Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស​រក​ឃើញ​ ការ​ចាក់​វ៉ាក់សាំង​កូវីដ​និង​ផ្តាសាយ​ក្នុង​ពេលតែ​មួយ​មាន​សុវត្ថិភាព

បានផុស

នៅ

ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ផ្តាសាយ​​នៅ​ក្នុង​ពេល​ជា​មួយ​គ្នា​នៃ​ការ​​វ៉ាក់សាំង​បង្ការ​កូវីដ Pfizer ឬ AstraZeneca មាន​សុវត្ថិភាព​។ នេះ​បើ​យោង​តាម​ការ​សាក​ល្បង​គ្លីនិក​សាស្ត្រ​លើក​ទី​១​ដើម្បី​ស្វែង​រក​ចំពោះ​ការ​ចាក់​រួម​គ្នា​ក្នុង​ពេល​តែ​មួយ។

ការ​សិក្សា​បង្ហាញ​ថា ខណៈ​ពេល​មនុស្ស​មួយ​ចំនួន​កើត​មាន​ផល​រំខាន​ច្រើន​​ពី​ការ​ចាក់​បញ្ចូល​គ្នា​រវាង​វ៉ាក់សាំង​​​ផ្តាសាយ និង​កូវីដ-១៩ ក៏​អាការ​ភាគ​ច្រើន​ពី​ស្រាល​ទៅ​មធ្យម។ ផល​រំខាន​កើត​មាន​ទូទៅ​បំផុត​មាន​ដូច​ជា​ឈឺ​ចាប់​នៅ​កន្លែង​ចាក់ និង​អស់​កម្លាំង​​ ឈឺ​ក្បាល ឬ​ឈឺ​សាច់​ដុំជា​បណ្តោះ​អាសន្ន។

ការ​ធ្វើ​តេស្ត​ឈាម​លើ​អ្នក​ស្ម័គ្រ​ចិត្ត​​ក្នុង​ការ​សាក​ល្បង​បាន​បង្ហាញ​ថា មិន​មាន​ផល​ប៉ះ​ពាល់អវិជ្ជមាន​​​លើ​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​​ឡើយ​ទាំង​​វ៉ាក់សាំងផ្តាសាយ ឬវ៉ាក់សាំង​កូវីដ នៅ​ពេល​ការ​ចាក់​​ក្នុង​ពេល​ជា​មួយ​គ្នា​​លើ​ដៃទាំង​សង​ខាង​ដោយ​​​វ៉ាក់សាំង​ផ្តាសាយ​ FluBlok របស់​ក្រុម​ហ៊ុន Sanofi និង​វ៉ាក់សាំង​កូវីដ Pfizer។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ស្រាវ​ជ្រាវលើ​ការ​សិក្សា​រួម​បញ្ចួល​គ្នារវាង​វ៉ាក់សាំង​ផ្តាយ​សាយ និង​វ៉ាក់សាំង​កូវីដ (ComFluCov) បាន​និយាយ​ថា ការ​រក​ឃើញ​បាន​គាំទ្រ​ដល់​ដំបូន្មាន​​ថ្មី​ៗ​​​របស់​​គណៈកម្មាធិការ​ស្តីពី​វ៉ាក់សាំង និង​ការ​ចាក់​ថ្នាំ​បង្ការ (JCVI) ​ដើម្បី​​ផ្តល់​ការ​ចាក់​​​វ៉ាក់សាំង​កូវីដដូស​ជំរុញរួម​ជា​មួយ​នឹង​ការ​វ៉ាក់សាំង​ផ្តាសាយ​នា​រដូវ​ស្លឹក​ឈើ​ជ្រុះ និង​រដូវ​រងា​ខាង​មុខ។

អ្នក​ស្រី​វេជ្ជបណ្ឌិត Rajeka Lazarus អ្នក​វិទ្យាសាស្ត្រដែល​ដឹក​នាំ​លើ​ការ​សាក​ល្បង និង​ជា​អ្នក​ប្រឹក្សាជំនាញជំងឺ​ឆ្លង និង​រោគ​សាស្ត្រ​នៅ​ University Hospitals Bristol និង​មូល​និធិ Weston NHS Foundation Trust បាន​ឲ្យ​ដឹង​ថា លទ្ធផល​បឋម​នេះ​គឺ​ជា​ជំហាន​វិជ្ជមាន​ពិត​ប្រាកដ​មួយ​ដែល​អាច​មាន​ន័យ​ថា ការ​ណាត់​ជួប​តិច​ជាង​មុនសម្រាប់​អ្នក​ដែល​មាន​សិទ្ធិ​ចាក់​វាក់កូវីដដូស​ជំរុញ និង​វ៉ាក់សាំង​ផ្តាសាយ។

អ្នក​ស្រី​បាន​លើក​ឡើង​ថា ៖«យើង​មិន​រំពឹងទេ​ជា​មួយ​ដូស​ជំរុញ ថា​តើ​នឹង​មាន​ផល​ប៉ះ​ពាល់​លើ​ដំណើរ​ការ​វ៉ាក់សាំង​កូវីដ​យ៉ាង​ណា»។ ដំបូន្មាន​របស់ JCVI កើត​មាន​ចំពេល​ក្តី​បារម្ភ​កើន​ឡើង​នៅ​ក្នុង​​​រដូវកាល​​ជំងឺ​ផ្តាសាយ​ចូល​មក​ដល់​ដែល​អាច​ធ្វើ​ឲ្យ​កាន់​តែ​ធ្ងន់​ធ្ងរ​ជាង​ឆ្នាំ​មុន​ៗ ពី​ព្រោះ​ប្រព័ន្ធ​ភាព​ស៊ាំ​​​ជំងឺ​ផ្តាសាយ​នឹង​ថយ​ចុះ។

ការ​សាក​ល្បង​ដែល​បាន​ធ្វើ​ឡើង​នៅ​ទីតាំង​ទាំង​១២​របស់​សេវាសុខភាព​ជាតិ (NHS) នៅ​អង់គ្លេស និង​វែលបាន​ពិនិត្យ​មើល​ផល​ប៉ះ​ពាល់ និង​ប្រព័ន្ធ​ឆ្លើយ​តប​ភាព​ស៊ាំលើ​មនុស្ស​៦៧៩​នាក់​​ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ Pfizer ឬ AstraZeneca ដូស​ទី​២នៅ​លើ​ដៃ​ម្ខាង និង​ដៃ​ម្ខាងទៀត​ចាក់​វ៉ាក់សាំង​ផ្តាយ​សាយ​៣​ម្ជុល។

អ្នក​ស្ម័គ្រ​ចិត្ត​ត្រូវ​បាន​បែង​ចែក​ជា​ពីរ​ក្រុម​​​ពោល​​គឺ​ក្រុម​អាយុ​ក្រោម​៦៥​ឆ្នាំ​មួយ និង​ក្រុម​អាយុ​លើ​​៦៥​ឆ្នាំមួយ។ ការ​ណាត់​ជួបចាក់​លើក​ទី​១ ពួក​គាត់​ចាក់​វ៉ាក់សាំង​កូវីដ និងវ៉ាក់សាំង​ផ្តាយ​សាយ ឬ​វ៉ាក់សាំងកូវីដ និង​ថ្នាំ​ព្យាបាល។ ក្រុម​វ័យ​ចាស់​ចាក់​វ៉ាក់សាំងផ្តាសាយ FluAd របស់​ក្រុម​ហ៊ុន Seqirus  ខណៈ​ក្រុម​វ័យ​ក្មេង​​​ចាក់​វ៉ាក់សាំងផ្តាយសាយ​ Flublok របស់​ក្រុម​ហ៊ុន Sanofi ឬ Flucelvax របស់​ក្រុម​ហ៊ុន Seqirus។

រយៈ​ពេល​៣​ទៅ​៤​សប្តាហ៍​ក្រោយ​មក អ្នក​ស្ម័គ្រ​ចិត្តបាន​វិល​ត្រឡប់​មកចាក់ថ្នាំ​ព្យាបាល ឬ​វ៉ាក់សាំង​ផ្តាយ​សាយ អាស្រ័យ​លើ​ពេល​វេលា​ដែល​ពួក​គេ​ខក​ខាត​កាល​ណាត់​ជួប​លើក​ទី​១។ ពីរ​ឬ​បី​សប្តាហ៍ បន្ទាប់​ពី​នោះ អ្នក​ស្ម័គ្រ​ចិត្ត​បាន​វិល​ត្រឡប់​មក​ម្តង​ទៀត​ដើម្បី​ពិភាក្សា​អំពី​ផល​ប៉ះ​ពាល់ និង​ផ្តល់​សំណាក់​ឈាម។

ប្រហែល​ជា​៣​ភាគ​៤​នៃស្ម័គ្រ​ចិត្ត​បាន​ប្រាប់​ថា ហោច​ណាស់​មាន​ផល​ប៉ះ​ពាល់​មួយ​ដូច​ជា អស់កម្លាំង ដោយ​មិន​គិត​ថា​តើ​ពួក​គេ​ចាក់​វ៉ាក់សាំង​កូវីដតែម្យ៉ាង ឬ​ចាក់​លាយ​បញ្ចូល​ជា​មួយ​វ៉ាក់សាំង​ផ្តាសាយ។ ក្នុង​ចំណោម​របាយការណ៍​កម្រ​នៃផលប៉ះ​ពាល់​ធ្ងន់​ធ្ងរ​គឺ​មាន​​តែ​ម្នាក់​គត់​​​បាន​ប្រាប់​ថា បាន​ទៅ​មន្ទីរពេទ្យដោយ​សារ​កើត​មាន​អាការឈឺ​ក្បាល​ប្រកាំង។

ពេល​សួរនៅ​ទី​បញ្ចប់​នៃ​ការ​សិក្សា អ្នក​ស្ម័គ្រ​ចិត្ត​៩៧​%​បាន​និយាយ​ថា ពួក​គេ​មាន​ឆន្ទៈ​ចាក់​វ៉ាក់សាំង​ពីរ​ក្នុង​ពេល​ណាត់​ជួប​តែមួយនា​ពេល​អនាគត។ ខណៈ​ការ​ចាក់​វ៉ាក់សាំង​កូវីដនិង​ផ្តាសាយ​នឹង​ទាម​ទារ​សម្រាប GPs អ្នក​ស្រី​វេជ្ជបណ្ឌិត Lazarus បាន​និយាយ​ថា វាទូទៅ​​​ដែល​ទទួល​ការ​ចាក់​វ៉ាក់សាំងជាង​ពីរ​​ក្នុង​ពេល​តែ​មួយ ជា​ពិសេស​សម្រាប់​កុមារ និង​ការ​ធ្វើ​ដំណើរ​ក្រៅ​ប្រទេស។ លទ្ធផល​នឹង​​ត្រូវ​បោះ​ពុម្ព​ផ្សាយ​នៅ​ទស្សនាវដ្តី Lancet៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៩ នាទី មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ១ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម