Connect with us

ព័ត៌មានអន្ដរជាតិ

ឈានចូលវ័យ១៨ឆ្នាំ ពលរដ្ឋអេស្ប៉ាញ ម្នាក់ៗទទួលបានលុយជាង ៤០០ដុល្លារ យកទៅមើលកុន និងការប្រគំតន្ត្រី

បានផុស

នៅ

រដ្ឋាភិបាលអេស្ប៉ាញ គ្រោងផ្តល់ជូនពលរដ្ឋដែលឈានចូលអាយុ ១៨ ឆ្នាំនៅឆ្នាំក្រោយ នូវទឹកប្រាក់ចំនួន ៤០០ អឺរ៉ូ (៤៦២ ដុល្លារ) ដើម្បីចំណាយលើសកម្មភាពវប្បធម៌។

គោលដៅ គឺដើម្បីជួយស្រោចស្រង់វិស័យវប្បធម៌របស់ប្រទេស ឲ្យងើបឡើងវិញបន្ទាប់ពីរងផលប៉ះពាល់យ៉ាងខ្លាំងក្លាដោយសារវិបត្តិជំងឺរាតត្បាត កូវីដ-១៩។

យុវជននឹងអាចចំណាយលុយ ៤៦២ ដុល្លាររបស់ពួកគេទៅលើសំបុត្រកុននិងល្ខោន សៀវភៅនិងការប្រគំតន្ត្រីជាដើម។

ទោះបីជាយ៉ាងណាក៏ដោយ ការចូលទស្សនាការប្រកួតគោជល់ ដែលមានអ្នកគាំទ្រតិចតួចនៅក្នុងរដ្ឋាភិបាលចម្រុះឆ្វេងនិយម មិនត្រូវបានដាក់បញ្ចូលនៅក្នុងគម្រោងនេះទេ។

រដ្ឋាភិបាលគណនាថា មនុស្សកន្លះលាននាក់នឹងមានសិទ្ធិទទួលបានប្រាក់នេះ ខណៈការចំណាយរបស់រដ្ឋនឹងអស់ជាង ២១៨ លានដុល្លារអាមេរិក។

ប្រទេសបារាំងនិងអ៊ីតាលី ក៏បានចាត់វិធានការស្រដៀងគ្នានេះផងដែរ ដើម្បីគាំទ្រវិស័យវប្បធម៌របស់ពួកគេ។

ការសម្រេចចិត្តបែបនេះ គឺជាវិធានការដ៏ចម្រូងចម្រាសផ្នែកនយោបាយ នៅក្នុងថវិកាជាតិឆ្នាំ ២០២២ របស់អេស្ប៉ាញដែលនឹងត្រូវបោះឆ្នោតនៅសប្តាហ៍ក្រោយ។

នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sanchez

មួយទៀតគឺជាសំណើ ផ្តល់ប្រាក់បន្ថែម ២៨៩ ដុល្លារក្នុងមួយខែដល់ពលរដ្ឋអាយុពី ១៨ ដល់ ៣៤ ឆ្នាំដែលរកប្រាក់បានតិចជាង ២,១៥១ដុល្លារក្នុងមួយខែ សម្រាប់ការទូទាត់ថ្លៃជួលផ្ទះ។

គោលបំណងគឺដើម្បីឲ្យយុវជនកាន់តែច្រើន អាចរើចេញពីផ្ទះឪពុកម្តាយរបស់ពួកគេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ កំពុងប្រជុំសុខៗ តំណាងរាស្រ្តអេស្ប៉ាញ ផ្អើលពេញសភា ព្រោះរឿងហួសចិត្តមួយ (មានវីដេអូ)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៧ នាទី មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ៤២ នាទី មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ៣ ម៉ោង មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

Sokha Hotels

ព័ត៌មានពេញនិយម