ព័ត៌មានអន្ដរជាតិ
តុលាការកំពូលឥណ្ឌា បញ្ជាឲ្យរដ្ឋទាំងអស់ ផ្តល់សំណង ៦៧០ដុល្លារ ចំពោះសពស្លាប់ដោយសារកូវីដ
តុលាការកំពូលរបស់ប្រទេសឥណ្ឌា បានបញ្ជាឲ្យអាជ្ញាធររដ្ឋ បង់ប្រាក់ចំនួន ៥០,០០០ រូពី (៦៧០ ដុល្លារ) ជាសំណង សម្រាប់សពដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលនេះជាវិធីដើម្បីជួយក្រុមគ្រួសារដែលបាត់បង់សមាជិក។
ប្រទេសឥណ្ឌា បានកត់ត្រាការស្លាប់ដោយសារជំងឺកូវីដ-១៩សរុប ៤៤៩,២៦០ នាក់ ប៉ុន្តែចំនួននេះ ត្រូវបានក្រុមអ្នកជំនាញអះអាងថា ទាបជាងតួលេខពិតប្រាកដឆ្ងាយណាស់។
អ្នកដាក់ញត្តិបានប្តឹងឧទ្ធរណ៍ទៅតុលាការកំពូល ឲ្យផ្តល់សំណងយ៉ាងតិច ៨ ដងឬ ៤០០,០០០ រូពី ក្រោមច្បាប់គ្រប់គ្រងគ្រោះមហន្តរាយជាតិ ដែលច្បាប់នេះ រដ្ឋាភិបាលបានផ្តល់ជំនួយហិរញ្ញវត្ថុខ្លះក្នុងគ្រោះធម្មជាតិដូចជាការរញ្ជួយដី ជាដើម។
នៅក្នុងលិខិតបញ្ជាក់ដែលត្រូវបានអនុម័តដោយតុលាការកំពូល រដ្ឋាភិបាលបានយល់ព្រមលើចំនួនទឹកប្រាក់សំណងអប្បបរមា ដែលត្រូវផ្តល់ដោយអាជ្ញាធរមូលដ្ឋាន ក្រោមមូលនិធិឆ្លើយតបគ្រោះមហន្តរាយរដ្ឋ។ មូលនិធិទាំងនេះ នឹងលើសពីចំនួនដែលត្រូវបង់ដោយអាជ្ញាធរសហព័ន្ធនិងរដ្ឋ ក្រោមគម្រោងផ្សេងៗ។
តុលាការកំពូលបាននិយាយនៅក្នុងដីការបស់ខ្លួនថា “អាជ្ញាធរពាក់ព័ន្ធទាំងអស់ នឹងដើរតួជាជំនួយដើម្បីជូតទឹកភ្នែករបស់អ្នកដែលរងគ្រោះ ដោយសារការបាត់បង់សមាជិកគ្រួសារព្រោះជំងឺកូវីដ-១៩”។
គេមិនដឹងថាតើមានប្រទេសប៉ុន្មាន ដែលបានផ្តល់សំណងបែបនេះដល់អ្នកស្លាប់ដោយសារកូវីដនោះទេ។ នៅប្រទេសថៃ បុរសម្នាក់បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមការងារកូវីដ របស់រដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តី និងមន្រ្តីរដ្ឋាភិបាលពីររូបផ្សេងទៀត ដោយទាមទារសំណងជំងឺចិត្តចំនួន ៤.៥៣ លានបាត ពីបទធ្វេសប្រហែសនឹងកាតព្វកិច្ចដែលបណ្តាលឲ្យបងប្រុសរបស់គាត់ស្លាប់៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bangkok Post
ចុចអាន៖ មិនព្រមធ្វើតេស្តរកកូវីដ ស្រ្តីវៀតណាម ត្រូវពិន័យជាប្រាក់ជិត ១០០ដុល្លារ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង