នាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន ប្តេជ្ញារឹតបន្តឹងសម្ព័ន្ធភាពរឹងមាំជាមួយ អាមេរិក
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន ប្តេជ្ញារឹតបន្តឹងសម្ព័ន្ធភាពរឹងមាំជាមួយ អាមេរិក

បានផុស

នៅ

នាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន លោក Fumio Kishida បាននិយាយនៅថ្ងៃអង្គារទី៦ខែតុលានេះថា លោកបានទទួលសារដ៏រឹងមាំពីលោកប្រធានាធិបតី Joe Biden អំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការការពារប្រជុំកោះសមុទ្រចិនខាងកើតមានជម្លោះ ដែលគេស្គាល់ថា ប្រជុំកោះ Senkaku នៅក្នុងប្រទេសជប៉ុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការសន្ទនាតាមទូរស័ព្ទរយៈពេលប្រហែល ២០ នាទីនៅព្រឹកថ្ងៃអង្គារនេះ សម្ព័ន្ធមិត្តទាំង២ក៏បានបញ្ជាក់ផងដែរពីកិច្ចសហប្រតិបត្តិការរបស់ពួកគេ ដើម្បីសម្រេចបាននូវតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដោយសេរីនិងបើកចំហ។

នាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន លោក Fumio Kishida

លោក Kishida និយាយថា “យើងសូមបញ្ជាក់ថា យើងនឹងធ្វើការរួមគ្នាដើម្បីពង្រឹងសម្ព័ន្ធភាពជប៉ុន-អាមេរិក និងឥណ្ឌូ-ប៉ាស៊ីហ្វិកសេរីនិងបើកចំហ។ យើងក៏សូមបញ្ជាក់ផងដែរថា យើងនឹងធ្វើការយ៉ាងជិតស្និទ្ធលើបញ្ហាទាក់ទងនឹងប្រទេសចិននិងកូរ៉េខាងជើង”។

ដោយសំដៅទៅកាតព្វកិច្ចការពារជាតិរបស់អាមេរិកចំពោះប្រទេសជប៉ុន ដែលគ្របដណ្តប់លើកោះគ្មានមនុស្សរស់នៅ លោក Kishida បានលើកឡើងថា “ជាពិសេស លោកប្រធានាធិបតី បានធ្វើអត្ថាធិប្បាយយ៉ាងម៉ឺងម៉ាត់ ចំពោះការប្តេជ្ញាចិត្តរបស់អាមេរិក ក្នុងការការពារប្រទេសជប៉ុន រួមទាំងមាត្រា ៥ នៃសន្ធិសញ្ញាសន្តិសុខអាមេរិក-ជប៉ុនផងដែរ”។

ប្រធានាធិបតីអាមេរិកលោក Joe Biden

ការសន្ទនាតាមទូរស័ព្ទនេះ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីលោក Kishida អំពាវនាវឲ្យរៀបចំការបោះឆ្នោតសភានៅថ្ងៃទី ៣១ ខែតុលា ហើយបានប្តេជ្ញាថា នឹងពង្រឹងការឆ្លើយតបរបស់ប្រទេសនេះចំពោះជំងឺរាតត្បាត។

គួរបញ្ជាក់ថា លោកត្រូវបានសមាជិកសភាបោះឆ្នោតកាលពីថ្ងៃចន្ទ ឲ្យកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជប៉ុន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ ដល់ថ្ងៃរដ្ឋាភិបាល ជប៉ុន លាលែងពីតំណែង អតីតរដ្ឋមន្ត្រីការបរទេសចូលកាន់ជានាយករដ្ឋមន្ត្រីថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទី មុន

បន្ទាន់!! ផ្លូវ​ទំនាប​មួយ​ចំនួន​នៅ​ក្នុងក្រុង​បាត់ដំបង​ចាប់​ផ្តើម​លិច​ដល់​ចំណុច​ប្រកាស​អាសន្ន​

ព័ត៌មានជាតិ១ ម៉ោង មុន

ស្នងការ​នគរបាល​ខេត្ត ផ្តើម​បើក​វេទិកា​ជួប​ជាមួយ​ប្រជាពលរដ្ឋ ក្រោយ​លោក ម៉ៅ ធនិន មកកាន់​តំណែង​ជា​អភិបាល​ខេត្តកំពត

ព័ត៌មានជាតិ២ ម៉ោង មុន

សមត្ថកិច្ច​ខេត្តកំពត បង្ក្រាប​ជនសង្ស័យ​៩​នាក់ ពាក់ព័ន្ធ​ករណី​ប្លន់​ម៉ូតូ​នៅតាម​ដងផ្លូវ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងខណ្ឌ​២​រូប​ ចុះសួរសុខទុក្ខ​និង​នាំ​យក​អំណោយ​ផ្តល់​ជូន​មន្ត្រី​មាន​ជំងឺ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្សារ​ព្រែក​ឯង រៀបរយ​ក្នុង​ការ​លក់ដូរ​បាន​ត្រឹមត្រូវ​អ្នកធ្វើដំណើ​សូម​កោត​សរសើរ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services