Connect with us

ព័ត៌មានអន្ដរជាតិ

នៅ​អង់គ្លេស​កំពុង​សាក​ល្បងប្រើ​វីតាមីន​ A​ ព្យាបាល​អ្នកជំងឺ​កូវីដ​បាត់​ក្លិន

បានផុស

នៅ

អ្នក​ស្រាវ​ជ្រាវ​នៅ​ចក្រភព​អង់គ្លេស​បាន​ឲ្យ​ដឹង​ថា​ ថ្នាំ​វីតាមីន A ដំណក់​ចូល​តាម​​ច្រមុះ​​អាច​ព្យាបាល​ជំងឺ​បាត់​បង់​ក្លិន​សម្រាប់​អ្នក​ដែល​បាន​ឆ្លង​កូវីដ-១៩មួយ​ចំនួន។

សាកល​វិទ្យាល័យ East Anglia បាន​កំពុង​ធ្វើ​ការ​សាក​ល្បង​គ្លីនិក​សាស្ត្រ​​ដែល​មាន​រយៈ​ពេល​១២​សប្តាហ៍។

មាន​តែ​អ្នក​ស្ម័គ្រ​ចិត្ត​មួយ​ចំនួន​ប៉ុណ្ណោះ​​នឹង​ទទួល​បាន​ការព្យាបាល ប៉ុន្តែ​អ្នក​ទាំង​អស់​គ្នា​ត្រូវ​បាន​គេ​ស្នើ​ឲ្យ​ស្រួប​​វត្ថុ​ដែលមាន​ក្លិន​ខ្លាំង​ដូច​ជា​ស៊ុត​រលួយ និង​ផ្កា​កូលាប​ជា​ដើម។ ជា​មួយ​គ្នា​នេះ ​​​​ការ​ស្កែន​ខួរ​ក្បាល​​ក៏​​ត្រូវ​បាន​​ពិនិត្យ​ដើម្បី​ឲ្យ​ដឹង​ថា​តើ​វីតាមីន​អាច​ជួស​ជុល​ផ្លូវ​ដែល​ខូច ឬ​ប្រសៃ​ប្រសាទ​ក្លិន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បាត់​បង់​ ឬការ​ផ្លាស់​ប្តូរ​អារម្មណ៍​ក្លិន​ជា​រោគ​សញ្ញា​កើត​មាន​ទូទៅ​សម្រាប់​អ្នក​ជំងឺ​កូវីដ បើ​ទោះ​ជា​មេ​រោគ​ជា​ច្រើន​ទៀត​ដូច​ជា​​ផ្តាសាយ​ជា​​ដើម​ក៏​អាចបង្ក​ឲ្យ​កើត​មាន​បញ្ហា​បាត់​ក្លិន​ដែរ។

នៅ​​​ពេល​មនុស្ស​ភាគ​ច្រើន​ទទួល​បាន​ការ​​ដឹង​ក្លិន​មក​វិញ​ដោយ​ឯក​ឯង​​ក្នុង​រយៈ​ពេល​ពីរ​សប្តាហ៍ ក៏​មាន​មនុស្ស​ជា​ច្រើន​នៅ​តែ​បន្ត​មាន​បញ្ហា​បាត់​បង់​​ក្លិន​​ដដែល។

អ្នក​ស្រាវ​ជ្រាវ Carl Philpott ដែល​ជា​សាស្ត្រាចារ្យ​នៅ​សាលា​ពេទ្យ Norwich Medical School និង​មន្ទីរ​ពេទ្យ James Paget University Hospitals NHS Trust បាន​និយាយ​ថា ៖«យើង​ចង់​រក​ឲ្យ​ឃើញ​ថា​តើ​មាន​ការ​កើន​ឡើង​​នៅ​ក្នុង​ទំហំ និង​សកម្មភាពនៃ​ផ្លូវ​ក្លិន​ដែល​ខូច​ខាត​​​ក្នុង​ខួរ​ក្បាល​របស់​អ្នក​ជំងឺ​ឬ​យ៉ាង​ណា​ នៅ​ពេលពួក​គាត់​ទទួល​បាន​ការ​​ព្យាបាល​ដោយ​ប្រើ​សដំណក់​ថ្នាំ​វីតាមីន A តាម​ច្រមុះ»។

លោក​បាន​លើក​ឡើង​ថា ៖«យើង​នឹង​ស្វែង​រក​ការ​​ផ្លាស់​ប្តូរ​នៅ​ក្នុង​ទំហំ​នៃរំញោច​​​ក្លិន ​នៅ​ផ្នែក​ខាង​លើ​ច្រមុះ​​ដែល​ប្រសៃប្រសាទ​ក្លិន​ចូល​​​គ្នា​ហើយ​ផ្សា​​ភ្ជាប់​ទៅ​នឹង​ខួរ​ក្បាល។ យើង​ក៏​នឹង​ពិនិត្យ​មើល​សកម្មភាព​នៅ​ក្នុងតំបន់​នៃ​ខួរ​ក្បាល​ដែល​ទាក់​ទង​នឹង​ការ​ស្គាល់​ក្លិន​ដែរ»។

វីតាមី A  ជួយ​រក្សា

  • ប្រព័ន្ធភាពស៊ាំ ដែល​ការពារ​រាងកាយ​ប្រឆាំង​ជំងឺ និង​ការ​ឆ្លងមេ​រោគ​
  • ចក្ខុវិស័យ ជា​ពិសេសការ​មើល​ឃើញពន្លឺ​​ស្រអាប់
  • ស្បែក និងស្រទាប់​នៃ​ផ្នែក​ខ្លះ​របស់​រាងកាយ​ ក្នុង​នោះ​មាន​ទាំង​ច្រមុះផង

អាហារប្រចាំ​ថ្ងៃ​ជា​ច្រើន និង​បន្លែ​មួយ​ចំនួន​មាន​ផ្ទុក​វីតាមីន​រំលាយ​ជាតិ​ខ្លាញ់។ ប៉ុន្តែ​មនុស្ស​​ដែលលេប​​ថ្នាំ​វីតាមីន A គួរស្វែង​​យល់​​​ឲ្យ​បាន​ច្រើន​ដែល​វា​អាច​បង្ក​គ្រោះ​ថ្នាក់៕ ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម