Connect with us

ព័ត៌មានអន្ដរជាតិ

កូវីដ រាលដាលក្នុងពន្ធនាគារម៉ាឡេស៊ី មានអ្នកឆ្លងដល់ទៅជាង ៥ម៉ឺនករណី 

បានផុស

នៅ

ជំងឺកូវីដ-១៩ បានបន្តរីករាលដាលនៅក្នុងពន្ធនាគារម៉ាឡេស៊ី ដោយការឆ្លងជាង ៥១,០០០ ករណី ត្រូវបានរាយការណ៍ចាប់តាំងពីឆ្នាំមុនមក។ មូលហេតុចម្បង គឺដោយសារតែពន្ធនាគារមានមនុស្សច្រើនពេក។

ចាប់តាំងពីឆ្នាំមុនមក ស្ថានភាពនៃការផ្ទុះឡើងនៃជំងឺកូវីដ នៅក្នុងពន្ធនាគារម៉ាឡេស៊ី នៅតែជាក្តីព្រួយបារម្ភ។ ចំនួនសរុបនៃការឆ្លងក្នុងពន្ធនាគារ បានឈានដល់ ៥១,១២៣ ករណី ក្នុងនោះរួមមានអ្នកទោស បុគ្គលិកពន្ធនាគារនិងក្រុមគ្រួសាររបស់ពួកគេ ព្រមទាំងទារក៩នាក់ ដែលកើតក្នុងពន្ធនាគារ។

នៅពេលនេះ ក្រុមប្រឹក្សាម៉ាឡេស៊ី កំពុងពន្លឿនកិច្ចពិភាក្សា អំពីវិធីនិងផែនការដើម្បីដោះស្រាយការផ្ទុះឡើងនៃជំងឺកូវីដ-១៩។ ប៉ុន្តែអ្វីដែលជារឿងបន្ទាន់នៅក្នុងពន្ធនាគារ គឺត្រូវពន្លឿនការចាក់ថ្នាំបង្ការដល់អ្នកទោស។

ឧបសគ្គចម្បងក្នុងការគ្រប់គ្រងការផ្ទុះឡើងនេះ គឺចំនួនអ្នកទោសច្រើនហួសហេតុ។ បច្ចុប្បន្នមានអ្នកទោសចំនួន ៦៩,៥០៧ នាក់នៅក្នុងពន្ធនាគារ ពោលគឺលើសពីសមត្ថភាពផ្ទុករបស់ពន្ធនាគារប្រហែល១៣,៥ភាគរយ។

លោកវេជ្ជបណ្ឌិត Ismail Mohammed អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបាននិយាយថា អាជ្ញាធរកំពុងធ្វើការដើម្បីកាត់បន្ថយការកកកុញនៅក្នុងពន្ធនាគារ ជាមួយនឹងការផ្ទេរអ្នកទោសទៅពន្ធនាគារផ្សេងទៀតដែលមានកន្លែងទំនេរ ប្រែក្លាយជំរំបណ្តុះបណ្តាលទៅជាពន្ធនាគារចល័ត រួមទាំងការបង្កើតមណ្ឌលនៅក្នុងពន្ធនាគារដើម្បីបំបែកអ្នកទោស ក្នុងករណីដែលជិតផុតទោសឬមានទោសស្រាល៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thairath

ចុចអាន៖ ក្រុមគ្រឿងញៀន អុកឡុកក្នុងពន្ធនាគារ អេក្វាទ័រ ស្លាប់មនុស្សជាង ១០០នាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ នាទី មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះណែនាំដល់ម្ចាស់យានដ្ឋានជួសជុល និងកែច្នៃឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ១០ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

ព័ត៌មានជាតិ៣៧ នាទី មុន

ប្រមុខរាជរដ្ឋាភិបាល លើកឡើងថា ការរើសអើង និងការមើលរំលងនូវសមត្ថភាពរបស់ជនមានពិការភាព គឺជាកំហុសឆ្គង

ព័ត៌មានជាតិ៤៥ នាទី មុន

គ្រោង​រៀបចំ​ព្រឹត្តិការណ៍​ធំ​ចំនួន​ពីរ​ ទាក់ទាញ​វិនិយោគិន​​បារាំង​មក​វិនិយោគ​នៅ​កម្ពុជា

ព័ត៌មានអន្ដរជាតិ៥១ នាទី មុន

លោក Blinken ទៅដល់តំបន់មជ្ឈិមបូព៌ា ខណៈស្ថានការណ៍ តានតឹងបំផុត

Sokha Hotels

ព័ត៌មានពេញនិយម