Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុង ហូជីមិញ ផ្អាកចាក់វ៉ាក់សាំង Pfizer ក្រោយមានអ្នកស្លាប់

បានផុស

នៅ

សង្កាត់មួយចំនួននៅទីក្រុងហូជីមិញ បានផ្អាកការចាក់វ៉ាក់សាំង Pfizer ជាបណ្តោះអាសន្ន កាលពីថ្ងៃអង្គារ បន្ទាប់ពីមានមនុស្សម្នាក់ស្លាប់ ក្រោយចាក់វ៉ាក់សាំងនេះ។

ទោះបីជាយ៉ាងណាក៏ដោយ ការចាក់វ៉ាក់សាំងបានចាប់ផ្តើមវិញ នៅពីរបីម៉ោងក្រោយ បន្ទាប់ពីវាត្រូវបានគេចាត់ទុកថា ការស្លាប់នេះមិនទាក់ទងនឹងវ៉ាក់សាំងទេ។

នាយកដ្ឋានសុខាភិបាលក្រុងកាលពីរសៀលថ្ងៃអង្គារ បានបញ្ជាឲ្យសង្កាត់មួយចំនួនបញ្ឈប់ការប្រើវ៉ាក់សាំង Pfizer ដែលយកចេញពីកេសលេខ FK0112។

អនុប្រធាននាយកដ្ឋានលោក Nguyen Huu Hung បាននិយាយថា ការផ្អាកនេះត្រូវបានបញ្ជា បន្ទាប់ពីទីក្រុងកត់ត្រាការស្លាប់មនុស្សម្នាក់ ក្រោយពេលទទួលបានវ៉ាក់សាំង Pfizer ដែលយកចេញពីកេសនេះ។

យ៉ាងណាក្តី ក្រុមប្រឹក្សាវិជ្ជាជីវៈបានបញ្ជាក់ថា ការស្លាប់នេះមិនពាក់ព័ន្ធនឹងវ៉ាក់សាំងទេ។

លោក Hung និយាយថា “ការសន្និដ្ឋានដំបូងរបស់ក្រុមប្រឹក្សាគឺថា គ្មានភស្តុតាងនៃការស្លាប់ទាក់ទងនឹងគុណភាពរបស់វ៉ាក់សាំងនោះទេ។ ចំពោះមូលហេតុពិតប្រាកដនៃការស្លាប់ យើងនឹងត្រូវរង់ចាំលទ្ធផលពិនិត្យកោសល្យវិច្ច័យសិន”។

អាជ្ញាធរក្រុង ក៏មិនបង្ហាញព័ត៌មានបន្ថែម អំពីការស្លាប់រួមទាំងពេលវេលាផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ អ្នកមិនចាក់វ៉ាក់សាំងនៅស៊ីដនី ប្រឈមមុខនឹងភាពឯកោ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៥ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម