Connect with us

ព័ត៌មានអន្ដរជាតិ

ចង់ស្គាល់ភោជនីយដ្ឋានរបស់​Salt Bae បុរសម្នាក់ស្លុតចិត្ត ពេលគិតលុយ

បានផុស

នៅ

វិក្កយបត្ររបស់អតិថិជនពីហាងសាច់អាំង Nusr-Et កំពុងបង្កភាពភ្ញាក់ផ្អើលពាសពេញបណ្តាញសង្គម បន្ទាប់ពីបង្ហាញតម្លៃសរុប ១,៨១២.៤០ ផោន (២,៤៣៨ ដុល្លារអាមេរិក) ដោយសាច់អាំងតែមួយចានមានតម្លៃរហូតដល់ទៅ ៨៤៧ ដុល្លារហើយភេសជ្ជៈគោជល់ ៤ កំប៉ុងមានតម្លៃ ៦០ដុល្លារ។

វិក័យបត្រពីភោជនីយដ្ឋានទើបបើកថ្មីរបស់ Salt Bae នៅសង្កាត់ Knightsbridge ក្នុងទីក្រុងឡុងដ៍ ក៏បង្ហាញផងដែរថា តុរបស់អតិថិជនមានគ្នា ៨ នាក់ មានគិតថ្លៃសេវាកម្មជាទឹកប្រាក់ ៣១៧ ដុល្លារបន្ថែមលើការចំណាយរបស់ពួកគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះថ្លៃចំណាយផ្សេងទៀតមានដូចជា អតិថិជនបានចំណាយប្រាក់ ១២ដុល្លារសម្រាប់កូឡាកូឡាមួយកែវ, ពោត៤ផ្លែ១៦ដុល្លារ និងសាច់ចៀមមួយចាន ២៦៨ដុល្លារ។

អ្នកលេងបណ្តាញ Twitter បានទទួលស្គាល់ថា តម្លៃនៅលើវិក្កយបត្រនេះ បានធ្វើឲ្យពួកគេខកចិត្តមិនចង់ទៅភោជនីយដ្ឋាននេះទេ ថ្វីបើវាជាភោជនីយដ្ឋានរបស់ចុងភៅល្បីឈ្មោះ Nusret Gokce ឬគេស្គាល់ថា Salt Bae ហើយពួកគេរង់ចាំការបើកសម្ពោធតាំងពីឆ្នាំ ២០១៧មកក៏ដោយ។

Twitter users have been reacting to the prices of items on the menu at Nusret Gokce's (pictured) newly opened restaurant in London's Knightsbridge

អ្នកប្រើប្រាស់បណ្តាញសង្គម Twitter ឈ្មោះ Jamil Amin បានចែករំលែករូបភាពនៃវិក្កយបត្រជាមួយ Caption ថា “៤៤ផោនអង់គ្លេសសម្រាប់ភេសជ្ជៈគោជល់៤កំប៉ុង គួរឲ្យអស់សំណើចណាស់”។

ចាប់តាំងពីពេលនោះមក ការបង្ហោះនេះទទួលបានការចុច Like ជិត ១០,០០០ដង ដោយមានមនុស្សជាច្រើនបានសារភាពថា ពួកគេពិតជាភ្ញាក់ផ្អើលចំពោះតម្លៃដ៏ខ្ពស់ នៅលើបញ្ជីមុខម្ហូប។

Rumours of Salt Bae's London branch have been circulating since 2017. He wrote on Instagram this week: 'I was waiting very long time but finally dream come true'

មេចុងភៅជនជាតិទួរគីឈ្មោះ Nusret មានអ្នក Follow ជាង ៣៨ លាននាក់នៅលើ Instagram ចាប់តាំងពីគាត់បានបង្កភាពល្បីល្បាញលើបណ្តាញសង្គមក្នុងឆ្នាំ ២០១៧ ដោយសារវិធីធ្វើសាច់របស់គាត់។

បុរសវ័យ ៣៨ ឆ្នាំដែលត្រូវអ្នកគាំទ្រដាក់ឈ្មោះហៅក្រៅថា Salt Bae រូបនេះ បច្ចុប្បន្នមានភោជនីយដ្ឋានចំនួន ១៧ នៅក្នុងសង្វាក់ដ៏ជោគជ័យរបស់គាត់ ហើយបានទាក់ទាញតារាល្បីៗជាច្រើនដូចជា DJ Khaled, Leonardo DiCaprio និង David Beckham ជាដើម៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ លាតត្រដាងប្រាក់ខែមេដឹកនាំពិភពលោក ១១រូប អ្នកបានច្រើនជាងគេគឺនៅ អាស៊ីអាគ្នេយ៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

នាយកប្រតិបត្តិក្រុមហ៊ុន Boeing ប្រកាសលាលែងពីតំណែង

ព័ត៌មានជាតិ៣៩ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី៖ ហួសចិត្តដែលលោក មាស រិទ្ធី ស្រង់សម្ដីទៅផ្សាយព័ត៌មានខុសពីការពិត

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី លែងជាសមាជិកក្រុមប្រឹក្សាភិបាលនៃCIC Plc តាំងពីខែវិច្ឆិកា ឆ្នាំ២០១៨ មកម៉្លេះ

ព័ត៌មានជាតិ១ ម៉ោង មុន

ត្រឹម ២ពាន់រៀល! ទេសចរជាតិ អាចចូលទស្សនាស្វែងយល់ នៅសារមន្ទីរធម្មជាតិសកល ទឹកដីខេត្តព្រះវិហារ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម