Connect with us

ព័ត៌មានអន្ដរជាតិ

បែកធ្លាយ ឯកសារទ្រព្យសម្បត្តិសម្ងាត់មេដឹកនាំពិភពលោក គេចពីការបង់ពន្ធ

បានផុស

នៅ

ក្រុមអ្នកសារព័ត៌មានអន្តរជាតិនិយាយថា ពួកគេបានរកឃើញអាថ៌កំបាំងហិរញ្ញវត្ថុរបស់មេដឹកនាំអតីតកាល និងបច្ចុប្បន្នចំនួន ៣៥ រូបមកពីជុំវិញពិភពលោក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ព័ន្ធអ្នកសារព័ត៌មានស៊ើបអង្កេតអន្តរជាតិ ឬ ICIJ បានប្រើឯកសារសម្ងាត់ពីក្រុមហ៊ុនសេវាកម្មឈូងសមុទ្រ ដើម្បីធ្វើការស៊ើបអង្កេតពីអាថ៌កំបាំងហិរញ្ញវត្ថុនេះ ក្នុងរយៈពេល ២ ឆ្នាំ ។

ICIJ និយាយថា ការស៊ើបអង្កេតរបស់ខ្លួនបានលាតត្រដាងពីទំនាក់ទំនងនៅឯនាយសមុទ្ររបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន អតីតនាយករដ្ឋមន្រ្តីអង់គ្លេស Tony Blair ស្តេចហ្ស៊កដានីព្រះអង្គម្ចាស់ Abdullah នាយករដ្ឋមន្ត្រីសាធារណៈរដ្ឋឆែកលោក Andrej Babis ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy និងអ្នកដទៃទៀតជាដើម ។

ICIJ និយាយថា លោក Blair និងភរិយារបស់លោកបានសន្សំពន្ធអចលនទ្រព្យជាង ៤០ ម៉ឺនដុល្លារ នៅពេលពួកគេក្លាយជាម្ចាស់អគារនៅទីក្រុងឡុងដ៍ក្នុងឆ្នាំ ២០១៧ ។

ICIJ និយាយថា លោក Blair បានទិញក្រុមហ៊ុនមួយនៅកោះ Virgin របស់អង់គ្លេសដែលជាម្ចាស់អគារនេះ ហើយប្តីប្រពន្ធមួយគូនេះទទួលបានអត្ថប្រយោជន៍ពីការរៀបចំឯកសារផ្លូវច្បាប់ ដែលជួយសង្គ្រោះពួកគេពីការបង់ពន្ធ ។

ក្រុមនេះនិយាយផងដែរថា ព្រះមហាក្សត្ររបស់ប្រទេសហ្ស៊កដានីបានបង្កើតក្រុមហ៊ុនយ៉ាងតិច ៣៦ នៅកោះ Virgin និងកន្លែងបង់ពន្ធផ្សេងៗទៀត ហើយព្រះអង្គម្ចាស់បានប្រើក្រុមហ៊ុននេះដើម្បីទិញអចលនទ្រព្យចំនួន ១៤ នៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដែលមានតម្លៃជាង ១០០ លានដុល្លារ ។

ICIJ និយាយថា អាថ៌កំបាំងហិរញ្ញវត្ថុរបស់អ្នកនយោបាយ និងមន្ត្រីសាធារណៈជាង ៣៣០ នាក់ទៀតនៅក្នុងប្រទេស និងតំបន់ចំនួន ៩១ ក៏ត្រូវបានរកឃើញផងដែរ ។

ស្តេចហ្ស៊កដានីព្រះអង្គម្ចាស់ Abdullah

ទន្ទឹមនោះ ក្រុមនេះកំពុងចោទប្រកាន់បុគ្គលមានអំណាចជាច្រើនផងដែរ ដែលអាចជួយបញ្ចប់ប្រព័ន្ធនៅឈូងសមុទ្រពីការទទួលបានអត្ថប្រយោជន៍មួយនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម