Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុង តូក្យូ ជួបការរញ្ជួយដីខ្លាំងបំផុត ចាប់តាំងពីមហាគ្រោះមហន្តរាយឆ្នាំ ២០១១ (វីដេអូ)

បានផុស

នៅ

ទីក្រុងតូក្យូនិងខេត្តនៅជុំវិញ ត្រូវរង្គើ ដោយការរញ្ជួយដីដ៏ខ្លាំងកាលពីយប់ថ្ងៃព្រហស្បតិ៍ ដែលបណ្តាលឲ្យមនុស្សជាង ២០ នាក់រងរបួស។ 

វាជាការរញ្ជួយដីខ្លាំងបំផុត នៅតំបន់កណ្តាលរាជធានី ចាប់តាំងពីមហាគ្រោះមហន្តរាយរញ្ជួយដីដែលគេឲ្យឈ្មោះថា Great East Japan Earthquake Disaster ក្នុងឆ្នាំ២០១១។

ពីដំបូង ការរញ្ជួយនេះ ត្រូវបានគេវាស់ថាមានកម្រិត ៦.១ រ៉ិចទ័រ ប៉ុន្តែក្រោយមកត្រូវបាន ទីភ្នាក់ងារឧតុនិយម បន្ទាបមកនៅត្រឹម ៥.៩​រ៉ិចទ័រវិញ។

ស្របពេលជាមួយគ្នានោះដែរ ទីភ្នាក់ងារនេះបានព្រមានថា ការរញ្ជួយដីដែលមានកម្លាំងប្រហាក់ប្រហែលគ្នានេះ អាចនឹងកើតឡើងក្នុងរយៈពេលមួយសប្តាហ៍ទៀត។

ពេលវេលាចុងក្រោយដែលការរញ្ជួយដីមានកម្លាំងខ្លាំងក្លា វាយប្រហារទីក្រុងតូក្យូ គឺនៅថ្ងៃទី ១១ ខែមីនាឆ្នាំ ២០១១ នៅពេលការរញ្ជួយដីកម្រិត ៩.០ រ៉ិចទ័រ វាយប្រហារប្រទេសជប៉ុន។

ការរញ្ជួយដីថ្មីបំផុតនេះ បានកើតឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី Fumio Kishida ចូលការិយាល័យនៅម៉ោងប្រហែល ១១ និង ២០ នាទីយប់​ថ្ងៃព្រហស្បតិ៍។ លោកបានប្រាប់អ្នកយកព័ត៌មានថា លោកបានបញ្ជាឲ្យមន្រ្តី ជួយជនរងគ្រោះដោយសាររញ្ជួយដី និងទប់ស្កាត់ការខូចខាតបន្ថែមទៀត។

ទន្ទឹមនោះ អ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាល លោក Hirokazu Matsuno បានប្រាប់សន្និសីទសារព័ត៌មានថា មិនមានភាពមិនប្រក្រតីណាមួយ ត្រូវបានរាយការណ៍នៅឯរោងចក្រនុយក្លេអ៊ែរនោះទេ៕

សូមទស្សនាវីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ JP Times

ចុចអាន៖ រញ្ជួយដី រង្គើទីក្រុង មែលប៊ន ទាំងព្រឹក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម