Connect with us

ព័ត៌មានអន្ដរជាតិ

ជិត​ចាក​ចេញ​ពី​តំណែង​ លោកស្រី​ Merkel​ អួល​ដើម​ក​អំពាវ​នាវឲ្យ​អាល្លឺម៉ង់​រួប​រួម​គ្នា

បានផុស

នៅ

លោកស្រី Angela Merkel កាលពីថ្ងៃអាទិត្យម្សិលមិញបានអំពាវនាវឲ្យពលរដ្ឋអាល្លឺម៉ង់បង្កើតអនាគតរួមគ្នាដែលគិតពីប្រវត្តិផ្សេងៗគ្នាដែលជាសញ្ញានឹកដល់ការបោះឆ្នោតឆ្នាំ២០១៥ដែលពេលនោះលោកទទួលយកជនភៀសខ្លួន១លាននាក់ ខណៈការលើកឡើងនេះស្រប​នឹង​ពេលវេលារបស់លោកស្រីក្នុងនាមជាអធិការបតីដ៏យូរចប់។

លោក​ស្រី Merkel បាន​បញ្ចប់​សុន្ទរកថាដោយ​អារម្មណ៍​រំជើប​រំជួល និង​ទឹក​ភ្នែក​ក្នុង​ពិធី​​រំលឹក​ខួប​លើក​ទី​៣១​នៃ​ការ​រួប​រួមអាល្លឺម៉ង់​​ដែល​ប្រហែល​ជា​លើក​ចុង​ក្រោយ​សម្រាប់​លោក​ស្រី​​មុន​ពេល​ចាក​ចេញ​ពី​តំណែង បើ​ទោះ​ជា​កិច្ច​ពិភាក្សា​កំពុង​ដំណើរ​ការ​ដើម្បី​​បង្កើត​រដ្ឋាភិបាល​ចម្រុះថ្មី​ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​មុន។

លោក​ស្រី​មាន​ប្រសាសន៍​ថា សេរីភាព​​ដែល​កើត​​ចេញ​ពី​ការ​បង្រួប​បង្រួម​អាល្លឺម៉ង់​រយៈ​ពេល​៣១​ឆ្នាំ​នេះ​បាន​នាំ​មកនូវ​កាលានុវត្តភាព​ថ្មី​ជា​ច្រើន​សម្រាប់​ប្រជា​ពល​រដ្ឋ​ពី​​​អតីតកុម្មុយ​និស្ត​ខាង​កើត ដែល​រីក​ធំ ប៉ុន្តែ​​ពួក​គេ​ជា​ច្រើន​ភ្លាម​ៗ​បាន​រក​ឃើញ​ពី​ការ​បញ្ចប់ដោយ​ខ្លួន​ឯង។

ជា​មួយ​នឹងអារម្មណ៍​រំជើប​​រំជួល លោក​ស្រី​បានរំលឹក​ពី​របៀប​ដែល​​​អ្នក​សារព័ត៌មានម្នាក់​បាន​សរសេរ​កាល​ពី​ឆ្នាំ​មុន​ថា លោក​ស្រី​មិន​មែន​ជា​អ្នក​កើត​នៅ​អាល្លឺម៉ង់​ពិត​ប្រាកដ​​ បន្ទាប់​ពី​លោក​ស្រី​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ឆ្នាំ​២០១៥​ថា ៖«ប្រសិន​បើ​យើង​ត្រូវ​តែ​​ចាប់​ផ្តើម​សុំ​ទោស​​ដើម្បី​បង្ហាញ​ពី​ទឹក​មុខ​រួស​រាយ​កំឡុង​ពេល​វិបត្តិ​ជន​ភៀស​ខ្លួន ដូច្នេះ​ទី​នេះ​មិន​មែន​ជា​ប្រទេស​របស់​ខ្ញុំ​ទេ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិបត្តិ​ជន​ភៀស​ខ្លួន​ឆ្នាំ​២០១៥ ជា​ពេល​​ដែល​​លោក​ស្រី Merkel បើក​ទ្វារ​ទទួល​យក​ជន​អន្តោប្រវេសន៍​ប្រហែល​១​លាន​នាក់​ដែល​ភៀស​ខ្លួន​ដោយ​សារ​សង្គ្រាម និង​ភាព​ក្រី​ក្រី​នៅ​មជ្ឈឹមបូព៌ា​គឺ​ជាការ​អនុវត្ត​ដ៏​ចម្រូង​ចម្រាសក្នុង​ពេល​វេលា​កាន់​អំណាច​របស់​លោក​ស្រី និង​បាន​ធ្វើ​ឲ្យ​គណបក្ស​ជម្រើស​សម្រាប់​អាល្លឺម៉ង់​​ (AfD) ​ដែល​ប្រកាន់​​ស្តាំ​និយមវាយ​ប្រហារ​យ៉ាង​ខ្លាំង​ដើម្បី​យក​សំឡេង​ឆ្នោត។​

លោក​ស្រី Merkel និយាយ​ថា ៖«សួរ​​អ្វី​ជា​ប្រទេស​របស់​ខ្ញុំ? ម្នាក់​ៗ​ត្រូវ​តែ​មាន​អារម្មណ៍​ថា បាន​ឮ និង​ជា​កម្ម​សិទ្ធិ​របស់​ខ្លួន»។

លោក​ស្រី​បាន​អំពាវ​នាវឲ្យ​អាល្លឺម៉ង់ឲ្យ​សាង​អនាគត​រួម​គ្នា។ «សូម​បើក​ចំហចំពោះ​ការ​​ជួប​គ្នា ចង់​ដឹង​ពី​គ្នា​ទៅ​វិញ​ទៅ​មក ប្រាប់​រឿង​រ៉ាវ​​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​អត់​ធន់ចំពោះភាព​ខុស​គ្នា​របស់​យើង។ នេះ​ជា​មេ​រៀន​ដែល​ទទួល​បាន​ពី​ការ​រួប​រួម​​អាល្លឺម៉ង់​រយៈ​ពេល​៣១​​ឆ្នាំ»។

លោកស្រី Merkel បាន​ចាត់​ទុក​ការ​សម្រេច​ចិត្ត​របស់​លោកស្រី​​កាល​ពី​ឆ្នាំ​មុន​នៅ​ពេល​ខួប​លើក​ទី​៣០​នៃ​ការ​រួប​រួម​អាល្លឺម៉ង់​​ដើម្បី​រឹត​បន្តឹង​សេរីភាព​ស៊ីវិល​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​កូវីដ-១៩ គឺ​ជា​បទ​ពិសោធលំបាក​ខ្លាំង​បំផុត​សម្រាប់​​​ពេល​វេលា​របស់​លោក​ស្រី​​ក្នុង​នាម​ជាអធិការ​បតី​អាល្លឺម៉ង់។

លោក​ស្រី Merkel បាន​កាន់​តំណែង​ជា​អធិការ​បតី​អាល្លឺម៉ង់​តាំង​ពី​ឆ្នាំ​២០០៥​នៅ​ពេល​នោះ​លោក​​ George W. Bush ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ហើយ​លោក Jacques Chirac ជា​ប្រធានាធិបតី​បារាំង និង​លោក Tony Blair ជា​នាយក​រដ្ឋ​មន្ត្រី​​អង់គ្លេស។ លោកស្រី​​គ្រោង​នឹង​ចុះ​ចេញ​ពី​តំណែង​នៅ​ពេល​រដ្ឋាភិបាល​ថ្មី​ត្រូវ​បាន​បង្កើត​ឡើង​ បន្ទាប់​ពី​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ ចុង​ខែ​កញ្ញា​កន្លង​ទៅ​នេះ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម