Connect with us

ព័ត៌មានអន្ដរជាតិ

ព្រោះតែលែងលះជាមួយភរិយា លោក Bill Gates ជ្រុះចេញពីតំណែងកំពូលអ្នកមានលើលោកទាំង ៣ របស់ទស្សនាវដ្តី Forbes

បានផុស

នៅ

ស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បានជ្រុះចេញពីចំណាត់ថ្នាក់លេខ ៣ នៅក្នុងបញ្ជីអ្នកមានបំផុតនៅលើពិភពលោក ហើយបច្ចុប្បន្នមហាសេដ្ឋីរូបនេះជាប់ចំណាត់ថ្នាក់ទី ៤ នៅក្នុងចំណាត់ថ្នាក់របស់ទស្សនាវដ្តី Forbes ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាទ្រព្យសម្បត្តិសុទ្ធរបស់លោក Bill Gates បានកើនឡើងចំនួន ២៣ ពាន់លានដុល្លារ ចាប់តាំងពីឆ្នាំ ២០២០ ហើយឥឡូវនេះមានចំនួន ១៣៤ ពាន់លានដុល្លារក៏ដោយ ក៏លោក Bill Gates ស្ថិតនៅពីក្រោយលោក Jeff Bezos មេក្រុមហ៊ុន Amazon លោក Elon Musk មេក្រុមហ៊ុន Tesla និងលោក Mark Zuckerberg មេបណ្ដាញសង្គមយក្ស Facebook ។

នេះគឺដោយសារតែភាគហ៊ុនក្រុមហ៊ុនរបស់ពួកគេបានកើនឡើង ខណៈភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft បាត់បង់តម្លៃ ព្រោះតែការលែងលះរបស់ស្ថាបនិករូបនេះជាមួយភរិយាគឺលោកស្រី Melinda Gates ដោយនាំមានការខូចខាតទឹកប្រាក់សរុបចំនួន ៥.៧ ពាន់លានដុល្លារ ។

ទន្ទឹមនោះ ចំណាត់ថ្នាក់កំពូលទី ៥ គឺបានទៅលើសហស្ថាបនិក និងជាសហម្ចាស់ក្រុមហ៊ុន Google លោក Larry Page ជាមួយនឹងទឹកប្រាក់ ១២៣ ពាន់លានដុល្លារ ។ ចំណែកដៃគូក្រុមហ៊ុន Google របស់គាត់ឈ្មោះ Sergei Brin នៅទីក្រុងមូស្គូបានជាប់ចំណាត់ថ្នាក់ទី ៦ ជាមួយទឹកប្រាក់ ១១៨.៥ ពាន់លានដុល្លារ ។

គិតត្រឹមថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២១ ភាគហ៊ុនរបស់លោក Bill Gates នៅក្នុងក្រុមហ៊ុន Microsoft ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ៣១ ពាន់លានដុល្លារ ខណៈមូលនិធិដែលនៅសល់គឺស្ថិតនៅក្នុងក្រុមហ៊ុនវិនិយោគរបស់គាត់ឈ្មោះ Cascade Investment និងទ្រព្យសម្បត្តិផ្សេងទៀត ។

គួរបញ្ជាក់ថា លោក Bill Gates បានលេចមុខជាលើកដំបូងនៅក្នុងបញ្ជីអ្នកមានបំផុតនៅលើពិភពលោករបស់ទស្សនាវដ្ដី Forbes ក្នុងឆ្នាំ ១៩៨៦ នៅពេលដែលទ្រព្យសម្បត្តិរបស់លោកមានប្រហែល ៣១៥ លានដុល្លារ ។ នៅអាយុ ៣១ ឆ្នាំ លោកបានក្លាយជាមហាសេដ្ឋីក្មេងជាងគេនៅលើពិភពលោក ហើយនៅឆ្នាំ ១៩៩២ លោកគឺជាបុរសដែលមានជាងគេបំផុតនៅលើពិភពលោក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ Bill Gates ៖ “ការស៊ើបអង្កេតប្រភពដើមកូវីដមិនបានជួយសង្គ្រោះជីវិតមនុស្សទេ តែត្រូវធ្វើរឿងទាំងនេះវិញ”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម