ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងបាញ់ថ្ងៃមុន ជាមីស៊ីល ល្បឿនលឿនជាងសំឡេងទំនើប ទើបអភិវឌ្ឍន៍ថ្មី
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃពុធទី២៩ខែកញ្ញានេះថា មីស៊ីលដែលកូរ៉េខាងជើងបាញ់ចេញពីឆ្នេរភាគខាងកើតរបស់ខ្លួនកាលពីថ្ងៃអង្គារ គឺជាមីស៊ីលមានល្បឿនលឿនជាងសំឡេងដែលទើបអភិវឌ្ឍន៍ថ្មី។
កូរ៉េខាងជើង បានបាញ់មីស៊ីលឆ្ពោះទៅសមុទ្រ ខណៈទីក្រុងព្យុងយ៉ាងបានអំពាវនាវឲ្យសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង លុបចោល “ស្តង់ដារពីរ” របស់ពួកគេ លើកម្មវិធីអាវុធ ដើម្បីចាប់ផ្តើមកិច្ចចរចាការទូតឡើងវិញ។
សារព័ត៌មាន KCNA បានចុះផ្សាយថា ការអភិវឌ្ឍន៍ប្រព័ន្ធអាវុធ បានបង្កើនសមត្ថភាពការពាររបស់កូរ៉េខាងជើងកាន់តែខ្លាំង។
របាយការណ៍នេះបាននិយាយថា “នៅក្នុងការបាញ់សាកល្បងលើកដំបូង ក្រុមអ្នកវិទ្យាសាស្ត្រក្រសួងការពារជាតិ បានបញ្ជាក់ពីការគ្រប់គ្រងនាវាចរណ៍ និងស្ថិរភាពរបស់មីស៊ីលនៅក្នុងផ្នែកសកម្ម”។
មីស៊ីលដែលមានឈ្មោះ Hwasong-8 បានអនុវត្តតាមលក្ខណៈបច្ចេកទេសរបស់វា រួមទាំងភាពវៃឆ្លាតដែលអាចបញ្ជាបាន និងលក្ខណៈនៃការហោះហើររបស់ក្បាលគ្រាប់ មានល្បឿនលឿនជាងសំឡេងផងដែរ។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងនិងកូរ៉េខាងត្បូង សុទ្ធតែបានបាញ់សាកល្បងមីស៊ីលផ្លោងកាលពីថ្ងៃទី១៥ខែកញ្ញា ដែលជាការអួតអាងចុងក្រោយបង្អស់ នៅក្នុងការប្រកួតប្រជែងសព្វាវុធដែលប្រទេសទាំងពីរបានអភិវឌ្ឍន៍កាន់តែទំនើបៗ ស្របពេលកិច្ចចរចាបន្ធូរបន្ថយភាពតានតឹង ហាក់គ្មានផ្លែផ្កា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ AFP
ចុចអាន៖ កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងមួយគ្រាប់ចូលសមុទ្រ ជប៉ុន មួយភ្លែតមុនប្រេសិតខ្លួនថ្លែងទៅមហាសន្និបាត UN
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍៥ ម៉ោង ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore