Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋាភិបាលបណ្តោះអាសន្ន អាហ្វហ្គានីស្ថាន កំពុងឈឺក្បាលដោះស្រាយបញ្ហាប្រាក់ខែមន្ត្រីរាជការ

បានផុស

នៅ

លោក Abdul Salam Hanafi ឧបនាយករដ្ឋមន្ត្រីស្តីទីបាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេសអាហ្វហ្គានីស្ថានកំពុងព្យាយាមដោះស្រាយបញ្ហាប្រាក់ខែរបស់មន្ត្រីរាជការ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសន្និសីទសារព័ត៌មាន មន្រ្តីរូបនេះបានសន្យាថា ប្រាក់ខែមន្ត្រីរាជការនឹងត្រូវបានចំណាយទាន់ពេលវេលា ។

លោកបាននិយាយថា រដ្ឋាភិបាលបណ្តោះអាសន្នបានបង្កើតគណៈកម្មាធិការមួយ ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលប្រទេសនេះជួបប្រទះ ហើយបញ្ហានៃការប្តូរប្រាក់ក៏នឹងត្រូវបានដោះស្រាយផងដែរ ។

មន្ត្រីរូបនេះបាននិយាយថា “យើងកំពុងធ្វើការលើផែនការយុទ្ធសាស្ត្រ ហើយយើងបានអនុវត្តវិធានការមួយចំនួន ដោយអំពាវនាវដល់ពាណិជ្ជករនៅក្នុងប្រទេស ចូលរួមក្នុងការកសាងប្រទេសជាតិ” ។

លោកក៏បាននិយាយផងដែរថា ពួកគេកំពុងទាក់ទងជាមួយប្រទេសជិតខាងរួមមានអ៊ូសបេគីស្ថាន និងតួកមេនីស្ថានស្តីពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ តាលីបង់ ព្រមាន អាមេរិក ឲ្យគោរពសិទ្ធិដែនអាកាស អាហ្វហ្គានីស្ថាន ខ្លះផងប្រយ័ត្នមានផលវិបាក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦០ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម