រំ»។

ស្ត្រី​អាហ្វហ្គានីស្ថាន

ការ​តែង​តាំងលោក​ជា​សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​កាប៊ុល​​ដោយ​ក្រុម​តាលីបង់បាន​ជួប​នឹង​ការ​រិះ​គន់​ដូច​ព្យុះជុំ​វិញ​កង្វះ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ។ លោក Ghairat បាន​ប្រឆាំង​នឹង​ការ​វាយ​តម្លៃ​ទាំង​នៅ​លើ​គណនី Twitter ដោយ​និយាយ​ថា លោក​ឃើញ​ខ្លួន​ឯង​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​កាន់​តួនាទី​ជា​សាកល​វិទ្យាធិការ។

លោក​ក៏​បាន​ដាក់​ចេញ​នូវចក្ខុវិស័យ​របស់​លោក​សម្រាប់​សាកល​វិទ្យាល័យ​កាល​ពី​ថ្ងៃ​អង្គារ៍​ដោយ​បាន​និយាយ​ថា គោល​បំណង​របស់​សាកល​វិទ្យាល័យ​កាប៊ុល​គឺ​​ក្លាយ​ជា​មជ្ឈមណ្ឌលមួយ​«សម្រាប់​មូស្លីម​ពិត​ប្រាកដ​ទូទាំង​ពិភព​លោក​ប្រមូល​​ផ្តុំ​​គ្នា ស្រាវ​ជ្រាវ និង​​​សិក្សា ហើយ​ក្លាយ​ជា​ឥស្លាម​វិទ្យាសាស្ត្រ​ទំនើប»។

លោកបាន​សរសេរនៅ​លើ Twitter​ថា ៖«នៅ​ទី​នេះ ខ្ញុំ​សូម​ប្រកាស​ថា យើង​នឹង​ក្លាយ​ជា​សាកល​វិទ្យាល័យ​មូស្លីម​អាជីព ហើយ​និស្សិត​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​បរិយាកាស​ឥស្លាម​ពិត​ប្រាកដ»។

សាកល​វិទ្យាល័យ​ក្រុង​កាប៊ុល

បន្ទាប់​ពី​ឃើញ​កាសែត New York Times ចុះ​ផ្សាយជុំ​វិញ​ការ​ហាម​ស្ត្រី​ លោក​បាន​ឆ្លើយ​បំភ្លឺ​ថា​ ៖«យល់​ខុស​ពី​សំដី​របស់​ខ្ញុំ​ដោយ​ New York Times។ តាម​ពិតខ្ញុំ​មិន​បាន​និយាយ​ថា យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​ស្ត្រី​ទៅ​​រៀន ឬ​ធ្វើ​ការ​នៅ​សាកល​វិទ្យាល័យ​ទេ ខ្ញុំមាន​ន័យ​ថា ដរាប​ណា ​យើង​មិន​ទាន់​បង្កើត​បរិយាកាស​ឥស្លាម​មួយ ស្ត្រី​នឹង​ស្ថិត​នៅ​ផ្ទះ​សិន។ យើង​ខំ​ប្រឹង​ធ្វើ​ការ​ដើម្បី​បង្កើត​បរិយាកាស​ឥស្លាម​ប្រកប​ដោយ​សុវត្ថិភាព​ឆាប់​ៗ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ២០ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម