Connect with us

ព័ត៌មានអន្ដរជាតិ

ប្លែកពីគេ បុរស ឥណ្ឌូណេស៊ី ម្នាក់រៀបការជាមួយឆ្នាំងដាំបាយ តែ ៤ ថ្ងៃក្រោយក៏លែងលះវិញ ដោយសារហេតុផលនេះ

បានផុស

នៅ

យើងទាំងអស់គ្នាពិតជាមិនសូវបានឃើញពីពិធីមង្គលការមិនធម្មតានោះទេ ប៉ុន្តែវាមិនមានអ្វីចម្លែកឡើយសម្រាប់បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ ដែលបានរៀបការជាមួយឆ្នាំងដាំបាយ ដោយសារតែគាត់ពូកែធ្វើម្ហូប ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះនោះគឺ ៤ ថ្ងៃក្រោយមកអាពាហ៍ពិពាហ៍ជាមួយឆ្នាំងដាំបាយត្រូវបានបញ្ចប់ ពោលគឺការលែងលះ ។ នៅក្នុងការបង្ហោះនៅលើហ្វេសប៊ុក លោក Khoirul បានប្រកាសថា “គាត់បានលែងលះជាមួយឆ្នាំងដាំបាយហើយ ព្រោះវាអាចត្រឹមតែដាំបាយប៉ុណ្ណោះ”

កាលពីសប្តាហ៍មុន លោក Khoirul Anam បានរៀបការជាមួយឆ្នាំងដាំបាយម៉ាក Philips ហើយពិធីមង្គលការមួយនេះបានល្បីល្បាញទូទាំងបណ្ដាញសង្គម បន្ទាប់ពីបុរសរូបនេះបានចែករំលែករូបភាព បង្ហាញពីរូបគេស្លៀកសំលៀកបំពាក់កូនកំលោះ ខណៈឆ្នាំងដាំបាយក្នុងឈុតជាកូនក្រមុំ ។

នៅក្នុងរូបភាពនោះដែរ កូនកំលោះត្រូវបានគេឃើញថើបកូនក្រមុំ ខណៈនៅក្នុងរូបភាពមួយទៀត កូនកំលោះត្រូវបានគេមើលឃើញថាកំពុងចុះហត្ថលេខាលើឯកសារអាពាហ៍ពិពាហ៍ដើម្បីបញ្ជាក់ពីបែបបទស្របច្បាប់ ។

ទន្ទឹមនោះ អ្នកលេងអ៊ីនធឺណិតមិនអាចឈប់សើចចំពោះពិធីមួយនេះបានទេ ខណៈមនុស្សជាច្រើនផ្សេងទៀតបានអបអរសាទរកូនកំលោះកូនក្រមុំមានសុភមង្គលក្នុងអាពាហ៍ពិពាហ៍នេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Zee News

ចុចអាន ៖ ប្លែក! សន្តិសុខម្នាក់ ធ្វើម៉ាសពីត្រឡោកដូង មានស៊កកញ្ចែ ស្រួលពេលធ្វើការ តែលទ្ធផលហួសស្មាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ នាទី មុន

អ្នកស្រាវជ្រាវប្រទះឃើញប្រភេទឧរង្គសត្វ​សង្ស័យជាប្រភេទថ្មីសម្រាប់កម្ពុជានិងសកលលោក

ព័ត៌មានជាតិ២៥ នាទី មុន

អាជ្ញាធរខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រមាណ ១.០០០ បណ្ណ ជូនប្រជាពលរដ្ឋ ស្រុកប្រាសាទសំបូរ

ជីវិតកម្សាន្ដ៣០ នាទី មុន

ប្រភពជិតស្និទ្ធថា Joon Yeol និង Hyeri ឈប់ទាក់ទងគ្នាតាំងពីដើមខែកុម្ភៈឆ្នាំមុនម៉្លេះ

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

ផ្សារហ៊ុន វៀតណាម ធ្លាក់ចុះ ក្រោយប្រធានាធិបតីលាលែងពីតំណែង

ព័ត៌មានជាតិ៤៧ នាទី មុន

ស្អាតស្អំ ប្រសិទ្ធភាព រហ័ស គឺជា​ការប្តេជ្ញា​ចិត្ត​ពី​រដ្ឋមន្រ្តី​ថ្មី​​ដឹកនាំនៅក្រសួង​សាធារណការ​និងដឹកជញ្ជូន

Sokha Hotels

ព័ត៌មានពេញនិយម