Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសអាស៊ីមួយទៀត ប្រកាសទិញថ្នាំគ្រាប់ព្យាបាលកូវីដ

បានផុស

នៅ

លោកនាយករដ្ឋមន្រ្តី Scott Morrison បាននិយាយនៅថ្ងៃអង្គារទី ៥ ខែតុលានេះថា ប្រទេស អូស្រ្តាលី នឹងទិញថ្នាំប្រឆាំងវីរុសរបស់ក្រុមហ៊ុន Merck ចំនួន ៣០០,០០០ ដូសស្របពេលរដ្ឋ Victoria បានកត់ត្រាចំនួនអ្នកឆ្លងកូវីដប្រចាំថ្ងៃខ្ពស់បំផុត។

នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Scott Morrison

Molnupiravir នឹងក្លាយជាថ្នាំគ្រាប់ដំបូងបង្អស់សម្រាប់ការព្យាបាលជំងឺ-១៩ ប្រសិនបើវាទទួលបានការយល់ព្រមតាមបទប្បញ្ញត្តិ ហើយថ្នាំនេះ អាចកាត់បន្ថយឱកាសនៃការស្លាប់ឬសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ចំពោះមនុស្សដែលមានហានិភ័យខ្ពស់បំផុតនៃជំងឺកូវីដ-១៩។

លោកនាយករដ្ឋមន្រ្តី Scott Morrison បានប្រាប់ Nine News នៅថ្ងៃអង្គារនេះថា “ការព្យាបាលទាំងនេះ មានន័យថា យើងនឹងអាចរស់នៅជាមួយមេរោគនេះបាន។ ថ្នាំ Molnupiravir ត្រូវលេបពីរដងក្នុងមួយថ្ងៃ រយៈពេល៥ថ្ងៃ”។

ថ្នាំ Molnupiravir

ថ្នាំនេះត្រូវបានគេរំពឹងថា នឹងទៅដល់ប្រទេសអូស្ត្រាលីនៅដើមឆ្នាំក្រោយ ប្រសិនបើមានការយល់ព្រមពីនិយ័តករឱសថរបស់ប្រទេសនេះ។ ក្រុមហ៊ុន Merck រំពឹងថានឹងផលិតថ្នាំបានចំនួន ១០ លានដូស នៅត្រឹមចុងឆ្នាំ ២០២១នេះ។

ស្របពេលជាមួយគ្នានោះដែរ ប្រទេសកូរ៉េខាងត្បូង ថៃ តៃវ៉ាន់និងម៉ាឡេស៊ី សុទ្ធតែបាននិយាយថា ពួកគេកំពុងពិភាក្សាដើម្បីទិញថ្នាំនេះ ខណៈហ្វីលីពីនកំពុងដំណើរការសាកល្បងលើថ្នាំគ្រាប់នេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ អ្នកជិតខាងកម្ពុជា ស្ថិតក្នុងចំណោមប្រទេសអាស៊ី ប្រញាប់ប្រញាល់បញ្ជាទិញថ្នាំព្យាបាលកូវីដ Molnupiravir

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៣ នាទី មុន

លោក គួច ខេវិន ៖ ពិធីករ-ពិធីការិនី មានតួនាទីសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណថ្លៃថ្នូរ​ជាតិសាសន៍ខ្លួន

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

ហាងឆេងតម្លៃប្រេងសាំងពិភពលោក បន្តធ្លាក់ថ្លៃច្រើនគួរសម

ព័ត៌មានអន្ដរជាតិ៣០ នាទី មុន

វៀតណាម ជាប់ចំណាត់ថ្នាក់ទី៦ ជាប្រជាជនមានសុភមង្គលបំផុតនៅ អាស៊ី

សន្តិសុខសង្គម៣៥ នាទី មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះណែនាំដល់ម្ចាស់យានដ្ឋានជួសជុល និងកែច្នៃឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤១ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រាប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

Sokha Hotels

ព័ត៌មានពេញនិយម