Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមគ្រឿងញៀនម៉ិកស៊ិក ប្រហារជីវិតសត្រូវ ២០នាក់ រួចដឹកសពទៅទម្លាក់ នៅខាងក្រៅការិយាល័យអភិបាលក្រុង (វីដេអូ)

បានផុស

នៅ

ក្រុមជួញដូរគ្រឿងញៀនមួយ បានបញ្ចេញវីដេអូដ៏រន្ធត់ ដែលបង្ហាញពីសត្រូវរបស់ខ្លួនចំនួន ​២០នាក់ ត្រូវបានដាក់ឲ្យអង្គុយតម្រង់ជួរ មុនពេលប្រហារជីវិត នៅភាគនិរតីប្រទេសម៉ិកស៊ិក។

An alleged cartel member of Los Tlacos points his gun at one of the 20 members of La Bandera
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេក្រុម Los Tlacos បានចោទប្រកាន់សមាជិកនៃគូប្រជែង La Bandera ពីបទ “ជំរិតទារប្រាក់និងសម្លាប់ប្រជាជនស្លូតត្រង់” មុនពេលបង្ខំឲ្យពួកគេលុតជង្គង់ ហើយភ្ជង់កាំភ្លើងសួរចម្លើយនៅកណ្តាលព្រៃក្នុងរដ្ឋ Guerrero។

ក្រុមអន្ធពាល La Bandera ត្រូវបានគេរាយការណ៍ថា ជាក្រុមប្រដាប់អាវុធរបស់សម្ព័ន្ធ Guerreros Unidos ដែលជាក្រុមគ្រឿងញៀនជាប់ពាក់ព័ន្ធនឹងការចាប់ជំរិតនិស្សិតឆ្នាំ ២០១៤ ចំនួន ៤៣ នាក់នៅទីក្រុង Ayotzinapa។

Authorities have only found four of the 20 alleged members of a gang known as La Bandera who were kidnapped and killed by Los Tlacos cartel

សាកសពជនរងគ្រោះចំនួន ៤ នាក់ត្រូវបានគេប្រទះឃើញ ដាក់នៅក្នុងគូទឡាន ដែលត្រូវបានគេទុកចោលនៅមុខការិយាល័យឃោសនាបោះឆ្នោតរបស់អភិបាលក្រុង Iguala លោក David Gama Pérez កាលពីព្រឹកថ្ងៃពុធ។

ទោះបីជាយ៉ាងណាក៏ដោយ គេមិនដឹងថាតើនៅ សពជនរងគ្រោះ ១៦ នាក់ផ្សេងទៀត ត្រូវបានរកឃើញដែរឬអត់នោះទេ។

One of the four victims found in the trunk of the abandoned car was under investigation for the murder of two men, the Guerrero State Office of the Attorney General said Wednesday

សមាជិកប្រដាប់អាវុធពាក់ម៉ាសរបស់ក្រុម Los Tlacos បានបន្តចោទប្រកាន់ថា មេដឹកនាំ La Bandera ឈ្មោះ Chucho Brito គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក Gama Pérez ដែលត្រូវបានជ្រើសរើសជាអភិបាលក្រុង នៅក្នុងវីដេអូដ៏រន្ធត់លើបណ្តាញសង្គម។

ការិយាល័យអគ្គរដ្ឋអាជ្ញា Guerrero បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការិយាល័យរបស់អគ្គរដ្ឋអាជ្ញា នឹងបន្តការស៊ើបអង្កេត ដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះ ឬអ្នកដែលទំនងជាទទួលខុសត្រូវចំពោះអំពើឧក្រិដ្ឋកម្មនេះ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៦ នាទី មុន

មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ

ព័ត៌មានអន្ដរជាតិ៥៦ នាទី មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម