Connect with us

ព័ត៌មានអន្ដរជាតិ

មក​ស្គាល់​បុគ្គល​ដ៏​ពូកែ​នៅ​ពីក្រោយ​វ៉ាក់​សាំង​កូវីដ​ mRNA​ ដ៏ជោគជ័យ​រំពឹង​ឈ្នះ​ពាន​ណូបែល

បានផុស

នៅ

អ្នក​ស្រាវ​ជ្រាវ​អាមេរិក​ពីរ​នាក់​ដែល​បាន​ផលិត​បច្ចេកវិទ្យា​លើ​ការ​អភិវឌ្ឍ​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​គឺ​ Moderna និង Pfizer/BioNTech ដ៏​ជោគជ័យ​ទើប​តែ​ឈ្នះ​ពាន​រង្វាន់វិទ្យាសាស្ត្រ​ណូបែល​អាមេរិក​កំពូល​ ឬ “America’s Nobel”​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។

នោះ​គឺ​លោក​វេជ្ជបណ្ឌិត Drew Weissman និង​លោក​ស្រី​វេជ្ជបណ្ឌិត Katalin Karikó ​មក​ពី​​សាកល​វិទ្យាល័យ Pennsylvania ដែល​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ និង​ផលិត​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​បាន​​យ៉ាង​ជោគជ័យ។

លោក​វេជ្ជបណ្ឌិត Drew Weissman និង​លោក​ស្រី​វេជ្ជបណ្ឌិត Katalin Karikó
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​សប្តាហ៍​ក្រោយ​នេះពាន​រង្វាន់​ណូបែល (Nobel Prizes)​នឹង​ត្រូវ​ប្រកាស​អ្នក​ឈ្នះ​ប្រចាំ​ឆ្នាំ​២០២១​​។ ក្នុង​ចំណោម​បេក្ខភាព​ដែល​ឈាន​មុខ​គេ​ទាំង​នោះ​ក៏​មាន​លោក​វេជ្ជបណ្ឌិត Drew Weissman និង​លោក​ស្រី​វេជ្ជបណ្ឌិត Katalin Karikó ដែរ​ដែល​ត្រូវ​បាន​គេ​រំពឹង​ខ្ពស់​។

លោក Drew Weissman បាន​បញ្ចប់​ការ​សិក្សាថ្នាក់​បណ្ឌិត​ជំនាញ​ឱសថសាស្ត្រ​ បណ្ឌិត​ផ្នែក​ជីវគីមីសាស្ត្រ​ និង​ជា​សាស្ត្រាចារ្យ​​​ស្រាវ​ជ្រាវ​វ៉ាក់សាំង​ Roberts នៅ​សាលា​វេជ្ជសាស្ត្រ Penn’s Perelman។

លោក​ស្រី​វេជ្ជបណ្ឌិត Katalin Karikó បញ្ចប់​ការសិក្សា​ថ្នាក់​​បណ្ឌិតជំនាញ​ជីវគីមីសាស្ត្រ​ និង​ជា​សាស្ត្រាចារ្យ​បំប៉ន់​នៅ​សាលា Neurosurgery ហើយ​ជា​អនុប្រធានជាន់​ខ្ពស់​ក្រុម​ហ៊ុន​ផលិត​ឱសថ BioNTech។

បើ​តាម​ប្រវត្តិ​បង្ហាញ​ថា លោក​ស្រី Karikó អាយុ​៦៦​ឆ្នាំ​ទទួល​បាន​រង្វាន់​ផ្នែក​វិទ្យា​សាស្ត្រ​រហូត​ទៅ​១២​ប្រភេទ​​​គិត​ចាប់​ពី​ឆ្នាំ​​២០២០​​ដល់​ឆ្នាំ​២០២២​ខាង​មុខ។ ​

ក្រុម​ហ៊ុន​បច្ចេកវិទ្យា​របស់​ពួក​គាត់​ទទួល​បាន​អាជ្ញាប័ណ្ណ​ទាំង​ BioNTech ដែល​ចាប់​ដៃ​គូ​ជា​មួយ​ Pfizer ដើម្បី​ផលិត​វ៉ាក់សាំង ហើយវ៉ាក់សាំង​របស់ Moderna ក៏​ត្រូវ​បាន​ផលិត​ក្នុង​ផ្នែក​នៃ​ការ​ស្រាវ​ជ្រាវ​ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​អាមេរិក​ដែរ។

លោក​វេជ្ជបណ្ឌិត Drew Weissman និង​លោក​ស្រី​វេជ្ជបណ្ឌិត Katalin Karikó

សាកល​វិទ្យាល័យ Pennsylvania បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ៖«ឥទ្ធិពល​​ជា​សកល​ និង​ការ​ទទួល​ស្គាល់​ការងារ​របស់លោក Weissman និង​លោក​ស្រី Karikó បាន​ក្លាយ​ជា​គ្រឹះ​នៅ​ក្នុង​ការ​ស្រាវ​ជ្រាវ​រួម​គ្នា​របស់​ពួក​គាត់​ជា​ច្រើន​ឆ្នាំ​​​នៅ​សាកល​វិទ្យាល័យ​ដែល​កំពូង​ស្វែង​រក​បច្ចេកវិទ្យា mRNA»។

ទោះ​ជា​យ៉ាង​ណា ពួក​គាត់​ទាំង​ពីរ​​នាក់​ត្រូវ​ប្រជែង​ជា​មួយ​បេក្ខភាព​មួយ​ចំនួន​ទៀត​ដើម្បី​ពានរង្វាន់​ណូបែល។

តាម​ការ​គ្រោង​ទុក​ពាន​រង្វាន់ Nobel Prize ផ្នែក​វេជ្ជសាស្ត្រា ឬ​សរីរ​វិទ្យា​នឹង​ត្រូវ​ប្រកាស​អ្នក​ឈ្នះ​នៅ​​​ថ្ងៃ​​ចន្ទ ទី​៤ ខែ​តុលា​​នេះ​ ខណៈ​ពានផ្នែក​រូបវិទ្យា​ប្រកាស​ថ្ងៃ​អង្គារ ទី​៥ ខែ​តុលា ហើយ​ពាន​ផ្នែក​គីមី​វិទ្យា​ប្រកាស​ថ្ងៃ​ពុធ ទី​៦ ខែ​តុលា។ បន្ទាប់​មក​នៅ​ថ្ងៃព្រហស្បតិ៍ ប្រកាស​ពានផ្នែកអក្សរសិល្ប៍ និង​ពាន​ផ្នែក​សន្តិភាព​ប្រកាស​ថ្ងៃ​សុក្រ ហើយ​​ពាន​​​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ប្រកាស​នៅ​ថ្ងៃ​ចន្ទ ទី​១១ ខែតុលា៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម